សម្រាប់មនុស្សដែលខ្ញុំស្រលាញ់
ដោយ ស.ចន្ធូ
ភាគទី១
………សាជាថ្មីម្ដងទៀតខ្ញុំគេចពីខ្សែភ្នែកគេ។
….វាជាការឈឺចាប់ហួសនឹងបរិយាយសម្រាប់កាលដែលយើងត្រូវធ្វើព្រងើយកន្តើយនឹងការទាមទាររបស់បេះដូងយើងខ្លួនឯង។
ពន្លឺភ្នែកគេគឺក្រៀមក្រំ….ព្រោះថាមនុស្សស្រីដែលគេស្រលាញ់តែងតែបែរខ្នង ហើយមិនរវល់ចំពោះស្នេហារបស់គេ។ ខ្ញុំដឹងថា ជារឿយៗគេមិនអាចទប់ចិត្តបានទេប្រសិនបើ ខ្ញុំនៅតែបង្ហាញខ្លួនក្បែរគេហើយសើចគួរសមដាក់គេ ។
ម្ដងៗគេស្ទើរតែក្រសោបខ្លួនខ្ញុំកណ្ដាលចំណោមមនុស្សម្នាទៅហើយ។
នៅពេលដែលជំហានគេចាប់បោះមក…ខ្ញុំងាកដើរចេញចោលគេដូចរាល់ដង ហើយបេះដូងខ្ញុំស្រែកថាចេញទៅកុំមកជិតខ្ញុំ។
ប៉ុន្តែស្នូរដង្ហើមគេហើរមកប៉ះនឹងច្រមុះខ្ញុំធ្វើឲ្យដង្ហើមខ្ញុំទៅជាកំបុតៗ ហើយមុខខ្ញុំចេញចំហាយក្តៅភាយៗ។
«ទៅណាប្រញាប់ម៉េះ?»
គេសួរខ្ញុំតិចៗ ប៉ុន្តែបេះដូងខ្ញុំលោតខ្លាំង។
ខ្ញុំយល់ចិត្តគេថាគេកំពុងប្រឹងញញឹមហើយមិនខ្វល់ចំពោះក្រសែភ្នែកសង្ស័យរបស់អ្នកផងជុំវិញនេះទេ។ ចំណែកខ្ញុំគឺវាយស្លាប់ក៏អត់ហ៊ានសម្លឹងមុខគេដែរ។ ខ្ញុំឈានចេញថែមមួយជំហានទៀតបន្លំធ្វើជាមិនឮសំណួរគ្មានឈ្មោះរបស់គេ ប៉ុន្តែគេនៅតែចចេសដើរមកដោយឈានវែងជាងខ្ញុំពីរដងល្មមឲ្យខ្ញុំគេចចេញអស់កើត។
«កុំយ៉ាប់ពេកមើល រាជនី?»

គេរាល់តែដងគឺមានះអញ្ចឹងហើយ។ យើងកាន់តែគេច គេកាន់តែចូល។ គេឈ្មោះ អូណា តែពួកម៉ាកគ្រប់គ្នាហៅគេថារ៉ូណាល់។ ទោះយ៉ាងណាគេក៏ជាខ្សែប្រយុទ្ធជួរមុខក្នុងបេះដូងស្រីៗស្រាប់ទៅហើយ។ ប៉ាគេជាឧត្ដមសេនីយ៍ផ្កាយមាស ហើយគេរៀនចប់ខាងច្បាប់មកពីអាមេរិក។ បងស្រីគេជាភាគហ៊ុនធំនៅក្រុមហ៊ុនខ្ញុំធ្វើការ ចំណែកគេមិនដែលមកទេមុនពេលដែលខ្ញុំបានជួបគេក្នុងថ្ងៃខួបកំណើតប្អូនស្រីគេ។ក្រោយមកគេក៏ចេះតែបង្ហាញខ្លួនក្នុងនាមជាទីប្រឹក្សាទីផ្សារ ហើយស្រីៗជាច្រើនចូលចិត្តគេ តែខ្ញុំដឹងថាក្នុងចំណោមអ្នកដែលគេចូលចិត្តគឺមានខ្ញុំម្នាក់ដែរ។ ម្តងនេះកាន់តែច្បាស់ហើយព្រោះគេពាំងពីមុខខ្ញុំជាប់ដូចចង់បង្ខំខ្ញុំឲ្យទទួលយកស្នាមញញឹមរបស់គេ។
«ថីបានមកយឺតម៉េះ? ចាំយូរហើយដឹងអត់?»
ដៃគេរកតែលូកមកប៉ះដៃខ្ញុំតាមស្ទិលអ្នករៀនស្រុកគេដែលខ្ញុំចាំបាច់ត្រូវតែលើកដៃទាំងពីរមកក្រពាត់ជាប់ដើម្បីការពារខ្លួន។ ចំណែកមាត់ត្រូវតែឆ្លើយសំណួរគេម៉េចក៏មួយដែរព្រោះគេសួរមក៣លើកផ្ទួនៗទៅហើយ។
«ខ្ញុំមានរវល់នៅក្រៅ!»
