មក​ពី​​ដើរ​លេង​​នៅ​​ក្រុង​​តា​ខ្មៅ ត្រូវ​​កុង​តឺ​ន័រ​​បុក​​និង​​ កិន​​មួយ​​កំណាត់​​ខ្លួន កៀប​​ជាប់​​កង់​ឡាន​

10/27/2013 0 Comments A+ a-

រាជធានី​ភ្នំពេញ ៖ យុវ​ជន​​ម្នាក់​​ក្នុង​ចំ​ណោ​ម​​ពីរ​​នាក់ ត្រូវ​​រថ​យន្ត​​កុង​តឺ​ន័រ កិន​​មួយ​​កំ​ណាត់​​ខ្លួន បែក​ក្បាល​​ធ្លាយ​​ខួរ​ស្លាប់​​​ភ្លាមៗ បន្ទាប់​ពី​​ពួក​គេ​​ជិះ​​ម៉ូ​តូ​​ស្កុប​​ពី នៅ​តាម​ប​ណ្តោយ​​ផ្លូវ​ជាតិ​​លេខ​​២ ពី​​ក្រុង​​តា​ខ្មៅ លុះ​​មក​ដល់​​ចំណុច​​ក្បែរ​​វត្ត​​ចាក់​អង្រែ​លើ ស្ថិតក្នុង​ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ក៏បាន​ប៉ះ​ជាមួយ រថយន្ត​កុងតឺន័រ បណ្តាល​ឲ្យ​យុវជន​ម្នាក់ ដែល​ជិះ​ពីក្រោយ ធ្លាក់ចូល​ក្រោម​រថយន្ត កិន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ ចំណែក​អ្នកបើកបរ​រងរបួស​ស្រាល កាលពី​ពី​វេលា​ម៉ោង ៦​និង​២០​នាទី ល្ងាច​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៣ ។
 ​សព​ជនរងគ្រោះ​មានឈ្មោះ គង់ វ​ណ្ណី ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន បើកបរ​ម៉ូតូ​ម៉ាក ស្កូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1AP-3004​។ មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ បើក​ម៉ូតូ​ម៉ាក​ស្កូ​ពី ជិះ​គ្នា​ពីរ​នាក់​តាម​បណ្ដោយ ផ្លូវជាតិ​លេខ​២ ក្នុងទិសដៅ​ពី​តាខ្មៅ​មក​ភ្នំពេញ​។ ភ្លាមៗ​នោះ​មាន​រថយន្ត​មួយគ្រឿង សណ្ដោង​កុងតឺន័រ បាន​បើក​ស្រប​ទិស​ជាមួយ​ម៉ូតូ បាន​ជ្រុល​ចង្កូត​មក​បុក​ហើយ​កិន ជនរងគ្រោះ​ពីលើ​កៀប​ជាប់​ជាប់ នឹង​កង់​រថយន្ត​ខាងក្រោយ ខ្ទេច​មួយ​កំណាត់​ខ្លួន​ស្លាប់​ភ្លាមៗ​។
 ​នៅមុន​ពេល​មាន​គ្រោះថ្នាក់​នេះ ជនរងគ្រោះ​រួម​នឹង​មិត្តភក្ដិ បានធ្វើ​ដំណើរ​ត្រឡប់​មកពី ដើរលេង​នៅ​ក្រុង​តាខ្មៅ ក្នុង​បំណង​មក​លំនៅដ្ឋាន​វិញ នៅ​សង្កាត់​បឹងត្របែក​ក៏បាន​ជួប ហេតុការណ៍​អាក្រក់​នេះ​តែម្ដង ហើយ​មិត្តភក្តិ​បាន​ជូនដំណឹង ទៅ​ប្រពន្ធ​ជនរងគ្រោះ និង​គ្រួសារ​មក​យក​សព​ទៅធ្វើ​បុណ្យ តាម​ប្រពៃណី​។ ចំណែក​អ្នកបើកបរ​រថយន្ត កុងតឺន័រ បាន​រត់​គេចខ្លួនបាត់​ស្រមោល ក្រោយពេល​កើតហេតុ ហើយ​សមត្ថកិច្ច​បានត្រឹមតែ ចុះទៅ​វាស់វែង​ដើម្បី​កសាង​សំណុំរឿង ទុក​ដោះស្រាយ​តែប៉ុណ្ណោះ​៕
Wat 26101 Wat 26103

________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