ឆ្មក់ចាប់ម៉ូតូអត់ពន្ធ ៨៥ គ្រឿងលើទីតាំងលក់ ១០ កន្លែង ក្នុងក្រុងស្ទឹងត្រែង
ស្ទឹងត្រែង: កម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង ចុះបង្ក្រាបហាងលក់ម៉ូតូអត់ពន្ធ ក្នុងក្រុងស្ទឹងត្រែងលើទីតាំងចំនួន ១០ កន្លែង ក្នុងនោះ ធ្វើការដកហូតបាន ៨៥ គ្រឿង បញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នារសៀលថ្ងៃទី១៧ តុលា ២០១៣។
សមត្ថកិច្ចបានឱ្យដឹងថា ហាងលក់ម៉ូតូទាំង ១០ កន្លែងអត់ពន្ធមានចំនួន ៦៩ គ្រឿងបញ្ចាំ ១៦ គ្រឿងត្រូវបានដកហូត។ សមត្ថកិច្ចដកហូតម៉ូតូណាដែលអត់មានពន្ធនាំចូលតែប៉ុណ្ណោះ។ រីឯការប្រគល់ឱ្យវិញ គឺអាស្រ័យលើម្ចាស់ហាងទៅធ្វើលិខិតបញ្ជាក់បង់ពន្ធ និងផាកពិន័យនៅកន្លែងសាខាគយ។
លោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានឱ្យដឹងថា មូលហេតុសមត្ថកិច្ចចុះបង្ក្រាប ទីតាំងលក់ម៉ូតូខាងលើនេះ គឺដើម្បីធ្វើការត្រួតពិនិត្យ និងបង់ពន្ធ ម្យ៉ាងទៀតកន្លងមកចោរកម្មកាច់សោ ក យកម៉ូតូបានកើតឡើងញឹកញាប់ ដែលពិបាកដល់សមត្ថកិច្ចគ្រប់គ្រងមុខសញ្ញា។
ដូចនេះ សមត្ថកិច្ចត្រូវធ្វើការត្រួតពិនិត្យលើទីតាំងលក់ម៉ូតូអត់ពន្ធទាំងអស់ ក្នុងក្រុងស្ទឹងត្រែង ម្យ៉ាងក៏ ជាការព្រមានដល់ម្ចាស់លក់ និងជៀសវាងទទួលទិញផលចោរកម្ម។
លោក អៀង វ៉ាន់ឌី បានបញ្ជាក់ថា ម៉ូតូពលរដ្ឋជិះប្រើប្រាស់រាល់ថ្ងៃ អត់ពន្ធខាងសមត្ថកិច្ចមិនត្រូវបានឃាត់ ឬក៏ត្រួតពិនិត្យឡើយ។ ក្រោយពីដកហូត រួចសមត្ថកិច្ចនឹងបញ្ជូនម៉ូតូទាំង ៨៥ គ្រឿងទៅកាន់សាខាគយនិងរដ្ឋាករខេត្ត។

មន្ត្រីសាខាគយ និងរដ្ឋាករខេត្តស្ទឹងត្រែង មិនបានបញ្ជាក់អ្វីឱ្យបានក្បោះក្បាយ ចំពោះការផាកពិន័យទៅលើម៉ូតូអត់មានពន្ធនាំចូលនោះទេ។ មន្ត្រីនោះ គ្រាន់តែបញ្ជាក់ថា រង់ចាំបទបញ្ជាពីថ្នាក់លើសិន។
កន្លងមកមន្ត្រីជំនាញគេសង្កេតឃើញថា ហាត់បីដូចជា មិនអើពើចំពោះម៉ូតូនាំចូលដោយអត់ពន្ធ។ គេឆ្ងល់ថា តើម៉ូតូអត់បង់ពន្ធនាំចូលកម្ពុជា ពីប្រទេសជិតខាង តើចេះបំបាំងកាយ ឬយ៉ាងណាបានជាឆ្លងកាត់ច្រកព្រំដែនបានដោយងាយស្រួលបែបនេះ?
ទាក់ទិនទៅនឹងការចុះបង្ក្រាប ហាងលក់ម៉ូតូអត់បង់ពន្ធ សមត្ថកិច្ចមិនបានបញ្ជាក់ថា ទទួលទិញមកពីប្រភពណាទេ ប៉ុន្តែមានអ្នកបង្ហើបថា ម៉ូតូអត់ពន្ធត្រូវបានគេនាំចូលភាគច្រើន មកពីប្រទេសវៀតណាម ឆ្លងកាត់បណ្តាខេត្តជាប់ព្រំដែនដូចជា ខេត្តមណ្ឌលគិរី ក្រចេះ (ស្នូល) និងខេត្តកំពង់ចាម៕
ប្រភពពី CEN