យុវតី​ម្នាក់ បាន​លង់ទឹក​ស្លាប់ បាត់​បង់ជីវិត​ទាំង​វ័យក្មេង នៅ​ទំនប់​២០ ឧសភា​

10/01/2013 0 Comments A+ a-

ខេត្តកំពង់ឆ្នាំង ៖ យុវតី​វ័យ​១៦​ឆ្នាំ​ម្នាក់ បាន​ស្លាប់បាត់​បង់ជីវិត យ៉ាង​អាណោចអាធ័ម កាលពី​វេលា​ម៉ោង ៣រសៀល ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៣ ខណៈ​ដែល​នាង​បាន​ទៅលេង​ទឹក ហើយ​បាន​ភ្លាត់ស្នៀតរអិលជើង  ​ធ្លាក់​ចូល​កន្លែង​ជ្រៅ បណ្តាល​ឲ្យ​​លង់​ស្លាប់​នៅ​ចំណុច​ទ្វារ​ទឹក ២០ ឧសភា ស្ថិតនៅ​ភូមិ​ស្រះកែវ ឃុំ​មេលំ ស្រុក​បរិបូរណ៍​។​
​បើតាម​ប្រភព​ព័​ត៌ មាន​ពី​កន្លែង​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​មានឈ្មោះ ធន សុផាន់​ណា អាយុ ១៦​ឆ្នាំ មាន​ទីលំ​នៅ​​ភូមិ​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​ ប្រភពដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ គេ​បានឃើញ​មនុស្ស​មួយក្រុម មាន​គ្នា​៣​នាក់ ស្រី​២ ប្រុស​១ បាន​ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​មួយគ្រឿង មកលេង​ទឹក​នៅ​ចំណុច​ទំនប់​ទ្វារ​ទឹក ២០ ឧសភា។ ខណៈ​ពេល​កំពុង​លេង​ទឹក ​នារី​រង​គ្រោះ​​បាន​រអិល​ជើង​ធ្លាក់ចូល​ទឹក​ជ្រៅ ហើយ​បាន​គួច​ចេញទៅ ភ្លាម​ៗ​នោះ មាន​មនុស្ស​ប្រុស ២​នាក់ ដែលជា​អ្នកស្រុក​ជិត​នោះ បាន​ព្យាយាម​ជួយ​ដែរ តែ​ជួយ​មិនបាន ព្រោះ​ទឹកបាន​គួច​ខ្លាំងពេក​បណ្តាល​ឲ្យ​នារី​រងគ្រោះ​លង់ទឹក​ស្លាប់​តែម្តង ។
​បន្ទាប់ពី​កើតហេតុ សាកសព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ទំនាក់ទំនង​រថយន្តរ​បស់​មន្ទីរពេទ្យបង្អែក​ខេត្ត ដើម្បី​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕
១
2
__________________
ប្រភពពីវត្តភ្នំ