ចាំមើលទណ្ឌិតឈូកបណ្ឌិត អតីតអភិបាលក្រុង បាវិតជើងវែងដល់ណា?
ភ្នំពេញ ៖ លោកនាយករដ្ឋមន្ដ្រីស្ដីទី ស ខេង និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីម្សិលមិញបានប្រកាសថា លោក ទើបតែចេញលិខិតមួយច្បាប់បញ្ជាទៅ អគ្គស្នងការនគរបាលជាតិឱ្យតាមចាប់ ខ្លួនលោកឈូក បណ្ឌិត អតីតអភិបាល ក្រុងបាវិតយកមកដាក់ពន្ធនាគារឱ្យខាង តែបាននៅក្នុងពេលឆាប់ៗនេះ ។ ថ្លែង ទៅកាន់ក្រុមអ្នកយកព័ត៌មាន បន្ទាប់ពី ពិធីផ្ដល់ប័ណ្ណសរសើរដល់មន្ដ្រីនគរ បាលនៅឯទីស្ដីការក្រសួងមហាផ្ទៃលោក ស ខេងបានថ្លែងថា ក្រសួងទើបតែបាន ចេញលិខិតពីរបីថ្ងៃមុននេះដើម្បីឱ្យអគ្គ ស្នងការនគរបាលជាតិតាមចាប់លោក ឈូក បណ្ឌិត ។
លោកនាយករដ្ឋមន្ដ្រីស្ដីទីបានថ្លែងថា “កិច្ចការនេះគឺយើងអនុវត្ដទៅតាមសាល ដីការបស់តុលាការ យើងធ្វើតាមច្បាប់ មិនមានអ្វីខុសឆ្គងទេ” ។
រហូតមកដល់ពេលនេះ នគរបាលនៅ តែមិនទាន់អាចដឹងថា អតីតអភិបាល ក្រុងបាវិតដែលមានរឿងចម្រូងចម្រាសជា មួយក្រុមកម្មកររោងចក្រកាត់ដេរនោះ កំពុងនៅទីណាឱ្យប្រាកដនោះឡើយ ។ ក៏ ប៉ុន្ដែប្រភពដែលគួរឱ្យទុកចិត្ដខ្លះបានឱ្យ ដឹងថា លោកឈូក បណ្ឌិតកំពុងមានវត្ដ មាននៅក្នុងប្រទេសកម្ពុជានៅឡើយ ។
រហូតមកដល់ពេលនេះ នគរបាលនៅ តែមិនទាន់អាចដឹងថា អតីតអភិបាល ក្រុងបាវិតដែលមានរឿងចម្រូងចម្រាសជា មួយក្រុមកម្មកររោងចក្រកាត់ដេរនោះ កំពុងនៅទីណាឱ្យប្រាកដនោះឡើយ ។ ក៏ ប៉ុន្ដែប្រភពដែលគួរឱ្យទុកចិត្ដខ្លះបានឱ្យ ដឹងថា លោកឈូក បណ្ឌិតកំពុងមានវត្ដ មាននៅក្នុងប្រទេសកម្ពុជានៅឡើយ ។
លោកឈូក បណ្ឌិត អតីតអភិបាល ក្រុងបាវិតត្រូវបានតុលាការខេត្ដស្វាយ រៀងកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ ផ្ដន្ទាទោសកំបាំងមុខដាក់ពន្ធនាគារ១ឆ្នាំ និង៦ខែ ពីបទបាញ់ស្ដ្រីកម្មករកាត់ដេរ៣ នាក់ឱ្យរងរបួសធ្ងន់ ក្នុងព្រឹត្ដិការណ៍តវ៉ា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ។ ក្រោយពីប្រកាសសាលក្រមមួយថ្ងៃ គឺ នៅថ្ងៃទី២៦ ខែមិថុនា លោកហ៊ីង ប៊ុនជា ព្រះរាជអាជ្ញាតុលាការខេត្ដស្វាយរៀង បានចេញដីកាឱ្យនគរបាលតាមចាប់ខ្លួន លោកឈូក បណ្ឌិត យកមកផ្ដន្ទាទោស ដាក់ពន្ធនាគារ ។
លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួង មហាផ្ទៃបានឱ្យដឹងថា លោកឧបនាយក រដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីសបា្ដហ៍មុនបានចេញលិខិតផ្ញើ ជូនអគ្គស្នងការនគរបាលជាតិឱ្យស្វែងរក ចាប់ខ្លួនអតីតអភិបាលក្រុងបាវិតលោក ឈូក បណ្ឌិត តាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់សាលាដំបូងខេត្ដស្វាយរៀង ។ លោកបានបន្ដថា“ សមត្ថកិច្ចកំពុងតែ អនុវត្ដតានដីការបស់តុលាការហើយ យើងនឹងចាត់ការជាសម្ងាត់នៅពេល ណាដែលទទួលបានដំណឹងពីលោកឈូក បណ្ឌិត” ។