ខ្ញុំងើបមុខមើលទៅគេបន្តិចជាការគួរសម ស្រាប់តែប៉ះខ្សែភ្នែកមិនសុខចិត្តរបស់គេដែលសម្លឹងថ្មែមកខ្ញុំ។ គេដូចចង់មើលខ្ញុំឲ្យធ្លុះរាងកាយអញ្ចឹង។
«អ្នកណាជូនមកព្រឹកមិញ?»
ស្អីគេនៀក? សូម្បីតែពិសិដ្ឋនៅផ្នែកជាមួយខ្ញុំគាត់ជូនមកព្រឹកមិញព្រោះម៉ូតូបែកកង់ ហ្នឹងក៏គេដឹងដែរ?
ខ្ញុំដកដង្ហើមធំទប់ស្កាត់អារម្មណ៍ខ្លួនឯង បើខ្ញុំទីទើរទៀត គេមុខតែមើលដឹងចិត្តខ្ញុំអស់មិនខាន។
«លោករ៉ូណាល់ អ្នកបងណាវីហៅខ្ញុំទៅលើជួយរៀបឯកសារគាត់មុនពេលភ្ញៀវមក! ឥឡូវភ្ញៀវមកច្រើនហើយខ្ញុំធ្វើមិនទាន់រួចទេ ខ្ញុំប្រញាប់រកប្រដាប់កឹប»
ខ្ញុំនិយាយកុហកគេតាមតែនឹកឃើញ។ តាមពិតថ្ងៃនេះជាថ្ងៃសម្ពោធន៍ផលិតផលថ្មីមានភ្ញៀវមកច្រើនណាស់ មានរឿងអីថាឯកសារធ្វើមិនហើយដោយសារប្រដាប់កឹបមួយនោះ?
«នេះនែ៎! ប្រដាប់កឹប! ចាំខ្ញុំជួយ!»
គេហុចវាមកខ្ញុំលឿនជាងការគិតទុកព្រោះគេឆក់បានពីតុរដ្ឋបាលក្បែរនោះ។ ភាពរហ័សរហួននិងទឹកមុខស្រស់ប៉ប្រឹមគឺជាចំណុចវិជ្ជមានដាច់ដោយឡែកនិងដ៏លេចធ្លោរបស់រ៉ូណាល់ដែលធ្វើឲ្យមនុស្សម្នាចាប់អារម្មណ៍គេបំផុត។ ចំណែកខ្ញុំក៏ស្ថិតក្នុងចំណោមនោះដែរ សំខាន់គឺពេលគេបកមករកខ្ញុំវិញ ខ្ញុំរកច្រកគេចលែងទាន់តែម្ដង។
«អរគុណ!»
ខ្ញុំត្រៀមទទួលវាពីដៃគេនឹងអាលចាកចេញវឹងប៉ុន្តែគេនៅតែឆ្លាតជាងខ្ញុំព្រោះថាប្រហែលជាសកម្មភាពខ្ញុំដដែលៗឲ្យគេដឹងអស់ពេក ម្តងនេះគេក្ដាប់ប្រដាប់កឹបជាប់មិនឲ្យមកខ្ញុំទេហើយញាក់ចិញ្ចើមឌឺខ្ញុំទៀត។ ពេលខ្ញុំភាន់ភាំងរ៉ូណាល់និយាយ៖
«តោះ! ទៅលើមែនអត់! មានអ្នកចាំជួយនៀក!»
ខ្ញុំបែរខ្នងដើរយឺតៗឡើងជណ្ដើរដោយមានស្នូរដង្ហើមនៃបុរសដែលខ្ញុំបាននឹកទាំងថ្ងៃទាំងយប់មកតាមជាមួយផង។
ហេតុអ្វីគេឡប់ៗអញ្ចឹង?

ខ្ញុំសួរខ្លួនឯងក្នុងចិត្ត។ គេធ្វើដូចគេស្រលាញ់ខ្ញុំណាស់អញ្ចឹង គឺគេញ៉ែខ្ញុំកណ្ដាលចំណោម គេបោះបង់ចោលក្រសែភ្នែកអ្នកផ្សេងៗហើយមករវល់ជាមួយតែខ្ញុំម្នាក់តើគេពិតជាយល់ថានេះជារឿងល្អសម្រាប់ខ្ញុំឬយ៉ាងណា។ ខ្ញុំដឹងហើយថា ទោះបីជាខ្ញុំខំធ្វើយ៉ាងណា ខ្ញុំគេចគេយ៉ាងណា បេះដូងខ្ញុំដែលមានឲ្យគេ មិនអាចលាក់ពីគេជិតឡើយព្រោះគេឆ្លាតហើយតែងតែដើរមុនខ្ញុំមួយជំហានជានិច្ច។ កាន់តែគិតខ្ញុំដើរកាន់តែញាប់។ មកដល់ជាន់ទីពីរគ្មានមនុស្សសូម្បីតែម្នាក់ ខ្ញុំចាប់ផ្ដើមរត់តែម្ដងតែគេរត់មកតាមហើយលូកដៃចាប់កដៃខ្ញុំជាប់។
ខ្ញុំបេះយ៉ាងណាក៏មិនចេញ គេកាន់តែចាប់ណែនរហូតដល់ខ្ញុំឈឺ។ ដៃគេរឹងដូចបង្កាប់ជាសញ្ញាថាគេក៏អន្ទះសាដែរ។
«ឈប់ធ្វើឡប់ៗទៅរាជនី! អីក៏ពិបាកម្ល៉េះយើងហ្នឹង?»
