ជនបរទេស ស្បែកសម្នាក់ ត្រូវរថយន្ដបុក បាក់ជើងខ្ទេច
គ្រោះថ្នាក់ចរាចរ ដែលបង្កឡើងដោយ អ្នកបើករថយន្ដ CRV មិនស្គាល់អត្ដសញ្ញាណ ខាងលើនេះ បាន កើត ឡើងកាលពីវេលា ម៉ោងជាង១ យប់ រំលងអាធ្រាត្រឈានចូល ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅ ចំណុច ផ្លូវលេខ៥១ កែងផ្លូវលេខ២១៤ ក្នុងសង្កាត់ បឹងរាំង ខណ្ឌដូនពេញ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋាន ដែលចុះទៅធ្វើការវាស់វែងនៅ កន្លែងកើតហេតុ បាន និយាយថា ជនរងគ្រោះ ជាជនបរទេស ស្បែកស មិនស្គាល់អត្ដសញ្ញាណ នោះឡើយ បានរងរបួស បាក់កជើងស្ដាំនៅ ដល់តែស្បែក និងរងរបួសលើក្បាល ។
សមត្ថកិច្ចមូលដ្ឋាន ដែលបានទទួលព័ត៌ មានពីសាក្សីបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរ ខាងលើនេះ បានកើតឡើង ខណៈដែលជន រងគ្រោះ កំពុងបើកម៉ូតូម៉ាក SL ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1១AJ-6766 ក្នុងទិស ដៅពីជើងទៅត្បូង តាមបណ្ដោយផ្លូវលេខ ៥១ លុះដល់ចំណុច កើតហេតុ ក៏ត្រូវរថយន្ដ មួយគ្រឿងម៉ាក CRV ពណ៌ខ្មៅ មិនចាំស្លាក លេខ ដែលកំពុងធ្វើដំណើរក្នុងទិសដៅពីលិច ទៅកើតតាម បណ្ដោយ ផ្លូវលេខ២១៤ បុក ម៉ូតូជនរងគ្រោះពេញមួយទំហឹង បណ្ដាលឱ្យ ដួលបាក់កជើង ខាងស្ដាំរងរបួសធ្ងន់ ។
ក្រោយកើតហេតុ ជនរងគ្រោះ ដែលគ្មាន នរណាម្នាក់ស្គាល់អត្ដសញ្ញាណ ត្រូវបានដឹក បញ្ជូនទៅកាន់មន្ទីរ ពេទ្យកាល់ម៉ែតភ្លាមៗ ខណៈដែលរថយន្ដបង្ក បានបើកគេចបាត់ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
