ប្រពន្ធ​ទ្រាំ​មិន​បាន​ ប្ដឹង​លែង​ដល់​ថ្ងៃ​ កំណត់​សង្កាត់​កោះ​ ហៅ​ប្ដី​យក​ថ្នាំ​​បាញ់​ កក់​លាយ​ស្រា​ផឹក​ សម្លាប់​ខ្លួន​ ​

9/18/2013 0 Comments A+ a-

ខេ​ត្ដ​កំពង់​ឆ្នាំង​ ​៖ បុរស​ម្នាក់​បាន​ ​សម្រេច​ចិ​ត្ដ​យក​ថ្នាំ​បាញ់​កក់​លាយ​ជា​ ​មួយ​និង​ស្រា​ស​ផឹក​សម្លាប់​ខ្លួន​នៅ​ពេល​ ​ដែល​ដល់​ថ្ងៃ​កំណត់​ឡើង​សង្កាត់​ដើម្បី​ ​ផ្ដិត​មេ​ដៃ​លែង​លះ​ជាមួយ​និង​ប្រពន្ធ​ ​និង​ ​បែង​ចែក​កូន​ព្រម​ទាំង​ទ្រព្យ​ស​ម្ប​ត្ដិ​គ្នា​ ​។ ករណី​ផឹក​ថ្នាំ​សម្លាប់​ខ្លួន​ឯង​នេះ​បាន​កើត​ ​ឡើង​កាល​ពី​វេលា​ម៉ោង​៥និង​៣០នាទី​ ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​ ​ឆ្នាំ​២០១៣ នៅ​លើ​ទូក​ ​ក្នុង​ភូមិ​ចុង​កោះ​ ​សង្កាត់​កំពង់​ឆ្នាំង​ ​ក្រុង​កំពង់​ឆ្នាំង​ ​។
បុរស​ដែល​សម្រេច​ចិ​ត្ដ​ផឹក​ថ្នាំ​សម្លាប់​ ​ខ្លួន​ឈ្មោះ​ ​សុខ​ ​អែម​ ​អ​យុ​៤៦ឆ្នាំ​ ​រស់​នៅ​ ​ភូមិ​ឃុំ​កើត​ហេតុ​ខាង​លើ​ ​ ​។
ស្ដ្រី​ឈ្មោះ​ ​ហ៊ំ​ ​ហន​ ​ត្រូវ​ជា​ប្រពន្ធ​បាន​ ​ឱ្យ​ដឹង​ថា​ ​នៅ​មុន​ពេល​កើត​ហេតុ​បុរស​ ​ជា​ប្ដី​បាន​ចែវ​ទូក​ទៅ​ទិញ​ស្រា​ចាក់​ចូល​ ​និង​ប៊ីដុង​ស​ពេល​ត្រ​ឡប់​មក​ដល់​មុខ​ខ្ទម​វិញ​ប្ដី​របស់​គាត់​បាន​សម្ងំ​នៅ​ក្នុង​ទូក​ ​រហូត​ហើយ​ពេល​កូន​ដើរ​ចូល​ទៅ​ស្រាប់​ ​តែ​ឃើញ​ឪពុក​របស់​គេ​បាន​ក្អួត​ចង្អោរ​យ៉ាង​ខ្លាំង​ងើប​មិន​រួច​និង​ធំ​ខ្លិ​ន​ថ្នាំ​បាញ់​ ​កក់​ពេញ​ទូក​ផង​ ​។ ឃើញ​ដូច្នេះ​កូន​បាន​ ​ស្រែក​ប្រាប់​គាត់​ជា​ម្ដាយ​និង​ធ្វើ​ឱ្យ​ផ្អើល​ ​ឆោឡោ​នាំ​គ្នា​ដឹក​មក​ស​ង្រេ្គ​ាះនៅ​មន្ទីរ​ ​ពេទ្យ​បង្អែក​ខេ​ត្ដ​តែ​ម្ដង​ ​។
ស្ដ្រី​ជា​ប្រពន្ធ​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ​មូល​ហេតុ​ដែល​បណ្ដាល​ឱ្យ​ប្ដី​របស់​គាត់​ ​ផឹក​ថ្នាំ​សម្លាប់​ខ្លួន​នេះ​ដោយសារ​តែ​នៅ​ ​ថ្ងៃ​នោះ​ជា​ថ្ងៃ​កំណត់​គាត់​ទាំង​២ត្រូវ​ឡើង​ទៅ​សង្កាត់​ដើម្បី​ដោះ​ស្រាយ​បណ្ដឹង​លែង​លះ​ចែក​ទ្រព្យ​និង​ចែក​កូ​នៗ​គ្នា​ ​។ ប៉ុន្ដែ​ ដល់​ពេល​ណាត់​ជួប​សង្កាត់​ស្រាប់តែ​នៅ​ពេល​រសៀល​នោះ​ប្ដី​របស់​គាត់​គេច​ខ្លួន​ ​បាត់​រហូត​ដល់​ពេល​កើត​ហេតុ​ខាង​លើ​ក៏​ឃើញ​ទិញ​ស្រា​ស​ចាក់​ចូល​ក្នុង​ប៊ីដុង​ស​ ​ផឹក​ទៅ​វិញ​ ​។
ស្ដ្រី​នេះ​បាន​ឱ្យ​ដឹង​ថា​ ​មូល​ហេតុ​ដែល​ ​គាត់​ដាក់​បណ្ដឹង​មក​សង្កាត់​ដើម្បី​លែង​លះ​គ្នា​នោះ​ដោយសារ​តែ​ទ្រាំ​លែង​បាន​ ​នឹង​ ​ការ​ធ្វើ​បាប​រក​រឿង​រូប​គាត់​ជា​ញឹ​ក​ញាប់​ ​។ រហូត​មក​ដល់​ថ្ងៃ​ទី​១៨ ខែ​កញ្ញា​ ​ឆ្នាំ​ ​២០១៣ បើ​តាម​គ្រ​ពេទ្យ​ឱ្យ​ដឹង​ថា​ ​ជន​រង​ ​គ្រោះ​បាន​រួច​ផុត​ពី​ស្លាប់​ហើយ​ ​។
អ្នក​រស់​នៅ​ជិត​ខាង​ជន​រង​គ្រោះ​បាន​ ​និយាយ​ថា​ ​ការ​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​របស់​ ​ជន​រង​គ្រោះ​ខាង​លើ​គឺ​ចង់​បញ្ជាក់​ប្រាប់​ ​ប្រពន្ធ​ថា​គាត់​មិន​ចង់​លែង​លះ​ជាមួយ​ ​ប្រពន្ធ​ទេ​ ​។ ចំពោះ​អ្វី​ដែល​ប្ដី​មិន​ចង់​ ​លែង​លះ​ប្រពន្ធ​នេះ​គេ​នូវ​មិន​ទាន់​ដឹង​ថា​ ​ប្រពន្ធ​ប្ដូរ​ចិ​ត្ដ​ឈប់​លែង​ប្ដី​វិញ​ ​ឬ​យ៉ាង​ ​ណា​ទេ​ ​តែ​យ៉ាង​ណា​អ្នក​រស់​នៅ​លើ​ទូក​នាំ​ ​គ្នា​និយាយ​ថា​ ​ប្រសិនបើ​ជន​រង​គ្រោះជា​ប្ដី​ ​ឈប់​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​នោះ​អាច​ ​ប្រពន្ធ​គាត់​ពិចារណា​ដក​ពាក្យ​ប្ដឹង​លែង​លះ​វិញ​ ៕
_____________________
ប្រភពពីនគរវត្ត