ខ្ញុំងាកក្រោយឃើញមុខគេគឺអន់ចិត្តចំពោះខ្ញុំច្បាស់ណាស់។ ខ្ញុំមិនទាន់និយាយថាម៉េចផងគេនិយាយមករ៉ាវទៀត ប្រហែលខឹងតាំងពីរឿងព្រឹកមិញខ្ញុំឲ្យពិសិដ្ឋឌុបនោះផង។
«ពេលខ្លះខ្ញុំយល់ថារាជនីឲ្យតម្លៃខ្ញុំអន់មហាអន់! ខ្ញុំមិនចង់ប្រកាន់ទេ តែខ្ញុំត្រូវតែប្រកាន់! យើងធ្វើអញ្ចឹងគិតដល់មុខមាត់គេផង! គេជាមនុស្សប្រុសដែរណា៎ ដាក់ខ្លួនអស់ប៉ុណ្ណឹងហើយ! មិនដឹងធ្វើម៉េចទៀតទេឲ្យយើងសប្បាយចិត្តរាជនី?»
ខ្ញុំធ្លាក់ថ្លើមក្ឌុកនៅពេលដឹងថាគេខឹងខ្ញុំដោយសាររឿងអស់នេះ។ គេគិតថាខ្ញុំមើលងាយគេហើយកំពុងតែយកស្នេហារបស់គេមកលេងសើចធ្វើឡូយបង្អួតអ្នកផង ធ្វើឲ្យខូចមុខមាត់គេ។ ខ្ញុំស្ទើរស្រក់ទឹកភ្នែកតែប្រឹងលេបមកវិញហើយនិយាយតិចៗព្រមទាំងកញ្ឆក់ដៃមកវិញផង៖
«ប្រយ័ត្នអ្នកបងណាវី….»
ខ្ញុំចង់និយាយថាប្រយ័ត្នបងស្រីធំរបស់គេរកខ្ញុំ តែខ្ញុំនិយាយមិនទាន់ចប់ផង គេស្រាប់តែនិយាយកាត់៖
«ខ្លាចអ្នកបងអ្ហេស៎? តោះ នាំគ្នាទៅជួបគាត់ឥឡូវហ្មងទៅ!»

គេអូសដៃខ្ញុំទៅរហូតដល់ខ្ញុំង៉េមង៉ាមមិនដឹងធ្វើម៉េចព្រោះភ័យពេកខ្ញុំយំសស្រាក់តែម្ដង។ ទាល់តែខ្ញុំយំទើបគេព្រមឈប់ ហើយលែងដៃខ្ញុំវិញ។ គេធ្វើមុខខូចចិត្តដាក់ដង្កៀបក្រដាសមកលើបាតដៃខ្ញុំហើយចុះជណ្ដើរទៅបាត់ទុកឲ្យខ្ញុំនៅឈរជូតទឹកភ្នែកម្នាក់ឯង។
ខ្ញុំជូតទឹកភ្នែកឲ្យជ្រះហើយដើរត្រឹកៗចុះទៅធ្វើការវិញទាំងអាណិតខ្លួន។ ខ្ញុំដឹងថាគ្រាន់តែគេចេញបាត់ភ្លាមខ្ញុំក៏នឹកគេភ្លាមទៅហើយ ចុះហេតុអ្វីពេលគេចូលមកជិតម្ដងៗខ្ញុំចេះតែរត់គេច?….ព្រោះខ្ញុំដឹងថាស្នេហារបស់គេ ខ្ញុំគ្មានសិទ្ធិទទួលយកទេ….គេជាមនុស្សប្រុស គេអាចរំភើបជាមួយស្រីៗជារឿងធម្មតា ជួនកាលគេអាចនឹងរំភើបចំពោះយើងច្រើនជាងអ្នកដទៃដោយសារយើងមិនសមតាមបំណងគេ។ ចំណែកយើង គ្រាន់តែគេមកបង្ហាញខ្លួនក្នុងជីវិត យើងមានគេក្នុងចិត្តគ្រប់ដង្ហើមចេញចូលបាត់ទៅហើយ បើយើងទទួលយកអ្វីៗច្រើនជាងនេះ ថ្ងៃណាមួយដែលគេចាកចេញទៅ យើងនឹងរស់នៅដូចធ្លាក់នរកមិនខាន។

