ប្រជាពលរដ្ឋ​ ដាក់​បណ្តាសារ ឲ្យ​​អ្នក​បាញ់​​សម្លាប់​​បាតុ​ករ ក្រ​​រហាម ៧ ជាតិ មាន​​ជំងឺ​ព្យា​បាល​​មិន​ជា និង​​គ្មាន​​ផ្ទះ​សម្បែង​​រស់​នៅ​

9/18/2013 0 Comments A+ a-

​រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់ ដែល​​បាន​នាំ​គ្នា​​មក​​ធ្វើ បាតុ​កម្ម​អ​ហិ​ង្សា​​រយៈ​ពេល ៣​ ថ្ងៃ នៅ​​ទី​លាន​​ប្រ​ជា​ធិប​តេ​យ្យ បាន​រួម​​គ្នា​​អុជ​​ធូប ដាក់​​ប​ណ្តា​សារ ដល់​​ជន​ដៃ​ដល់ និង​​អ្នក​ពាក់​ព័ន្ធ ដែល​​បាន​​បាញ់​ប្រ​ហារ យុវ​ជនម៉ៅ សុខ​​ចន្ទ ​អាយុ ២៩ ឆ្នាំ កម្មករសំណង់ បណ្តាល​ស្លាប់បាត់​បង់ជីវិត នៅ​ហ្នឹង​កន្លែងកើតហេតុ កាលពី​យប់ ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ម្តុំ​ស្ពាន​អាកាស​ក្បាលថ្នល់ ក្នុង​ហេតុការណ៍​ដែល​កម្លាំង ប្រដាប់អាវុធ​បាន​បង្ក្រាប ដោយ​ហិង្សា ទៅលើ​ប្រជាពលរដ្ឋ​។
​ក្រុមបាតុករ នៅ​ទីលាន​ប្រជាធិបតេយ្យ ក៏បាន​និមន្ត​ព្រះសង្ឃ​បង្សុកូល ជូន​ដល់​វិញ្ញាណក្ខន្ធ យុវជន ម៉ៅ សុខ​ចន្ទ  ឲ្យ​បាន​ទៅកាន់​សុគតិភព ហើយ​គ្រប់ៗ​គ្នា​បាន ហៅ​ជនរងគ្រោះ ម៉ៅ សុខ​ចន្ទ ថា​ជា​វីរ​បាតុករ​គួរ​ឲ្យ​គោរព​ផងដែរ ។ ពាក្យ​បណ្តាសារ ផ្តើម​ដោយ​ការ​បួងសួង សូម​ឲ្យ​បារមី លោកតា​ក្រហម​ក ដាក់​បណ្តាសារ​ដល់ ជនដៃដល់ និង​មេៗ របស់​វា ដែល​បាញ់​យុវជន ម៉ៅ សុខ​ចន្ទ នៅ​ក្បាលថ្នល់ ក្រ​រហាម ៧​ជាតិ មាន​ជម្ងឺ​ព្យាបាល​មិនជា គ្មាន​ផ្ទះសម្បែង​រស់នៅ ។​ល​។​
​សូម​រំលឹកថា យុវជន​មួយក្រុម បាន​រង​នូវ​ការ​វាយ​បង្ក្រាប ដោយ​ហិង្សា​ពី​កម្លាំង ប្រដាប់អាវុធ នៅ​ស្ពាន​អាកាស​ក្បាលថ្នល់ កាលពី​វេលា ម៉ោង​ជិត​១០​យប់ ថ្ងៃទី​១៥ កញ្ញា ឆ្នាំ​២០១៣ បណ្តាល​ឲ្យ​យុវជន​ម្នាក់​ឈ្មោះ ម៉ៅ សុខ​ចន្ទ ស្លាប់បាត់​បង់ជីវិត និង​រាប់សិប​នាក់​ផ្សេងទៀត បាន​រងរបួស ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ថ្កោលទោស ចំពោះ​អំពើហិង្សា ដែល​កម្លាំងប្រដាប់អាវុធ បាន​​ប្រើ​ប្រាស់​គ្រាប់​កាំភ្លើង​ពិត គ្រាប់​បែកផ្សែង និង​ឡានទឹក ក្នុងការ​បង្ក្រាប​ប្រជាពលរដ្ឋ ស្លូតត្រង់​បណ្តាល​ឲ្យ​ស្លាប់ និង​របួស ហើយ​បានទាមទារ​ឲ្យ​អាជ្ញាធរ នាំ​ជនដៃដល់ ទៅ​ផ្តន្ទាទោស​តាមច្បាប់​៕
Wat 170913 Wat 170914 A protester supporting the opposition Cambodia National Rescue Party (CNRP), injured during clashes with police using water cannons, is carried away near the Royal Palace in central Phnom Penh
_____________________
ប្រភពពីវត្តភ្នំ