នគរបាលប៉ុស្ដិ៍វត្ដភ្នំឃាត់ខ្លួន ជនសង្ស័យលួចកាបូបលុយ ជនជាតិបរទេស២នាក់
ភ្នំពេញ ៖ ជនសង្ស័យ២នាក់ដែលធ្វើសកម្មភាពលួចកាបូបលុយជនជាតិ បរទេសត្រូវបាននគរបាលប៉ុស្ដិ៍វត្ដភ្នំ ឃាត់ខ្លួនកាលពីវេលាម៉ោង១២និង១២នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ នៅខាងជើងសាកល វិទ្យាល័យជាតិគ្រប់គ្រង ផ្លូវលេខ៩៦ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ ។
ជនសង្ស័យដែលត្រូវនគរបាលឃាត់ ខ្លួននេះមានឈ្មោះ ហៃ ណែត ប្រុសខ្ទើយ អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឃ្លាំងសាំង សង្កាត់-ខណ្ឌ ឫស្សីកែវ និងឈ្មោះ សេង តុលា ជា ប្រុសខ្ទើយដូចគ្នា អាយុ២១ឆ្នាំ មុខរបរ និងទីលំនៅជាមួយជនសង្ស័យខាងលើ ។
រីឯជនរងគ្រោះមានឈ្មោះ ZHO DONG YU ភេទប្រុស អាយុ៤៥ឆ្នាំ ជន ជាតិចិន មុខរបរអ្នកគ្រប់គ្រងរោងចក្រ HOU YE ស្នាក់នៅផ្ទះជួលលេខ៩០៧ សង្កាត់-ខណ្ឌឫស្សីកែវ ។ ជនរងគ្រោះ បានបាត់បង់លុយ២០០ដុល្លារ និងលុយ ខ្មែរ២ម៉ឺនរៀល ។
រីឯជនរងគ្រោះមានឈ្មោះ ZHO DONG YU ភេទប្រុស អាយុ៤៥ឆ្នាំ ជន ជាតិចិន មុខរបរអ្នកគ្រប់គ្រងរោងចក្រ HOU YE ស្នាក់នៅផ្ទះជួលលេខ៩០៧ សង្កាត់-ខណ្ឌឫស្សីកែវ ។ ជនរងគ្រោះ បានបាត់បង់លុយ២០០ដុល្លារ និងលុយ ខ្មែរ២ម៉ឺនរៀល ។
ប្រភពព័ត៌មានពីមន្ដ្រីនគរបាល ប៉ុស្ដិ៍វត្ដភ្នំបានដឹងថា មុនពេលកើតហេតុ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង ១១យប់ជនរងគ្រោះ និងមិត្ដភក្ដិឈ្មោះ WEN FENG ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន បានជិះម៉ូតូមួយគ្រឿងម៉ាក ប្រេស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1D-8169 តាមបណ្ដោយផ្លូវព្រះ មុនីវង្ស ពីជើងទៅត្បូង ។ លុះមកដល់ ចំណុចកើតហេតុក៏ឈប់ម៉ូតូ ស្រាប់តែ មានក្មេងទំនើង៣នាក់ដើរមកក្បែរធ្វើ សកម្មភាពលួចកាបូបលុយក្នុងហោប៉ៅ ខោខាងឆ្វេង រួចនាំគ្នារត់គេចខ្លួនអស់ទៅ ។ ពេលនោះជនរងគ្រោះបានស្រែក ឆោឡោរត់ដេញតាមចាប់ឃាត់ខ្លួនបាន២នាក់យកទៅប្រគល់ឱ្យនគរបាលប៉ុស្ដិ៍ វត្ដភ្នំ ចំណែកម្នាក់ទៀតបានរត់គេចខ្លួន បាត់ដោយយកកាបូបលុយរបស់ជនរង គ្រោះទៅជាមួយផង ។
បច្ចុប្បន្នជនសង្ស័យ២នាក់ខាងលើ កំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការ ដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជ ធានីចាត់ការតាមផ្លូវច្បាប់ ៕
______________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ
ប្រភពព័ត៌មានពី៖ វត្តភ្នំ