….ខ្ញុំស្គាល់គ្រួសារគេច្បាស់ដូចអ្នកភ្នំពេញនានាដែរ។ ប៉ាគេមានទាហានច្រើនណាស់ក្នុងដៃ។ ឯលោកជំទាវជាម្ដាយគេក៏ល្បីថាជាស្ត្រីអភិជនឆ្មើងកន្ទ្រើងបំផុតដែរ។ បងស្រីគេនៅក្រុមហ៊ុននេះចិត្តល្អស្រលាញ់បុគ្គលិកតែពេលម៉ាក់គេមកមានធុរៈម្តងៗមិនដែលឱនក្រោមមើលមនុស្សតូចតាចដូចជាពួកយើងឡើយ។ ស្ត្រីនោះមានភ្នែកតូចៗ ទឹកមុខមាំតាមរបៀបមនុស្សកាត់ខ្មែរចិន ហើយមានសម្បុរសស្មើនឹងសម្ដីត្របុតត្របុយរបស់គាត់។ កូនប្រុសធំរបស់គ្រួសារនេះគឺឧត្ដមសេនីយ៍ដេណាដែលមានះរៀបការយកស្រីអ្នកសិល្បៈម្នាក់ធ្វើជាកូនប្រសាស្រីដំបូងនៅផ្ទះនោះ។ ទីបំផុតពួកគេបានបែកគ្នាបន្ទាប់ពីរៀបការបានពីរឆ្នាំគឺលោកជំទាវម្ដាយមិនពេញចិត្តតាំងពីនៅក្រមុំកំលោះដូច្នេះទោះមានចៅអាយុមួយខួបហើយក៏គង់តែបែកគ្នាឲ្យខាងតែបាន។
រឿងស្រមៃចង់ធ្វើកូនប្រសាគ្រួសារអ្នកមានគឺជារឿងនិទានដ៏ចុកចាប់ដែលមានឧទាហរណ៍ស្រាប់ច្រើនមកហើយ ដូច្នេះកាលដែលរ៉ូណាល់រើសយកខ្ញុំក្នុងចំណោមមនុស្សស្រីជាច្រើន មិនដឹងថាវាជារឿងល្អឬអាក្រក់ចំពោះខ្ញុំទេ។ ទឹកមុខគ្មានមនោសញ្ចេតនារបស់អ្នកម៉ាក់គេគឺជាតួអង្គដ៏សំខាន់នៅចំពាក់កណ្ដាលស្នេហារបស់ពួកយើង។ គ្មានវិនាទីណាដែលខ្ញុំមិននឹកឃើញមុខម្ដាយគេទេរាល់ពេលគេផ្ញើសារឬCallមករកខ្ញុំ។

ពេលនេះទៀតមិនទាន់ងូតទឹកហើយស្រួលបួលផងសារគេផ្ញើមកទៀតទៅហើយ។ ខ្ញុំមិនអាចថាមិនរវីរវល់បានទេ នៅនឹងមុខគេធ្វើជាបោលគេច តែនៅផ្ទះ ឲ្យតែគេផ្ញើសារមកគឺស្ទុះទៅលើកមើលភ្លាមមិនថាកំពុងធ្វើការអីទេ គឺចោលបានទាំងអស់។ និយាយឲ្យខ្លី ខ្ញុំក៏នឹកគេស្ទើរឆ្កួតដូចគ្នា គ្រាន់តែខ្ញុំមិនបញ្ចេញ ឯគេវិញបញ្ចេញយ៉ាងទំពីសទំពាស។
«កំពុងធ្វើអី?» គេសួរកំបុតដូចតែរាល់ដង។
«ងូតទឹក» ខ្ញុំឆ្លើយ។ គេក៏ផ្ញើសញ្ញាសើចមួយមកទៀត។
«មានអីគួរឲ្យសើច?» ខ្ញុំសួរវិញព្រោះក្នាញ់។
«នឹកគេ ឃើញសារភ្លាមរត់មកមើលទាំងងូតទឹកមែនអត់?» គេឌឺខ្ញុំ។
«កុំលើកខ្លួនឯងពេក?» ខ្ញុំខំឆ្លើយបន្លប់។
«ចុះនឹកអត់អញ្ចឹង?» គេសួរមកទៀតធ្វើឲ្យខ្ញុំចេញចំហាយមុខក្តៅអ៊ុនៗក្ដៅដល់ទាំងបាតដៃបាតជើង។
«ច្បាស់ជាអត់ហើយ!» ខ្ញុំសរសេរវិញទាំងញញឹមម្នាក់ឯងយ៉ាងកក់ក្ដៅ។
គេឈប់សរសេរមួយភ្លែតធ្វើឲ្យខ្ញុំនឹកអាណិតគេព្រួចដែលនិយាយកុហកគេស្រាប់តែគេCallមកតែម្ដង។ ខ្ញុំចុចលើក ភ្លេចគិតថាខ្លួនឯងកំពុងឃ្លានបាយ។ សំឡេងគេលាន់មកតិចៗក្បែរត្រចៀកខ្ញុំ៖
«ចិត្តអាក្រក់ម៉េះ?»
ខ្ញុំធ្វើពើវិញ៖
«អត់បានធ្វើអីពីណាផង!»
«ចុះមិនចេះនឹកអ្នកដែលគេខំនឹកយើងខ្លះទេ?»
