ជម្លោះគ្រួសារ ឪពុកចុងកាត់ដៃកូន បោះចូលឆ្នាំងដាំទឹក
ចិន: ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយ ដែលបានចុះផ្សាយ នៅក្នុងគេហ ទំព័រសារព័ត៌មាន បរទេសនានា បានឲ្យដឹងថា ក្មេងប្រុសវ័យ៩ឆ្នាំម្នាក់ ត្រូវពិការដៃទាំងក្មេងខ្ចី ដោយសារតែឪពុកចុង បានយកកាំបិតកាប់ដៃ របស់គេរួចបោះចូលទៅ ក្នុងឆ្នាំងដាំទឹកដែល កំពុងតែក្តៅនៅលើចង្ក្រាន។
ហេតុការណ៍នេះកើត ឡើងនៅក្នុងតំបន់ Shenyang ខេត្ត Liaoning ប្រទេសចិន គឺនៅពេលម្តាយ ក្មេងប្រុសនេះឈ្មោះ Xiao Shen មានជម្លោះជាមួយប្តី ដែលជាឪពុកចុង របស់ក្មេងឈ្មោះ Cheng Sun អាយុ៤៣ឆ្នាំ ពីរឿងលុយកាក់ នៅពេលដែលពួកគេ ទៅផ្ទះឪពុកម្តាយ របស់ Xiao Shen និងសាច់ញាតិ ដើម្បីខ្ចីលុយទិញផ្ទះ នៅផ្ទាល់ខ្លួន។
ក្រោយមក ប្រពន្ធបានទូរស័ព្ទទៅប្តីថា លុយខ្ចីមានភាពយឺតយ៉ាវក្នុង ការបញ្ជូនមក អោយបែរជាធ្វើឲ្យ Cheng Sun ខឹងហើយរាលដាលទៅ ជះកំហឹងលើកូនចុង។ អ្នកជិតខាងបានឮ ក្មេងប្រុសស្រែក ក៏រាយការណ៍ទៅប៉ូលីស។ Cheng Sun ក៏ត្រូវប៉ូលីសចាប់បញ្ជូនទៅ កាន់ពន្ធនាគារ។

