សង្ស័យ​ Selena Gomez ទាក់ទង​ ស្នេហា​ជាមួយ​ តារា​ចម្រៀង​ George​ Shelley​ (Video Inside)

9/17/2013 0 Comments A+ a-

ប្រភព LookingToday
យោងតាម ប្រភពព័ត៌មាន ពីគេហទំព័រ Hollywood បានឲ្យដឹងថា ថ្មីៗនេះមានការសង្ស័យថា តារាចម្រៀងស្រី Selena លួចមានទំនាក់ទំនងស្នេហ៍ ជាមួយនឹង តារាចម្រៀងប្រុស George Shelley ក្នុងក្រុម Boy- bander ខណៈនាង ខកស្នេហ៍ជាមួយ Justin Bieber ១ដងជា២ដង។
កាលពីពេលថ្មីៗនេះ Selena បានចេញទៅសម្តែង នៅប្រទេស ព័រទុយហ្គាល់ ជាមួយនឹង George Shelley។ បន្ទាប់ពីបញ្ចប់ការសម្តែង ដោយជោគជ័យ គេឃើញតារាស្រី វ័យក្មេងរូបនេះ ចេញទៅក្រៅ ជាមួយតារា ចម្រៀងប្រុស George Shelleyតែម្តង ដែលនេះធ្វើឲ្យគេសង្ស័យថា ពួកគេទាំងពីរ មានទំនាក់ទំនងជាមួយគ្នា៕