«ចុះម៉េចដឹងមានអ្នកណានឹកខ្ញុំខ្លះទៅ?» ខ្ញុំឆ្លើយធ្វើមិនដឹងតែតាមពិតខ្ញុំចូលចិត្តការសន្ទនាជាមួយគេតាមទូរស័ព្ទណាស់ចំណែកពេលជួបមុខគឺចាញ់ច្រាបគេតែម្ដង។ គេសើចតិចៗ ហើយដូរមកហៅឈ្មោះខ្ញុំយ៉ាងរ៉ូមែនទិក។
«រាជនី»
ខ្ញុំឆ្លើយចា៎ទាំងបេះដូងលោតឌុកដាក់ព្រោះស្រលាញ់គេភ្លេចបាយភ្លេចទឹក។
«ញុំាបាយជាមួយគ្នាម្ដងណ៎ា!»
ខ្ញុំនៅស្ងៀមព្រោះរំភើបចំពោះការនិយាយក្នុងសំឡេងដ៏រ៉ូមែនទិករបស់គេ។ តែអ្នកអានដឹងហើយថា ខ្ញុំគ្មានជម្រើសអីក្រៅពីឆ្លើយបដិសេធទេ។
«រ៉ូណាល់….ខ្ញុំ….»
«រាជនី! ហាមនិយាយទេ!ណ៎ា! ឮអត់? ឈប់ធ្វើអញ្ចឹងទៅ! យើងធ្វើអញ្ចឹងធ្វើអី? អត់យល់ចិត្តyouទេ!ពេលខ្លះខឹងyou គឺខឹងមែនទែនណ៎ា!»
គេនិយាយកាត់ព្រោះយល់ចិត្តនិងដឹងចរិតខ្ញុំជាងអ្នកណាទំាងអស់។
ខ្ញុំហើបមាត់បកស្រាយតតាក់តតុប៖
«រ៉ូណាល់!ខ្ញុំ…ខ្ញុំ..ជាមនុស្សស្រី…»
ខ្ញុំចង់ប្រាប់គេថាឲ្យគេគិតពីកិត្តិយសមនុស្សស្រីពេលដែលខ្ញុំត្រូវគេនិយាយដើមតែគេនិយាយកាត់ខ្ញុំផូង៖
«សម័យអីហើយ? អ្ហះ? សម័យអីហើយ គ្រាន់តែទៅបាយជាមួយមនុស្សដែលខ្លួនឯងស្រលាញ់ របកស្បែកត្រង់ណាខ្លះ? យើងគិតថាគេយ៉ាងម៉េច?គេធ្វើអីយើងអ្ហះ? គេស្រលាញ់youឲ្យតម្លៃyou! you ត្រូវចេះឲ្យតម្លៃគេវិញដែរ មែនអត់? ពេលខ្លះយើងជ្រុលពេក យើងធ្វើអីមិនចេះទុកមុខឲ្យអ្នកណាទាំងអស់ មើលខ្លួនឯងមើល៍ សមអត់?»
ខ្ញុំខឹងផងស្មុគផងក៏និយាយវិញទទឹងទិស៖
«អញ្ចឹងមកស្រលាញ់ខ្ញុំធ្វើអី? ស្រីស្អាតៗគគោក….»
គេកាត់ខ្ញុំសាជាថ្មី៖
«កុំបែករឿង! មនុស្សអីទើបតែអាយុប៉ុណ្ណឹងចេះធ្វើចរិតមនុស្សចាស់ ចេះបំភ័ន្តភ្នែកគេម៉េះ? ហើយស្រលាញ់គេដែរតើហ្អី? ម៉េចចាំបាច់លេងស្ទីលហ្នឹង»
ខ្ញុំខ្មាសផងខឹងផងព្រោះគាត់និយាយចំៗហួស។ គឺគាត់ហ្នឹងទេដែលមិនចេះទុកមុខឲ្យពីណា។ ខ្ញុំនិយាយទាំងខឹង៖
«ខ្ញុំមានការ! ម៉ាក់ហៅហើយ! មានការអីចាំថ្ងៃក្រោយចាំនិយាយ»
គេនិយាយវិញភ្លាម៖
«អត់អីទេ! តែស្អែកម៉ោង៦ល្ងាច ជួបគ្នា! បើអត់ ទៅចាំក្រោយមកផ្ទះម្ដងមើល!»

ទីបំផុតខ្ញុំបានទៅហូបបាយជាមួយគេមែន តែមិនមែនស្អែកឡើងទេគឺពីរសប្ដាហ៍ក្រោយមកបន្ទាប់ពីយប់ណាក៏Callព្រឹកណាក៏ស្ទាក់ផ្លូវ។
ខ្ញុំឈ្មោះរាជនីមែន តែខ្ញុំក្រណាស់។ ម៉ាក់ខ្ញុំជាជាងកាត់ដេរ ហើយប៉ាជាអ្នករាជការតូចតាច។ ដូច្នេះហើយពេលចេញដើរលេងជាមួយរ៉ូណាល់ដំបូងខ្ញុំមិនដឹងត្រូវតុបតែងយ៉ាងម៉េចសោះធ្វើឲ្យខ្ញុំមានសម្ពាធជាខ្លាំង។ សង្សារខ្ញុំមុនគេជាគ្រូបង្រៀន យើងក្រដូចគ្នា ប៉ុន្តែពេលដើរលេងជាមួយគ្នាគ្មានសម្ពាធទេគឺសប្បាយចិត្តទាំងសងខាង អាចញ៉ាំអាហារតាមផ្លូវបានមិនពិបាកចិត្តអីដូចពេលនេះសោះ។
«ភ្លឹករឿងអី?»
