ប៉ូលីសចរាចរស្រី ត្រូវបានមិត្ដប្រុស ស្នើរសុំរៀបការ នៅពេលបំពេញការងារ
កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៣មុននេះ ប៉ូលីសចរាចរណ៍ស្រីម្នាក់ បានទទួលភាពភ្ញាក់ផ្អើល និងរំភើបជាខ្លាំងពីមិត្ដប្រុសរបស់ខ្លួន នៅលើផ្លូវសាធារណៈ ដែលនេះជាហេតុការណ៍មួយ ដែលនាងមិនដែលនឹកស្មានដល់។
យ៉ាងណាមិញ រឿងរ៉ាវទាំងនេះ កើតឡើងនៅលើផ្លូវ Zhonghua នៃ Shenyang ខេត្ដ Liaoning ខណៈពេលដែលនាង កំពុងតែបំពេញតួនាទីការងារនៅលើផ្លូវនេះ ដោយជាមួយគ្នានោះ មិត្ដប្រុសរបស់នាង បានស្នើរសុំនាងរៀបការ ដោយធ្វើការលុតជង្គង់ និងជូនបាច់ផ្កា ហើយថែមទាំងបំពាក់ចិញ្ចៀនផងដែរ ។ នៅក្នុងនោះបានឲ្យដឹងថា ប៉ូលិសស្រីនេះ ត្រូវបានគេស្គាល់ឈ្មោះថា Wang Xinmei រីឯមិត្ដប្រុសមានឈ្មោះថា Chen Junfeng។ តាមរបាយការណ៍របស់ សោធើនម៉េត្រូឌេលី បានឲ្យដឹងថា អ្នកទាំងពីរស្រឡាញ់គ្នា បានរយៈពេល២ឆ្នាំមកហើយ អ្វីដែលមិនគួរឲ្យជឿនោះ គឺអ្នកទាំងពីរស្គាល់គ្នា តាមរយៈ ការផាកពិន័យ ដោយនារីជាប៉ូលីសស្រីនេះ បានពិន័យបុរសជាមិត្ដប្រុសនេះ ដោយសារតែបំពានច្បាប់ចរាចរណ៍។
នេះជាសកម្មភាពមួយ ដែលមានមនុស្សស្រីជាច្រើនចង់បានពីមិត្ដប្រុសរបស់ខ្លួន ចុះប្រិយមិត្ដវិញ?
ខ្មែរឡូត