ក្រុមប្រឹក្សាជាតិ ប្រឆាំង អំពើពុករលួយ ព្រមានចំពោះការ យកសេវាក្រៅច្បាប់ និងការកាត់ប្រាក់ខែ មន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធ
ផ្តល់សិទ្ទិដោយ៖looking today.com
ភ្នំពេញ៖ បន្ទាប់ពីបើកកិច្ចប្រជុំ លើកទី៣៣ របស់ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣ លទ្ធផល បានសម្រេចយក គោលការណ៍ មួយចំនួន ដែលស្របទៅតាម គោលនយោបាយ រាជរដ្ឋាភិបាល អាណត្តិទី៥ ។
សេចក្តីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ បានឲ្យដឹងថាកិច្ចប្រជុំនេះ បន្តពិនិត្យពិភាក្សា និងអនុម័ត កំណត់ហេតុកិច្ចប្រជុំ លើកទី៣២ គ្រាមុន ព្រមទាំង បានជំរុញឱ្យ លុបបំបាត់ ដោយគ្មាន បង្អែបង្អង់ ការយកកម្រៃសេវា ក្រៅច្បាប់ ការមិនអនុញ្ញាត ឱ្យមាន ការកាត់ប្រាក់ខែ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ការជំរុញ បញ្ចូលខ្លឹមសារ ប្រឆាំងអំពើពុករលួយ នៅក្នុងកម្មវិធីសិក្សា ជាដើម ហើយក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ ក៏បានពិនិត្យ និងពិភាក្សាហ្មតចត់ ពីគម្រោងរបស់អង្គភាព ប្រឆាំង អំពើពុករលួយ ក្នុងការជូនដំណឹងឱ្យ អនុវត្តការប្រកាស ទ្រព្យសម្បត្តិ និងបំណុល ដល់មន្រ្តីរាជការថ្នាក់លើ ផងដែរ ៕
Read more: http://www.cambodiapage.info/?p=17485#ixzz2gSotazli