ម្តាយ​បង្ខំ​កូនស្រី រួមភេទ​ជាមួយ​ ម្ចាស់បំណុល ដើម្បី​កាត់ថ្លៃជំពាក់ (Video Inside)

9/18/2013 0 Comments A+ a-

អាមេរិក : ប៉ូលីសនៅក្នុងរដ្ឋ Maryland បានរាយការណ៍ថា ស្ត្រីជាម្តាយ ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីនាងបានបង្ខំកូនស្រីឲ្យទៅ បម្រើផ្លូវភេទជាមួយបុរស ដែលជាម្ចាស់បំណុល ដើម្បីកាត់ថ្លៃជំពាក់ចំនួន $5000។
ក្មេងស្រីរងគ្រោះបន្ទាប់ពីត្រូវម្តាយបង្ខំ បានប្រាប់ទៅសាច់ ញាតិរបស់នាងពីរឿងនេះ ទើបមានការរាយការណ៍ទៅប៉ូលីសឲ្យចាប់ ខ្លួនម្តាយនាង និងបុរសជាម្ចាស់បំណុលឈ្មោះ Bejarni Rivas ដែល ត្រូវការក្មេងស្រីនេះជាថ្លៃកាត់ជំពាក់ប្រាក់។
ស្ត្រីជាម្តាយប្រឈមនឹង ការចោទប្រកាន់ពីបទជួញដូរ មនុស្សខុសច្បាប់ រីឯបុរសម្ចាស់បំណុល ត្រូវរងការចោទប្រកាន់ ពីបទរំលោភសិទ្ធិអនីតិជន។ ពួកគេទាំងពីរ អាចនឹងប្រឈម ការជាប់ពន្ធនាគាររយៈពេលវែងផងដែរ៕ផ្តល់សិទ្ទិដោយ៖​ looking today.com

ព័ត៌មានផ្សេងទៀតដែលទាក់ទង៖