តើនឹងមានអ្វីកើតឡើងបើ សិនជាសភាអាមេរិក អនុម័តថវិកាមិនបានយប់នេះ?
ការជាប់គាំងនៅសភាអាមេរិក ជុំវិញថវិកាជាតិ បានឈានដល់ថ្ងៃចុងក្រោយហើយ នៅថ្ងៃចន្ទនេះ។ សមាជិកសភាអាមេរិកមកពីគណបក្សទាំងពីរមានពេលតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ដើម្បីចរចាគ្នា ស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិថវិកានេះ។ ចំណុចខ្ទាស់ដ៏ធំបំផុត គឺទាក់ទងនឹងច្បាប់ធានារ៉ាប់រងសុខភាពរបស់លោកអូបាម៉ា (Obamacare)។
សំណួរ-ប្រសិនបើសភាអាមេរិកអនុម័តច្បាប់ថវិកាថ្មីមិនបានត្រឹមយប់នេះទេ តើនឹងមានអ្វីកើតឡើង?
ប្រសិនបើផុតម៉ោង១២អធ្រាតថ្ងៃចន្ទ ម៉ោងនៅអាមេរិក (ត្រូវនឹងម៉ោង១២ថ្ងៃត្រង់ ថ្ងៃអង្គារស្អែក នៅកម្ពុជា) សភាអាមេរិកមិនអាចអនុម័តថវិកាថ្មីបានទេ រដ្ឋាភិបាលនឹងលែងមានកញ្ចប់ថវិកាសម្រាប់បើកប្រាក់ខែឲ្យមន្រ្តីរដ្ឋការ ហើយនឹងត្រូវបង្ខំចិត្តបិទសេវាកម្មមួយផ្នែកធំ ដោយបើកឲ្យដំណើរការតែសេវាកម្ម ដែលចាំបាច់ ដូចជា ប៉ូលិស ទាហាន ក្រុមពន្លត់អគ្គិភ័យ មន្ទីរពេទ្យ សេវាកម្មត្រួតពិនិត្យជើងហោះហើរ ជាដើម។

បើសិនជាករណីនេះកើតឡើងមែន មន្រ្តីសាធារណៈ នៃរដ្ឋាភិបាលសហព័ន្ធ ប្រហែលជា ១លាននាក់ នឹងត្រូវគេតម្រូវឲ្យផ្អាកការងារ គឺដូចជាត្រូវបង្ខំចិត្តឲ្យឈប់សម្រាក ដោយគ្មានប្រាក់ឈ្នួល រហូតទាល់តែសភាអាចអនុម័តថវិកាថ្មីបាន ហើយរដ្ឋាភិបាលអាចចាប់ដំណើរការឡើងវិញ។
គួរបញ្ជាក់ថា ដោយសារតែសហរដ្ឋអាមេរិក គឺជារដ្ឋសហព័ន្ធ គេត្រូវធ្វើការបែងចែកឲ្យដាច់ពីគ្នា រវាងដំណើរការនៃរដ្ឋាភិបាលសហព័ន្ធ និងដំណើរការនៃរដ្ឋនីមួយៗ។ បញ្ហាជាប់គាំង នៅសភាអាមេរិកនៅពេលនេះ ទាក់ទងតែចំពោះថវិការបស់រដ្ឋាភិបាលសហព័ន្ធប៉ុណ្ណោះ។ ចំណែកឯតាមបណ្តារដ្ឋនីមួយៗ គេមានថវិកាផ្ទាល់របស់គេ។ ដូច្នេះ ការផ្អាកដំណើរការសេវាកម្មរដ្ឋ (បើសិនជាកើតឡើងមែន) គឺកើតឡើងតែចំពោះបុគ្គលិករដ្ឋាភិបាលសហព័ន្ធប៉ុណ្ណោះ។
សំណួរ-តើករណីផ្អាកដំណើរការរដ្ឋាភិបាលបែបនេះធ្លាប់កើតមានដែរឬទេ កាលពីពេលកន្លងមក?