គេសួរព្រោះឃើញខ្ញុំធ្វើមុខក្រៀមមិនមាត់មិនក។ ខ្ញុំអត់ឆ្លើយតែខំញញឹមព្រោះគ្មានចម្លើយ។
«នឹកសង្សារមុន?»
ខ្ញុំបើកភ្នែកមូលក្លុំសម្លឹងគេព្រោះឆ្ងល់ថាហេតុអ្វីគេសួរអញ្ចឹង។ គេលើកដៃដេញអ្នកឈរចាំបម្រើនោះចេញហើយនិយាយដោយលើកកែវប៊ីយែររបស់គេមកក្រេប។ មុនពេលជាតិស្រវឹងប៉ះបបូរមាត់ គេនិយាយតិចៗ៖
«ស្រីៗតែអញ្ចឹង នៅជាមួយសង្សារក្រោយតែនឹកអ្នកមុន! ពិសពុល!»
ទោះគេអន់ចិត្តដែលខ្ញុំមិនចេះម្ញ៉ិកម្ញ៉ក់ដាក់គេដូចស្រីផ្សេង ក៏គេមិនគួរនិយាយថាឲ្យខ្ញុំធ្ងន់ៗអញ្ចឹងដែរ។ ខ្ញុំរំញោចចង្កានិងបបូរមាត់ព្រោះខឹងហើយនិយាយអត់ខ្វល់ទុកមុខឲ្យពីណាទៀតទេ៖
«សង្សារមុនមានមែន! តែសង្សារក្រោយមិនទាន់មានទេ!»
«បានតើ! យប់នេះយើងចាប់ផ្ដើមមានសង្សារថ្មីហ្មងទៅអញ្ចឹង?»
ខ្ញុំសម្លក់គេទាំងចង់យំផងអីផង។
«ខ្ញុំទៅផ្ទះវិញហ្មងទៅអញ្ចឹង!»

ខ្ញុំច្រត់ដៃក្រោកព្រោះនេះជាភោជនីយដ្ឋានជប៉ុនដែលអង្គុយផ្ទាល់ឥដ្ឋ តែគេរហ័សណាស់ស្ទុះមកអង្គុយពីក្រៅពាំងផ្លូវខ្ញុំហើយលូកដៃក្រៀកចង្កេះខ្ញុំជាប់។ បើកុំតែគេនោះធំឡើងនៅបរទេសកុំអីខ្ញុំយល់ថាគេនោះដៃដល់មហាដល់ដូចជាមនុស្សធ្លាប់មានប្រពន្ធហើយអញ្ចឹង។
ខ្ញុំរើផងទាញម្រាមដៃគេចេញផងតែគេមិនព្រមចាញ់ហើយលែងដៃពីចង្កេះខ្ញុំទាល់តែសោះ ដូច្នេះខ្ញុំមានតែខ្ញាំដៃគេឡើងរលាត់សាច់។ ប្រហែលគេមិនចង់ទ្រាំនឹងស្នាដៃស្រីឆ្នាស់ខ្ញុំតទៅទៀតហើយយ៉ាង បានជាគេនិយាយសម្លុតតិចៗក្បែរត្រចៀកខ្ញុំ៖
«ឈប់ក្ដិចអត់? បើអត់ឈប់ចាប់បឺតមាត់ឲ្យរាងអាឡូវរាជនី!»
មនុស្សនេះស្រាប់តែឆ្កួតគួរឲ្យក្ដៅចិត្តតែស្ថានភាពដូចជាមិនមែន ខ្ញុំជាអ្នកមានប្រៀបទេ បើគេធ្វើមែនខ្ញុំមិនចប់?
ខ្ញុំលែងដៃវិញទាំងខឹងទាំងជា តែគេយូរណាស់ទើបពន្លែងដៃយឺតៗចេញពីចង្កេះខ្ញុំ។ ខ្ញុំនៅស្ងៀមធ្វើមុខក្រញូវរហូតដល់អ្នករត់តុលើកម្ហូបមក។ គេក៏ជួយរៀបចំឲ្យខ្ញុំមិនឲ្យអ្នករត់តុណាធ្វើទេ។ ខ្ញុំលួចសម្លឹងដៃគេឃើញចេញឈាមរឹមៗព្រោះមុតនឹងក្រចក ខ្ញុំស្ងប់ចិត្តខឹងអស់ ត្រឡប់មកនឹកអាណិតគេភ្លាមៗព្រោះរូបរាងប៉ុណ្ណឹងៗ មុខមាត់ប៉ុណ្ណឹងៗដែរមកត្រូវទ្រាំជាមួយនារីក្រីក្រដូចខ្ញុំទៅកើតទៅ?
