Pantech Vega Secret Note មានបំពាក់ fingerprint និង RAM 3GB ថែមទាំងអាចទស្សនា TV
Samsung Galaxy Note 3 គឺជាទូរស័ព្ទទំនើបដំបូងដែលមានបំពាក់ដោយ RAM ទំហំ 3GB ។ ដោយឡែកពេលនេះ Pantech ដែលជាក្រុមហ៊ុនកូរ៉េខាងត្បូងដ៏ធំមួយបន្ទាប់ពីក្រុមហ៊ុន Samsung និង LG ទើបបានប្រកាសចេញនូវទូរស័ព្ទទំនើបប្រភេទ Phablet ថ្មីរបស់ខ្លួនដែលមានឈ្មោះថា Pantech Vega Secret Note ត្រូវបានបំពាក់ដោយ RAM ទំហំ 3GB ដូចជា Galaxy Note 3 អញ្ចឹងដែរ ។
ស្របពេលដែលទូរស័ព្ទទំនើប Galaxy Note 3 បំពាក់ដោយ RAM 3GB តែមិនត្រូវបានបំពាក់នូវមុខងារសំគាល់ក្រយៅដៃ (fingerprint sensor) ទូរស័ព្ទទំនើប Pantech Vega Secret Note មិនត្រឹមតែមាន RAM 3GB ប៉ុណ្ណោះទេ តែថែមទាំងត្រូវបានបំពាក់នូវបច្ចេកវិទ្យាសំគាល់ក្រយៅដៃផងដែរ ។
លក្ខណសម្បត្តិរបស់ Pantech Vega Secret Note ៖
- អេក្រង់ 5.9-inch 1080p Full HD touchscreen
- CPU Qualcomm Snapdragon 800
- កាមេរ៉ា 13MP, 2MP
- RAM 3GB
- អង្គចងចាំជាប់ម៉ាស៊ីន 32GB អាចនឹងបន្ថែម microSD card
- កម្រាស់ 159.4 x 81.5 x 8.85mm
- បំពាក់ fingerprint reader/ rear touch pad
- បំពាក់ LTE-A ដែលអាច downloads ក្នុងល្បឿន 150Mbps
- ថាមពលថ្ម 3,200mAh
- ដំណើរការដោយ Android 4.2.2 Jelly Bean
មានប្រើប៊ិក(stylus) ដូចជា Galaxy Note 3 ទូរស័ព្ទទំនើប Pantech Vega Secret ត្រូវបានបំពាក់នូវ USB host ដែលអាចដំណើរការបន្ថែមជាមួយនឹងទិន្នន័យទំហំ 2TB ។ ជាងនេះទៅទៀតទូរស័ព្ទនេះ ក៏ត្រូវបានបញ្ចូលនូវមុខងារ TV view ដើម្បីទស្សនាទូរទស្សន៍ដោយផ្ទាល់តាមរយៈបច្ចេកវិទ្យា DMB technology របស់កូរ៉េផងដែរ ។
សូមបញ្ជាក់ថា ជាមួយនឹងលក្ខណសម្បត្តិពិសេសជាង Galaxy Note 3 និងមានអេក្រង់ធំជាង Galaxy Note 3 ចំនួន 0.2-inch ទូរស័ព្ទទំនើប Pantech Vega Secret Note នឹងមានតម្លៃ 900,000 won ឬប្រហែល $840 នៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង តែយ៉ាងណាមិញមិនមានព័ត៌មានលំអិតពីថ្ងៃដែលក្រុមហ៊ុន Patech នឹងចេញលក់នូវទូរស័ព្ទនេះ នៅឡើយទេ ៕