ធ្លាប់មាន ហើយមានច្រើនដង (សរុបទាំងអស់ ១៧ដង ចាប់តាំងពីឆ្នាំ១៩៧៦មក)។ ករណីចុងក្រោយថ្មីៗ គឺកាលពីសម័យលោកប្រធានាធិបតីគ្លីនតុន ធ្លាប់កើតមានពីរលើក គឺនៅខែវិច្ឆិកា ឆ្នាំ១៩៩៥ រដ្ឋាភិបាលផ្អាកដំណើរការ ៦ថ្ងៃ ហើយមួយខែក្រោយមកទៀត រដ្ឋាភិបាលក៏ត្រូវផ្អាកដំណើរការម្តងទៀត អស់រយៈពេល ២១ថ្ងៃ។ កាលណោះ មានបុគ្គលិករដ្ឋាភិបាលសហព័ន្ធប្រហែលជា ៨០ម៉ឺននាក់ ត្រូវគេបង្ខំឲ្យឈប់សម្រាក ដោយគ្មានប្រាក់ខែ។

សំណួរ-ការផ្អាកសកម្មភាពរដ្ឋាភិបាលនេះ ប្រសិនបើកើតមានមែន តើវាអាចនឹងជះផលវិបាកអ្វីខ្លះដល់សេដ្ឋកិច្ច?
ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចអាចកើតមានតិចតួច ប្រសិនបើរដ្ឋាភិបាលបិទទ្វារក្នុងរយៈពេលខ្លី (ត្រឹមពីរ-បីថ្ងៃ)។ ក៏ប៉ុន្តែ បើសិនជាកើតមានរយៈពេលយូរ រហូតដល់ទៅរាប់សប្តាហ៍ វាអាចនឹងប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចអាមេរិក។ ជាដំបូង វាប៉ះពាល់ទៅដល់ប្រាក់ចំណូលរបស់បុគ្គលិករដ្ឋ។ ប៉ុន្តែ ផលប៉ះពាល់ដែលកាន់តែធ្ងន់ធ្ងរ គឺវាកើតចេញពីផលវិបាកជាខ្សែសង្វាក់។ ឧទាហរណ៍ ការបិទសារមន្ទីរ និងឧទ្យានសាធារណៈ វានឹងធ្វើឲ្យប៉ះពាល់ទៅដល់វិស័យពាក់ព័ន្ធផ្សេងទៀត ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុនដឹកជញ្ជូន ឬភ្នាក់ងារទេសចរ ជាដើម។

ចំពោះវិស័យសាធារណៈ បើយើងមើលពីបទពិសោធន៍កន្លងមក ការបិទទ្វាររដ្ឋាភិបាល ពីរលើកនៅក្នុងសម័យលោកគ្លីនតុន ធ្វើឲ្យរដ្ឋខាតបង់លុយរហូតដល់ទៅប្រហែលជា ១ពាន់ ៤រយលានដុល្លារ។
មានអ្នកសេដ្ឋកិច្ចខ្លះបាននាំគ្នាធ្វើការព្យាករថា ប្រសិនបើរដ្ឋាភិបាលអាមេរិកបិទទ្វារ តិចជាង១សប្តាហ៍ វានឹងធ្វើឲ្យអត្រាកំណើនសេដ្ឋកិច្ចអាមេរិក នៅក្នុងត្រីមាសទី៤នេះ ធ្លាក់ចុះ ប្រមាណជា ០,២%។ បើសិនជាភាពជាប់គាំងនេះអូសបន្លាយរហូតទៅដល់១ខែ អត្រាកំណើនសេដ្ឋកិច្ចនេះនឹងធ្លាក់ចុះ រហូតទៅដល់ ១,៤%។
ដោយសារតែអាមេរិកជាមហាអំណាចសេដ្ឋកិច្ចពិភពលោក លំដាប់ទី១ ដូច្នេះ បញ្ហាសេដ្ឋកិច្ច ដែលកើតឡើងនៅអាមេរិក អាចនឹងជះឥទ្ធិពលទៅដល់ប្រទេសផ្សេងទៀត ជាពិសេស គឺឆ្លងរាលដាលតាមរយៈទីផ្សារមូលបត្រ។ យើងឃើញស្រាប់ថា នៅថ្ងៃចន្ទនេះ ទីផ្សារមូលបត្រនៅអាស៊ីបានធ្លាក់ចុះស្ទើរតែគ្រប់កន្លែង ដោយសារតែគេមើលឃើញពីភាពជាប់គាំង នៅសភាអាមេរិក។
សំណួរ-ប៉ុន្មានឆ្នាំចុងក្រោយនេះ ភាពជាប់គាំងនៅសភាអាមេរិកតែងតែកើតមានជាញឹកញាប់។ តើហេតុអ្វីបានជាប្រទេសប្រជាធិបតេយ្យដ៏រឹងមាំ និងដ៏ចំណាស់មួយនេះ បែរជាមានប្រព័ន្ធដឹកនាំ ដែលងាយស្រួលនឹងជាប់គាំងនយោបាយបែបនេះទៅវិញ?
