ករណី​​ថៅ​កែ​​ហាង​​​ បង្រៀន​​​កែ​​សម្ផ​ស្ស រស្មី​​ភា​​ដា​វី សា​​ហាយ​​ជា​មួយ​​កូន​ចៅ​​ខ្លួន​ឯង ខាង​​ប្តី​​ទារ​លុយ ៣​​ពាន់​​ដុល្លារ​​ដើ​ម្បី​​បញ្ចប់​រឿង​

10/25/2013 0 Comments A+ a-

ខេត្តកំពង់ចាម ៖ សម​ត្ថ​កិច្ច​​បាន​​នាំ​ខ្លួន​​ស្ត្រី​​ម្នាក់ ជា​​ថៅ​កែ​​ហាង បង្រៀន​​កែ​​សម្ផ​ស្ស យី​ហោ​ ​រស្មីភា​​ដា​វី និង​​ប្រុស​​ម្នាក់​ទៀត មក​​ធ្វើ​ការ​​សាក​សួរ ក្រោយ​ពី​​បុ​រស​​ជា​​ប្តី​ដើម បាន​​ប្តឹង​​សម​ត្ថ​កិច្ច​​ថា មាន​​សហា​យ​ស្មន់​​ជា​មួយ​គ្នា ក្នុង​​បន្ទប់​​ផ្ទះជួល ស្ថិតក្នុង​ភូមិ​អំពិល​លើ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដោយ​ខាង​ប្តី បានទាមទារ​ប្រាក់​ចំនួន ៣០០០​ដុល្លារ ជា​ថ្នូរ​នឹង​ការដក​ពាក្យបណ្តឹង ប៉ុន្តែ​ខាង​ប្រពន្ធ​គ្មាន​លទ្ធភាព ។​

​ស្ត្រី​ដែល​ជាប់ចោទ​ពីបទ​សហាយស្មន់​នោះ មានឈ្មោះ ភា ដាវី អាយុ ៣១​ឆ្នាំ ជា​ម្ចាស់​ហាង​បើក​បង្រៀន កែ​សម្ផស្ស យីហោ រស្មី ភា​ដាវី នៅ​ក្រុង​កំពង់ចាម ហើយ​ប្រុស​ស្នេហ៍ មានឈ្មោះ សុផល ជា​បុគ្គលិក ក្នុង​ហាង​បង្រៀន កែ​សម្ផស្ស ភា​ដាវី នេះ​តែម្តង ។ រឿង​មួយ​នេះ​មាន​ភាព ស្មុ​គ្រ​ស្មាញ​ខ្លាំងណាស់ ហើយ​សមត្ថកិច្ច​បានរៀបចំ បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ក្នុងករណី​ចរចា សំណង​មិនត្រូវ​គ្នា​។​

​ស្ត្រី​ឈ្មោះ ភា​ដាវី មាន​ប្តី​ឈ្មោះ​ជ័យ សុភា អាយុ ៣៨​ឆ្នាំ និង​មាន កូនប្រុស​ស្រី​ចំនួន ៣​នាក់ មាន​ស្រុកកំណើត នៅ​ខេត្តបាត់ដំបង បានមក​រស់នៅ​ស្រុក​ខាង​ប្តី នៅ​ភូមិ​ព្រែក​លួង ឃុំ​ព្រែក​លួង ស្រុក​ខ្សាច់កណ្តាល​។ ក្រោយពេល​រៀបការ​ប្តី​ប្រពន្ធ​នេះ បាន​ទៅ​រស់នៅ​ភ្នំពេញ បើក​សាលាបង្រៀន​កែ​សម្ផស្ស ដែលមាន​យីហោ រស្មី ភា​ដាវី បន្ទាប់មក​ស្ត្រី​ជា​ប្រពន្ធ បានមក​បើក​សាលាបង្រៀន កែ​សម្ផស្ស នៅ​ក្រុង​កំពង់ចាម ។

​តាម​ការស្រាវជ្រាវ បាន​រកឃើញថា ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ភា ដាវី និង​បុរស​ឈ្មោះ សុផល ពិតជា​ជាប់​ពាក់ព័ន្ធ ពីបទ​សហាយស្មន់​មែន ។ ទាក់ទិន​នឹង​ករណីនេះ ស្ត្រី​ជា​ប្រពន្ធ បាន​អះអាងថា ខ្លួន​និង​ប្តី​ធ្លាប់បាន​លែងលះគ្នា​រួចហើយ មានការ​ផ្តិតមេដៃ​ត្រឹម​សាលាឃុំ ដោយ​ខាង​ប្តី​សុខចិត្ត មិន​រករឿង​នាង​ទៀត​ទេ និង​យក​ទ្រព្យសម្បត្តិ​ទាំងអស់ ប្រគល់​កូន​ទាំងបី​នាក់​ឲ្យ​មក​នាង ។ លុះ​ក្រោយមក​ប្តី​ដើម នៅតែ​តាមរក​រឿង​នាង​ដដែល ៕
Wat 241022 Wat 241023

_____________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