ចិត្ត​សឿង​​មែន ទូរ​ស័ព្ទ​​ហៅ​​អ្នក​រត់​​តាក់​ស៊ី​ទៅ​​​បាញ់ ២ គ្រាប់​​​ប៉ង​​ស​ម្លាប់​​ទាំង​​ព្រ​លឹម​​ស្រាង​ៗ

11/15/2013 0 Comments A+ a-

ខេត្តពោធិ៍សាត់ ៖ ជន​ស​ង្ស័យ​​ម្នាក់ ដែល​​បាន​​ទូរ​ស័ព្ទ​​ហៅ​​អ្នក​រត់​​តាក់​ស៊ី មក​​ដឹក​​ហើយ​​ដក​​កាំ​ភ្លើង បាញ់​ប្រ​ហារ​​មិន​បាន​​សំ​រេច កាល​ពី​​ថ្ងៃ​ទី​​១២ ខែ​វិច្ឆិ​កា ឆ្នាំ​​២០​១៣ វេ​លា​​ម៉ោង ៣​​និង​​៣០ នា​ទី​​ទៀប​ភ្លឺ ក្នុង​ភូមិ​​ចំ​ការ​​ជ្រៃ​​ខាង​ត្បូង ឃុំ​​អន្លង់​​រាប ស្រុក​​វាល​វែងខេត្តពោធិ៍សាត់ ត្រូវបាន​នគរបាល តាម​ស្រាវជ្រាវ​ចាប់ខ្លួន ពីបទ​ប៉ុនប៉ង​មនុស្សឃាត គិតទុក​ជាមុន​មិនបាន​សំរេច ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​។​

​ជនសង្ស័យ​មានឈ្មោះ ផិ​ន ផាត ភេទ​ប្រុស អាយុ ៤១​ឆ្នាំ រស់នៅ​ភូមី​ឃុំ​ខាងលើ ហើយ​ជនរងគ្រោះ​ឈ្មោះ ឃឿន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ បានមក​ស្នាក់នៅ​ស្រុក​វាលវែង បើករថយន្ដ​ម៉ាក​សាំ​យ៉ុង ១២​កៅអី ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ ២T-៤២៦២ ។ នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​កំពុង​ចាំ​ម៉ូយ នៅ​ទីរួមស្រុក​វាលវែង ដើម្បី​ដឹក​ទៅកាន់ ខេត្តពោធិ៍សាត់ ក៏​ស្រាប់តែ​ជនសង្ស័យ បាន​ទូរស័ព្ទ​ហៅ​ជនរងគ្រោះ ឲ្យ​ទៅ​ដឹក​នៅឯ​ឃុំ​អន្លង់​រាប ដោយ​អះអាងថា មាន​គ្នា ៥ នាក់​ជិះ​រថយន្ដ​នោះ ទៅ​ពោធិ៍សាត់​ដែរ​។
ជនរងគ្រោះ​ក៏បាន បើករថយន្ដ​ចេញទៅ ដោយមាន​គ្នា​ចំនួន​ពីរ​នាក់ ហើយ​ខ្វះ​តែមួយ​គីឡូម៉ែត្រ​ទៀត ដល់​កន្លែង​ដែល​ជនសង្ស័យ​ណាត់ជួប ស្រាប់​តែមាន​ខ្មាន់កាំភ្លើង​ម្នាក់ បាន​ស្ទាក់​បាញ់ប្រហារ​ចំនួន​ពីរ​គ្រាប់  ត្រូវចំ​ខាងមុខ​រថយន្ដ​មួយ​គ្រាប់ ហើយ​គ្រាប់​ទី​ពីរ​ចូល​កា​ប៉ី​ន​រថយន្ដ​។ ពេលនោះ​ជនរងគ្រោះ បាន​ព្យាយាម​បើករថយន្ត​យ៉ាង​លឿន ទៅដល់​មុខផ្ទះ​ប្រធានភូមិ ស្រែក​ឲ្យ​គេ​ជួយ​និង​ប្ដឹង​ប៉ូលិស ហើយ​លោក​មេ​ប៉ុស្ដិ៍​បាន​ស្គាល់ លេខ​ទូរស័ព្ទ​ជនសង្ស័យ និង​មាន​ភស្ដុតាង​មួយចំនួន ដើម្បី​ដាក់បន្ទុក រួម​និង​សំបក​កា​ទូ​ស​គ្រាប់​អាកា ក៏​ចាប់ខ្លួន​ជនសង្ស័យ​តែម្តង​៕
ប្រភពពី វត្តភ្នំ