ជួនកាល បញ្ហាជាប់គាំងនយោយបាយ មិនមែនកើតឡើងដោយសារតែប្រព័ន្ធនយោបាយទេ ប៉ុន្តែ វាកើតពីអ្នកនយោបាយ។
ជួនកាល បញ្ហាជាប់គាំងនយោយបាយ មិនមែនកើតឡើងដោយសារតែប្រព័ន្ធនយោបាយទេ ប៉ុន្តែ វាកើតពីអ្នកនយោបាយ។
តាមពិត ប្រព័ន្ធនយោបាយ ដូចជា នៅអាមេរិកសព្វថ្ងៃនេះ បង្កើតឡើងក្នុងគោលគំនិតចង់ឲ្យមានតុល្យភាពអំណាច រវាងសភា និងរដ្ឋាភិបាល (អំណាចនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ) ដើម្បីកុំឲ្យម្ខាងៗ ធ្វើអ្វីស្រេចតែអំពើចិត្ត។ វាទាមទារឲ្យអ្នកនយោបាយគ្រប់ក្រុមគ្រប់បក្ស ទាំងគណបក្សដែលគ្រប់គ្រងរដ្ឋាភិបាល និងគណបក្សដែលគ្រប់គ្រងសភា ជជែកគ្នា ធ្វើសម្បទានទៅវិញទៅមក ដើម្បីរកជំហររួម ក្នុងផលប្រយោជន៍ជាតិ។
ក៏ប៉ុន្តែ ពេលខ្លះ អ្នកនយោបាយយកអំណាចនេះមកធ្វើជាអាវុធ ក្នុងការចរចា។ ជាក់ស្តែង នៅក្នុងបញ្ហាជាប់គាំង នៅសភាអាមេរិកពេលនេះ គឺក្រុមសមាជិកសភាមួយក្រុម នៅក្នុងគណបក្សសាធារណរដ្ឋ (ជាក្រុមអ្នកអភិរក្សនិយមជ្រុល ដែលគេហៅថា Tea Party) ចង់យកបញ្ហាថវិកានេះ មកធ្វើជាអាវុធ ដើម្បីចរចា ទាមទារឲ្យលុបចោល ឬក៏យ៉ាងហោចណាស់ ពន្យារពេលការអនុវត្តច្បាប់ធានារ៉ាប់រងសុខភាពរបស់លោកអូបាម៉ា ដែលគេហៅថា Obamacare។ ក្រុមអ្នកនយោបាយអភិរក្សនិយមជ្រុលនេះ ភាគច្រើនជាអ្នកនយោបាយជំនាន់ថ្មី ដែលមិនសូវចេះធ្វើសម្បទាន ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាប៉ុន្មានទេ។ ដូច្នេះហើយបានជាប៉ុន្មានឆ្នាំចុងក្រោយនេះ យើងតែងតែឃើញមានបញ្ហាជាប់គាំងជារឿយៗ នៅក្នុងសភាអាមេរិក៕
ប្រភពពី វិទ្យុបារាំងអន្តរជាតិ