អាមេរិកសាក ល្បងគ្រាប់ផ្លោង ឡាស៊ែរ GBU-10 បានសម្រេច!

9/19/2013 0 Comments A+ a-

ស្ថានភាពតានតឹងនៅលើពិភពលោក មិនទាន់បានធូរស្បើយផង ស្រាប់តែថ្មីៗនេះ សហរដ្ឋអាមេរិកបានសំញ៉ែងសាច់ដុំ របស់ខ្លួនសារជាថ្មី ដោយបានធ្វើការសាកល្បងបាញ់គ្រាប់ផ្លោង GBU-10 ដែលប្រើប្រាស់ប្រព័ន្ធឡាស៊ែរ បាញ់ចំគោលដៅបានសម្រេច យ៉ាងល្អឥតខ្ចោះ។
បើតាមកងទ័ពអាកាសសហរដ្ឋអាមរិកបានឲ្យដឹងថា គ្រាប់ផ្លោងនេះគឺបាញ់ចេញពីយន្តហោះប្រភេទ “Lancer” B-1B ដោយវាមានល្បឿនលឿនជាងសម្លេងទៅទៀត ហើយតម្រង់ទៅចំគោលដៅ បានយ៉ាងល្អជាមួយបច្ចេកវិទ្យាកាំរស្មីឡាស៊ែរ។
ប្រភពដដែលបានបន្តទៀតថា គ្រាប់ផ្លោង GBU-10 នេះមានតម្លៃជិត ២៥០០០ ដុល្លារសហរដ្ឋអាមេរិក ដែលការធ្វើសមយុទ្ធលើកនេះ គឺគោលដៅវាយប្រហារទៅលើកាណូតមួយគ្រឿង ដែលគ្មានអ្នកបើកបរ បានសម្រេចដោយជោគជ័យ។







តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?
ដោយ RoMeo
ខ្មែរឡូត