ឃើញខ្ញុំហុចប្រេងកូឡាឲ្យគេ គេក៏បានចិត្តភ្លាម គេនិយាយមិនខ្ចីទាំងមើលមុខខ្ញុំ៖
«អ្នកណាធ្វើឲ្យគេរបួស អ្នកហ្នឹងត្រូវលាបប្រេងបានត្រូវ»

ខ្ញុំលាបប្រេងឲ្យគេថើៗមិនមែនព្រោះតែចាញ់សម្លុតគេទេគឺព្រោះតែខ្ញុំស្រលាញ់គេពេញបេះដូង។កំភួនដៃហាប់ណែនសង្ហារបស់គេ តាមពិតមានគ្រប់លក្ខណៈអាចឱបចង្កេះខ្ញុំ តែសម្តីគេពេលខ្លះត្រមាំងត្រមោកពេក។ ខ្ញុំលាបយឺតៗព្រោះពេញចិត្តនឹងភាពស្ងប់ស្ងាត់របស់គេចំពោះមុខខ្ញុំ។ ខ្ញុំដឹងថាក្នុងបរិយាកាសនេះទោះបីអ្នកណាក៏មិនអាចឃាត់ឃាំងបេះដូងយើងទំាងពីរមិនឲ្យវេញត្របាញ់ចូលគ្នាបានដែរ។
ហេតុអ្វីគេស្អាតយ៉ាងនេះ ឡូយយ៉ាងនេះ ហើយមកស្រលាញ់នារីគ្មានអីសោះដូចខ្ញុំ? ហេតុអ្វីខ្ញុំឃើញគេតាំងពីថ្ងៃដំបូងក៏មានអារម្មណ៍ថាពួកយើងជាមនុស្សពិសេសសម្រាប់គា្នទៅហើយ?
«សង្សារមុនម៉េចបានបែកគ្នា?»
រឿងឆ្គងបំផុតរបស់គេគឺរឿងដែលសួរអតីតកាលរបស់យើងនៅថ្ងៃជួបគ្នាដំបូង។ តែខ្ញុំក៏មិនចង់លាក់បាំងអីដែរ។
«គេមានអ្នកផ្សេងទៀត!»
ខ្ញុំឆ្លើយកំបុតខ្លី ហើយរកងើបមុខឡើង បញ្ឈប់ការលាបប្រេងឲ្យ គេតែគេចេះតែឱនមុខមកមើលមុខខ្ញុំកៀកសែនកៀកដល់ថ្នាក់ថាបើខ្ញុំងើបមុខនឹងប៉ះច្រមុះគេមិនខាន។ គេនិយាយផងមើលមុខខ្ញុំរហូតផង៖
«មិនបាច់នឹកមនុស្សអញ្ចឹងៗទេ!»
ខ្ញុំរុញស្មាគេចេញបន្តិចទើបអាចងើបមុខបានត្រង់ខ្លួនហើយជូតដៃបន្លប់សម្ដីគេ។ ពេលដឹងថាគេនៅតាមសម្លឹងប្រតិកម្មខ្ញុំ ខ្ញុំនិយាយតិចៗដោយមិនមើលមុខគេឡើយ៖
«គេជាមនុស្សគ្មានអីសោះ ខ្ញុំនៅតែរក្សាគេមិនបាន ចុះទម្រាំលោក?»
ខ្ញុំថាហើយលើកកែវទឹកផ្លែឈើក្រេបតិចៗ។ គេដូចចង់លើកដៃមកឱបព្រោះដឹងថាខ្ញុំកំពុងកណ្ដោចកណ្ដែងចិត្ត តែប្រហែលយល់ចិត្តនិងដឹងថាខ្ញុំមិនចូលចិត្តបែបហ្នឹង ទើបខ្ញុំឃើញគេដកវិញតែប្រឹងឱនមកនិយាយពន្យល់៖
«មនុស្ស វាអត់ដូចគ្នាទាំងអស់ទេ! កុំយកអ្នកល្អទៅប្រៀបប្រដូចជាមួយមនុស្សអាក្រក់មើល៍»

គេចាប់ម្ហូបឲ្យខ្ញុំ ហើយបោះបង់ចោលឫកពាដ៏ខ្ពស់របស់អម្បូរអ្នកមានរបស់គេមកថ្នាក់ថ្នមខ្ញុំមិនឲ្យឃ្នើសចិត្ត។ រយៈពេលនោះជារយៈពេលមានសេចក្ដីសុខបំផុតរបស់ខ្ញុំគិតចាប់តាំងពីពេលដែលខ្ញុំបាត់បង់ស្នេហាដោយសារសង្សារដំបូងរបស់ខ្ញុំគេទៅតាមស្រីថ្មីដែលCuteសែនCuteក្នុងFacebook។
រ៉ូណាល់ចេះប្តូរបរិយាកាសនិយាយលេងរហូតដល់ខ្ញុំសើចរួច ហើយបណ្ដើរៗខ្ញុំអាចបំភ្លេចទុក្ខព្រួយទាំងអស់ក្នុងចិត្តបាន។ គេនិយាយពីកាលគេទៅដល់អាមេរិកដំបូង ជីវិតនៅស្រុកគេនិងនិយាយពីកីឡាស្គីទឹកកកដែលគេចូលចិត្តបំផុត។
ពេលនោះជាពេលដែលគេនិយាយច្រើនសែនច្រើន ឯខ្ញុំអត់បាននិយាយច្រើនទេលើកលែងតែគេសួរ ប៉ុន្តែពាក្យសម្ដីគេទាំងប៉ុន្មាន ខ្ញុំចាំបានទាំងអស់ព្រោះខ្ញុំឆ្លាក់រូបគេជាប់ក្នុងបេះដូងខ្ញុំ។
ម៉ោង៩យប់ គេជូនខ្ញុំមកដល់ផ្ទះវិញ។ គេបើកឡានចេញទៅមិនបានប៉ុន្មានផង ក៏ទូរស័ព្ទមក។
«នឹកបងអត់?»
