វីរជន​វៀតណាម​ដែល​ធ្លាប់​ ដឹកនាំ​ទ័ព​ធ្វើ​សង្គ្រាម​ ជាមួយ​បារាំង​ទទួលមរណភាព​​

10/07/2013 0 Comments A+ a-

អតីត​ឧត្តមសេនីយ៍ជន​ជា​តិ​វៀតណាម​ ​ឈ្មោះ Vo Nguyen Giap ដែល​ធ្លាប់​ដឹកនាំ​​ទ័ព​ច្បាំង បណ្តេញ​អាណានិគម​និយម​បារាំង​ចេញពី​ប្រទេស ដើម្បី​ទាមទារ​​ឯករាជ្យ​នោះ​បាន ទទួល​មរណភាព​​អាយុ​១០២​ឆ្នាំ​។​
​សារព័ត៌មាន times of oman ចុះផ្សាយ​ថា លោក​ Vo Nguyen Giap ទទួល​មរណភាព​កាលពី​ថ្ងៃ​ទី​០៤​ ខែ​​តុលា​នេះ ក្នុង​អាយុ​១០២​ឆ្នាំ​។ នៅ​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ ប្រជាពលរដ្ឋ​វៀត​ណា​ម​រាប់ពាន់​នាក់ ​បាន​ប្រមូលផ្តុំ​គ្នា​នៅមុខ​​សាលា​ក្រុង​​ហាណូយ ដោយ​មាន​ដាក់​បាច់​ផ្កា​ពណ៌​លឿង និង​បង្ហូរទឹកភ្នែក​ជា​ ការបង្ហាញ​​ពី​ការចូលរួម​មរណទុក្ខ​។​
​ប្រជាពលរដ្ឋ​វៀតណាម​រាប់លាន​នាក់ បាន​គោរព​ឲ្យ​តម្លៃលោក Giap ជា​វីរ​បុរស​របស់​ពួកគេ​។​
​កាលពី​ថ្ងៃ​ទី​០៥​ ខែតុលា ​គឺ​ក្រោយ​ការស្លាប់​មួយ​ថ្ងៃ​របស់​លោក Giap រដ្ឋាភិបាល​វៀតណាម បានប្រកាស​​កំណត់​យក​ថ្ងៃ​ទី​១៣​ ខែ​តុលា​នេះ ធ្វើ​ពិធី​បញ្ចុះ​​សព​ដែល​មានការ​កាន់ទុក្ខ កម្រិត​​ថ្នាក់​​ជាតិ​៕