ស្មានថា ចោរឡើងលើ ដំបូលផ្ទះ នាំគ្នាចាប់បាន ទើបដឹងថា មនុស្សវិកលចរិក

9/19/2013 0 Comments A+ a-

ភ្នំពេញៈ មានភាពភ្ញាក់ផ្អើល មួយបានកើតឡើងថា ដោយជនសង្ស័យម្នាក់ បានឡើងលើដំបូលផ្ទះបំរុង គាស់ដំបូលចូលលួចអីវ៉ាន់ ទើប រាយការណ៍ប្រាប់ នគរបាល ឲ្យជួយអន្តរាគមន៍ ចាប់សួរនាំ ទើបដឹងថា ជាមនុស្សវិកលចរិក ។ ហេតុការណ៏ ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
យុវជនជា មនុស្សវិកលចរិកនោះឈ្មោះ ម៉ៅ សិទ្ធ អាយុ១៦ឆ្នាំ រស់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមការរៀបរាប់ ពីស្ត្រីឈ្មោះ អ៊ុំ រី អាយុ៥២ឆ្នាំ ជាម្តាយឈ្មោះ ម៉ៅ សិទ្ធ បានរៀបរាប់ថា កូនប្រុសរបស់គាត់ ជាមនុស្ស មិនពេញលក្ខណៈនោះទេ រាល់ថៃ្ងចេះតែដើរមិន ដែលនៅផ្ទះនោះទេ ជួនកាលឡើង ទៅលើតំបូលផ្ទះ ចង់លោតសម្លាប់ខ្លួន ហើយអាការៈកូនគាត់ ទើបតែនិងកើតនោះ ពីមុនវាជាមនុស្សដូចគេដូចឯងដែរ ប៉ុន្តែមួយរយៈនេះ វាទៅជាបែបនេះទៅ ។
តាមប្រភពពី ម្ចាស់ផ្ទះឈ្មោះ បូ សុភាព បានឲ្យដឹងថា នៅមុនពេលកើតហេតុរួបគាត់ មិនបាននៅផ្ទះនោះទេជាប់រវាល់ទៅលក់ដូដោយ ឲ្យកូនប្រុសម្នាក់នៅចាំផ្ទះ ប៉ុន្តែដោយសារសត្វឆ្កែ របស់គាត់ចេះតែព្រុសខាងក្រោយផ្ទះកូន របស់ឆ្ងល់ក៏ដើរទៅមើល ទើបឃើញ យុវជនខាងលើ នៅលើដំបូលផ្ទះក៏ស្រែកប្រាប់ អ្នកជិតខាង ទើបមានការភ្ញាក់ផ្អើលកើតឡើង ។ បន្ទាប់ក៏បានរាយការណ៍ ទៅនគរបាល មូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍ថា មានចោរឡើងលើ ដំបូលផ្ទះ ពេលនគរបាលទៅដល់លួចលោមឲ្យចុះពីលើដំបូលផ្ទះ មួយសន្ទុះក្រោយមកទើបព្រមចុះ លុះពេលចុះ មកដល់ដីនគរបាលសួរនាំទៅទើបដឹងថា ជាមនុស្សវិកលចរិក ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល