សិស្សស្រី លាក់ប្រយ៉ុង នៅកន្លែងសម្ងាត់ គ្មានគ្រូប្រុសណា ហ៊ានឆែកមើល!

11/25/2013 0 Comments A+ a-

មិនថានៅទីណានោះទេ ទោះបីជាតិច ឬ ច្រើនក្តី នៅតែមិនអាចចៀសផុត ពីទម្លាប់ដ៏អាក្រក់នេះ ក្នុងការលួចបើកឯកសារចម្លង នៅពេល មានការប្រលងម្តងៗ ពីសំណាក់សិស្ស ហើយក្នុងនោះ មានការចាប់អារម្មណ៍ថ្មីមួយ ទៅលើសិស្សស្រី ក្នុងប្រទេសចិន ដែលពួកគេ មានវិធីសាស្រ្ត ក្នុងការបើកចម្លង ដ៏មិននឹកស្មាន។
ជំនួសអោយការ សរសេរ ក្រដាសប្រយ៉ុង និង លាក់ទុកនៅកន្លែងផ្សេងៗនោះ សិស្សស្រីមួយចំនួន បានសរសេរចម្លើយរួចជាស្រេច នៅលើសាច់ភ្លៅ របស់ខ្លួន ព្រោះពួកគេគិតថា ទីតាំងនោះ ជាកន្លែងដែលសុវត្ថិភាព និង គ្មាននរណា ហ៊ានពិនិត្យ មើលនោះទេ។ យ៉ាងណាមិញ ប្រភពព័ត៌មាន បានបន្ថែមឲ្យដឹងទៀតថា ទោះបីជាពួកគេមួយចំនួន ត្រូវគ្រូចាប់បានយ៉ាងណាក៏ដោយ ក៏ដូចជាមិនមាន ភាពខ្មាស់អៀន អ្វីនោះទេ ដោយពួកគេបានលើកឡើងថា សព្វថ្ងៃនេះ នរណាៗ ក៏ធ្វើដូច្នេះដែរ។
ទោះជាយ៉ាងណា ក្នុងនាមជាសិស្ស និង និស្សិត គួរតែមានការខំប្រឹងប្រែងរៀនសូត្រ ដើម្បីមានចំណេះដឹង ពេញលេញ អាចក្លាយជា ទំពាំងស្នងឬស្សីបាន និង តបស្នងជូនដល់ ជាតិ និង ក្រុមគ្រួសារ របស់ខ្លួន ហេតុនេះហើយ សិស្សទាំងអស់ មិនគួរយកតម្រាប់តាម នោះទេ។
តើប្រិយមិត្តធ្លាប់ដែល ត្រូវគ្រូចាប់បាន ពេលកំពុងប្រលងដែរទេ? តើមានអារម្មណ៍បែបណាដែរ? សូមចែករំលែកបទពិសោធន៍ ទាំងអស់គ្នា៖
ប្រភព៖ stomp
ដោយ សី
ខ្មែរឡូត