បុរសជនជាតិអាម៉េរិកម្នាក់ បំបែកឯតទគ្គកម្ម ហោះរំលងភ្នំ (Video Inside)
ផ្តល់សិទ្ទិដោយ៖looking today.com
ចិន៖ សារព័ត៌មានបរទេសនានា បានចុះផ្សាយថា លោក Jeb Corliss ជាជនជាតិអាម៉េរិក អាយុ ៣៧ឆ្នាំ បានសម្រេចបំណងក្នុងការបំបែកឯតទគ្គកម្ម ហោះរំលងភ្នំ Langshan ពីកំពូលម្ខាងទៅកំពូលភ្នំម្ខាងទៀត ក្នុងល្បឿន ១៦០ គីឡូម៉ែត្រក្នុង១ម៉ោង នៅក្នុងខេត្ត Zhejiang ប្រទេសចិន។
លោក Jeb Corliss បានបង្ហាញពីអារម្មណ៍សប្បាយចិត្តជាខ្លាំង ដែលគាត់អាចធ្វើវាបាន ហើយការធ្វើបែបនេះ លោកដឹងថា វាគ្រោះថ្នាក់ខ្លាំងណាស់។ លោក Jeb Corliss បានទម្លាក់ខ្លួនចុះពីឧទ្ធម្ភាកចក្រ មុនពេលហក់រំលងភ្នំ ដែលមានកំពស់ជាង ២៧០ម៉ែត្រ ។ ការធ្វើបែបនេះត្រូវបាន Jeb Corliss និយាយថា លោកធ្លាប់បាន លោតរបៀបនេះដែរនៅក្នុងប្រទេសបារាំង និងអាហ្វ្រិកខាងត្បូង៕