«ច្បាស់ជាអត់ហើយ!» ខ្ញុំខាំមាត់ឆ្លើយដូចរាល់ដង។
«ហេតុអី?» គេដឹងថាខ្ញុំកុហកហើយនៅតែសើចសួរផ្ទាន់។
«ព្រោះយើងទើបតែជួបគ្នាសោះហ្នឹង!»
«អញ្ចឹងក៏ដោយ មនុស្សគេស្រលាញ់គ្នា សូម្បីម៉ាស្នូរដកដង្ហើមក៏នឹកគ្នាដែរ!»
«មិនដឹងទេ! ងងុយណាស់ សុំទៅគេងហើយណ៎ា!»
គេមិនចង់ទេ តែគេចាំបាច់ត្រូវធ្វើជាសុភាពបុរសហើយឆ្លើយអូខេយ៉ាងស្រទន់មុនពេលដាក់ទូរស័ព្ទចុះ។ ខ្ញុំចូលគេង តែពេញមួយយប់នោះគឺនឹកឃើញតែស្នាមញញឹមគេ កាយវិការគេ និងដៃដ៏ហាប់ណែនរបស់គេ។

គេដូចបង្រៀនខ្ញុំឲ្យចេះស្រលាញ់ខ្លួនឯងឡើងវិញនិងស្រលាញ់ពិភពលោកនេះដែលកាលពីបាក់បែកជាមួយអ្នកទី១ខ្ញុំយល់ថាខ្ញុំជាស្រីរូបអាក្រក់ ជាកូនអ្នកក្រ ជាមនុស្សគ្មានសំណាង ហើយខ្ញុំនឹងឈប់គិតរឿងស្នេហាដោយខំតែធ្វើការចិញ្ចឹមប្អូនៗឲ្យរៀនប៉ុណ្ណោះ។ ប៉ុន្តែគេម្នាក់នេះធ្វើឲ្យខ្ញុំចេះឆ្លុះកញ្ចក់ឡើងវិញចេះឱបទូរស័ព្ទហើយចេះដេកញញឹមម្នាក់ឯងពិសេសចេះសើចដាក់មនុស្សជុំវិញខ្លួនលែងធ្វើមុខមឹះៗទៀត។
ទំនាក់ទំនងរបស់យើងកាន់តែឈានដល់លក្ខណៈវិជ្ជមានដោយខ្ញុំទទួលនិយាយទូរស័ព្ទគេរៀងរាល់យប់ ហើយមិនសូវគំរោះគំរើយដាក់គេទៀតទេ។ ទោះយ៉ាងណាខ្ញុំមិនដែលបង្ហើបពាក្យ«Yes»ទៅកាន់គេនៅឡើយរាល់ពេលដែលគេសួរនូវសំណួរដដែលៗថា ស្រលាញ់គេអត់? ព្រមស្រលាញ់គេអត់?
កាលពីជាមួយសង្សារមុន ខ្ញុំមិនដែលរារែកទេក្នុងការសរសេរតបទៅកាន់គេជានិច្ចថា I love you តែសម្រាប់អ្នកទី២នេះខ្ញុំដឹងច្បាស់ថាស្នេហារបស់ខ្ញុំនឹងគេមិនអាចស្ថិតស្ថេរឡើយ។ រឿងស្នេហ៍គេនិងខ្ញុំ ថ្ងៃណាមួយនឹងក្លាយជាអតីតកាលមិនខានគ្រាន់តែមិនដឹងថាតើបច្ចុប្បន្នកាលនេះអាចអូសបន្លាយរហូតដល់ពេលណា វាបានយូរឬឆាប់តែប៉ុណ្ណោះ។ ពេលខ្លះអានSMSផ្អែមល្ហែមរបស់គេចប់ហើយខ្ញុំគេងស្រក់ទឹកភ្នែកម្នាក់ឯង។ បើពេលណាមួយគេឈប់គិតយើង ហើយគេមានអ្នកថ្មីដែលសមជាងយើង គេលែងCallឬផ្ញើសារមក តើយើងនឹងឈឺចាប់កម្រិតណាទៅ? តើយើងអាចរស់បានដោយឆ្លងកាត់រាត្រីដ៏ឯកោនីមួយៗតាមរបៀបណាទៅ?

នៅទីបំផុត ភាពភ័យខ្លាចដែលតែងតាមលងបន្លាចខ្ញុំរៀងរាល់រាត្រីបានចូលមកដល់។ គឺថ្ងៃនេះថ្ងៃដែលក្រុមហ៊ុនយើងនាំគ្នាមកដើរកម្សាន្តនៅកោះកុង។
សូមរង់ចាំតាមដានអានភាគបញ្ចប់នៅថ្ងៃស្អែកនេះ