សូមរម្លឹកថា កាលពីថ្ងៃទី២៥ ខែ មិថុនា អតីតអភិបាលក្រុងបាវិតលោក ឈូក បណ្ឌិតត្រូវបានសាលាដំបូងខេត្ដ ស្វាយរៀងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន បន្ទាប់ពីតុលាការបានសម្រេចផ្ដន្ទា ទោសឱ្យជាប់ពន្ធនាគារ១ឆ្នាំនិង៦ខែ និង ពិន័យជាប្រាក់៣៨លានរៀល តម្រូវឱ្យ បង់សងជំងឺចិត្ដឱ្យកម្មការិនីរងគ្រោះទាំង៣នាក់ ។
កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៣ សាលាឧទ្ធរណ៍បានសម្រេចចោទប្រកាន់ សាជាថ្មីឡើងវិញលើលោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលបានបាញ់ កម្មការិនីរោងចក្រនៅក្រុងបាវិត៣នាក់ ឱ្យរងរបួសកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០១២ ខណៈដែលមានការតវ៉ាលក្ខ ខណ្ឌការងារ ពីបទបង្ករបួសស្នាមដោយ អចេតនា ហើយបង្វិលសំណុំរឿងនេះទៅ ឱ្យតុលាការខេត្ដស្វាយរៀងបើកសវនា ការសាជាថ្មីឡើងវិញ ។
លោកអំ សំអាត មន្ដ្រីស៊ើបអង្កេត អង្គការការពារសិទ្ធិមនុស្សលីកាដូបាន ឱ្យដឹងថា លោកស្វាគមន៍ចំពោះចំណាត់ ការរបស់លោកឧបនាយករដ្ឋមន្ដ្រីស ខេង ពីព្រោះគាត់ជាអ្នកបញ្ជាក់ដំបូងគេថា លោកឈូក បណ្ឌិត ជាជនសង្ស័យ ក្នុងការបាញ់កម្មការិនីឱ្យរងរបួសក្នុង ពេលតវ៉ា ។ លោកបានបន្ដថា “នេះជា ការកំណែទម្រង់របស់រដ្ឋាភិបាលថ្មី ហើយករណីលោកឈូក បណ្ឌិតនេះត្រូវ បានគេសម្រួលទោសស្រាលបំផុត គាត់ មិនគួរកាត់ទោសពីបទបង្ករបួសស្នាម ដោយអចេតនានោះទេ ។ ដូច្នេះលោក ឈូក បណ្ឌិតត្រូវតែចាប់ខ្លួនដាក់ពន្ធនា គារ តែបើលោកឈូក បណ្ឌិតនៅក្រៅ ឃុំទៀតនោះ មានន័យថា នេះគ្រាន់តែ ជាឆាកល្ខោនតាមរយៈប្រព័ន្ធតុលាការ ប៉ុណ្ណោះ” ។
ក្រុមអ្នកសង្កេតការណ៍កំពុងរង់ចាំ មើលថា តើសមត្ថកិច្ចនគរបាលអាច មានសមត្ថភាពចាប់ខ្លួនអតីតអភិបាល ក្រុងបាវិតឈូក បណ្ឌិតយកមកផ្ដន្ទា ទោសតាមច្បាប់បានដែរឬទេ នៅគ្រាដែលលោកឧបនាយករដ្ឋមន្ដ្រីស ខេង បានចេញបញ្ជាឱ្យមានការតាមច្បាប់ ខ្លួនលោកឈូក បណ្ឌិតយកមកផ្ដន្ទាទោស ឱ្យខាងតែបាននោះ ។
លោកជា មុនី ប្រធានសហជីពសេរី កម្មករនៃព្រះរាជាណាចក្រកម្ពុជាបាន ស្វាគមន៍ការប្រកាសរបស់ក្រសួងមហា ផ្ទៃ ហើយលោករំពឹងថា អាជ្ញាធរមាន សមត្ថកិច្ចនឹងប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីតាមចាប់លោកឈូក បណ្ឌិតយក មកផ្ដន្ទាទោស ។
ក្រុមអ្នកសង្កេតការណ៍មួយចំនួន និយាយថា វាជារឿងនាំឱ្យមានការថ្នាំង ថ្នាក់ពីសំណាក់ក្រុមកម្មករ កម្មការិនី ចំពោះអាជ្ញាធររដ្ឋាភិបាលដែលមិនបាន ចាប់ខ្លួនអតីតអភិបាលក្រុងបាវិតយក មកផ្ដន្ទាទោសនៅអំឡុងមុនពេលបោះ ឆ្នោតសកលកាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ ៕
ប្រភពពី នគរវត្ត
