បក្សប្រឆាំងចាត់តំណាង រាស្ត្រចុះជួយពលរដ្ឋរងគ្រោះ ដោយទឹកជំនន់នៅព្រឹកនេះ
គណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃចន្ទនេះ បានកោះប្រជុំជាបន្ទាន់ ជាមួយក្រុមអ្នកតំណាងរាស្ត្ររបស់ខ្លួន ដើម្បីចាត់វិធានការចុះជួយពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។ នេះបានតាមការបញ្ជាក់ របស់លោក កឹម សុខា ក្នុងបណ្ដាញហ្វេសបុករបស់ខ្លួននៅល្ងាចនេះ ។
លោកបានបន្ថែមថា គណបក្សសង្គ្រោះជាតិ ក៏បានអំពាវនាវដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ឲ្យជួយឧបត្ថម្ភជាថវិកា និងសម្ភារៈប្រើប្រាស់ ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នោះផងដែរ ។
លោកបានបន្ថែមថា គណបក្សសង្គ្រោះជាតិ ក៏បានអំពាវនាវដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ឲ្យជួយឧបត្ថម្ភជាថវិកា និងសម្ភារៈប្រើប្រាស់ ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នោះផងដែរ ។
បន្ថែមលើនេះ លោក យ៉ែម បុញ្ញារិទ្ធ បានអះអាងប្រាប់គេហទំព័រថ្មីៗឲ្យដឹងផងដែរថា តាមរយៈស្មារតីនៃអង្គប្រជុំនាល្ងាចមិញនោះ ក្រុមអ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិទាំងអស់ នឹងចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋតាមមណ្ឌលរបស់ពួកគេរៀងៗខ្លួន ហើយថា ការចុះមូលដ្ឋានដើម្បីសួរសុខទុក្ខពលរដ្ឋរងគ្រោះនេះ នឹងចាប់ផ្ដើមពីថ្ងៃអង្គារស្អែកនេះតទៅ ៕
_____________________
ប្រភពព័ត៌មានពី៖ គេហទំព័រថ្មីៗ
ប្រភពព័ត៌មានពី៖ គេហទំព័រថ្មីៗ