វិធីងាយៗជួយ បំបាត់ភាពតប់ប្រមល់
ផ្តល់សិទ្ទិដោយ៖looking today.com
-ជំហានដំបូងតោង សង្កេតមើលខ្លួនឯងជាមុនថា កំពុងតែបោះជំហានចូល ទៅរកភាព តប់ប្រមល់ដែរ ឬ អត់ដោយការសង្កេតមើល ពីសង្វាក់របស់បេះដូងថា លោតញាប់ដែរ ឬ ទេ ?
-តើមានអាការហើមពោះដោយសារអា ហារមិនរលាយល្អដែរ ឬអត់ ?
ជាធម្មតាបើមានអាការ អស់ទាំងនេះបញ្ជាក់ថា អ្នកកំពុងស្ថិតក្នុងស្ថានភាពតប់ប្រមល់ ហើយគួរដោះស្រាយ ជាបន្ទាន់ផងដែរ ។ ប្រសិនបើតប់ប្រមល់ខ្លាំង ណែនាំឱ្យឈរសំឡឹង ចេញទៅតាមបង្អួច ឬក៏ព្រលែងខ្សែភ្នែក មើល ឱ្យបានឆ្ងាយស្រូបខ្យល់ ដង្ហើមចូលបានវែងៗរាប់ពី១ដល់១០ រួចទប់ខ្យល់ដង្ហើមទប់១០វិនាទី ទើបព្រលែងចេញ មកវិញម្ដងបន្ដិចៗ ។
បន្ទាប់ពីនោះគួរដើរទៅទិញ របស់របរដែល ខ្លួនចូលចិត្ដ ដើរលេងតុបតែង រាងកាយឱ្យបានសប្បាយចិត្ដ តែ ប្រសិនបើតប់ប្រមល់បន្ដិចបន្ដួចនោះ គ្រាន់តែដើរចុះដើរឡើង ធ្វើចលនា បន្ដិចបន្ដួចនៅក្នុង បន្ទប់ហើយដកដង្ហើម ឱ្យវែងៗក៏បានធូរស្រាលដូចគ្នាដែរ ។
ក្នុងករណីធ្វើហើយ នៅមិនបាត់ ណែនាំឱ្យ រកមិត្ដភ័ក្ដិមកជជែកគ្នាលេង ព្រោះការបាន បញ្ចេញគំនិតឱ្យ អ្នកដទៃបានស្ដាប់ក៏ជាវិធីមួយ ជួយកាត់បន្ថយភាពតប់ប្រមល់ បានដូចគ្នាដែរ ៕