តាមទាន់សង្សារ​ ឌុប​ស្រី​ផ្សេងឈ្លោះ គ្នាបែកផ្សែងរត់ទៅ​ លេបថ្នាំ​បញ្ចប់ជីវិត

9/18/2013 0 Comments A+ a-

​រាជធានី​ភ្នំ​ព​ញ ៖ ស្ត្រី​វ័យក្មេង​ម្នាក់ បាន​​ប្រ​ទះ​ឃើញ សង្សារ​​របស់​ខ្លួន ឌុប​​ស្រី​​ផ្សេង ក៏​​កើត​ជា​​រឿង​​ជម្លោះ ប្រ​កែក​ប្រ​ណាំង​​គ្នា តាម​របៀប​​តាម​​ទាន់​​ជាន់​កែង ហើយ​​សង្សារ បាន​​ទូរ​ស័ព្ទ​​សុំ​​បែក​​គ្នា ធ្វើ​​ឲ្យ​​នាង​រង​​នូវ​​ក្តី​​អា​ម៉ាស់ ក៏​​បានសម្រេច​​ចិត្ត លេបថ្នាំ​សម្លាប់ខ្លួន ដើម្បី​បញ្ចប់​ការឈឺចាប់ ប៉ុន្តែ​ត្រូវ​សាច់ញាតិ ជួយសង្គ្រោះ បាន​ទាន់ពេលវេលា ។​ ​
ស្ត្រី​រងគ្រោះ​ដែល​គិត​ខ្លី មានឈ្មោះ សុ ភា​ក្ដី អាយុ ២៧ ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​សាឡាង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មានមុខរ​បរជា អ្នក​អនាម័យ​នៅ​ក្រុមហ៊ុន​មួយ​។ បើតាម​ការរៀបរាប់ របស់​ប្អូនស្រី​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ បងស្រី​របស់ខ្លួន​បាន​យក​ថ្នាំ ប្រហែល ២៥ គ្រាប់​មក​លេប​ដើម្បី​សម្លាប់ខ្លួន​។ ក្នុងស្ថានភាព​ពិបាក​ទ្រាំ​ដោយសារ​ថ្នាំ​ធ្វើទុក្ខ ស្ត្រី​រងគ្រោះ​បាន​ទូរស័ព្ទ ទៅ​ប្អូនស្រី ។​ ​
នៅពេល​ប្អូនស្រី ទទួលបាន​ដំណឹង​នេះ បាន​ប្រញាប់​មក​មើល ស្រាប់តែ​ឃើញ​ស្ត្រី​រងគ្រោះ ដេក​បែកពពុះមាត់ នាង​ក៍បាន​បញ្ជូន​បង​ស្រី ទៅកាន់​មន្ទី​ពេទ្យ​ព្រះកុសុមៈ ដើម្បី​ជួយសង្គ្រោះ​។ ពេលនោះ​ស្ត្រី​រងគ្រោះ​បានដឹងខ្លួន ហើយ​និយាយ​រៀបរាប់ថា​៖ នាង​បានឃើញ​សង្សារ ឌុប​ស្រី​ផ្សេង ក៏​កើតជា​រឿង​ទំនាស់ ហើយ​បុរស​ជាស​ង្សា​បាន​ទូរស័ព្ទ​មកសុំ​បែក ពេលនោះ​នាង​តូចចិត្ត និង​ខ្មាស់​គេ​ជាខ្លាំង ក៍៏​សម្រេចចិត្ត​លេបថ្នាំ​សម្លាប់ខ្លួន​។ គ្រូពេទ្យ​បាន​និយាយថា នេះ​សំណាង​ហើយ ដែល​ស្ត្រី​រងគ្រោះ ត្រូវបាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ទាន់ពេលវេលា កុំ​អី​ពិបាក​សង្គ្រោះ​ណាស់​៕ ​
___________________
ប្រភពពីវត្តភ្នំ