មហាវិទ្យា ល័យ Zhejiang លើកទឹក ចិត្ដដល់និស្សិត ឲ្យចេះស្វែង រកដៃគូ

9/01/2013 0 Comments A+ a-

កាលពីពេលថ្មីៗនេះ ប័ណ្ឌប្រកាសមួយសន្លឹក ដែលបានបិទនៅក្នុងមហាវិទ្យាល័យ Zhejiang ប្រទេសចិន កំពុងតែទទួលបាន ភាពល្បីល្បាញនៅក្នុងប្រភពអ៊ិនធើណេត របស់ប្រទេសចិន ដែលស្ដីពីការលើកទឹកចិត្ដ ដល់និស្សិតគ្រប់គ្នា ឲ្យចេះធ្វើការណាត់ជួបគ្នា។
តាមរបាយការណ៍របស់ វីអូស៊ី បានឲ្យដឹងថា ប័ណ្ឌប្រកាសនេះ ត្រូវបានបិទនៅត្រង់ ស្ថាប័នបច្ចេកវិទ្យាណីដូ នៅក្នុងមហាវិទ្យាល័យនេះ ដែលផ្ដល់ដំបូន្មានឲ្យ និស្សិតឆ្នាំទីមួយ ទាំងឡាយ ឲ្យចូលរួមនឹងសកម្មភាពក្នុងសង្គម និងព្យាយាមយ៉ាងណា ឲ្យមានការធ្វើណាត់ជួបជាមួយនឹង គូស្នេហ៍យ៉ាងហោចណាស់ម្ដង ដែលទោះបីជាស្នេហ៍នោះបានជោគជ័យ ឬមិនបានក៏ដោយ។ ជាមួយគ្នានេះ បុគ្គលិកនៃមហាវិទ្យាល័យនេះ ដែលមានឈ្មោះថា លីន បាននិយាយទៅកាន់សារព័ត៌មានរបស់ប៉េកាំងឌេលីថា ប័ណ្ឌបិទផ្សាយនេះ មិនបានបង្ខំឬលើកទឹកចិត្ដដល់និស្សិតទាំងឡាយ ឲ្យមានទំនាក់ទំនងនឹងគ្នានោះទេ ប៉ុន្ដែពួកគេគ្រាន់តែចង់ជួយឲ្យនិស្សិតទាំងនោះ ចេះអភិវឌ្ឍន៍ និងយល់ដឹងពីក្ដីស្រឡាញ់តែប៉ុណ្ណោះ។ 
តែនៅក្នុងនោះ ក៏មានអ្នកប្រើប្រាស់អ៊ិនធើណេត និយាយថា ប្រសិនជានិស្សិតទាំងនោះ ចេះធ្វើការណាត់ជួបមែននោះ នោះអ្នកទាំងនោះនឹងអាចឈានទៅរករួមភេទជាក់ជាមិនខាន។
តើប្រិយមិត្ដយល់យ៉ាងណា ដែលខាងសាលាជួយលើកទឹកចិត្ដដល់និស្សិតបែបនេះ?
ខ្មែរឡូត