ហ៊ី​យ៉ាន់​​ដាយ​​ដឹក​ សំរាម​បើក​បុក​ កិន​ម៉ូតូ​៣គ្រឿង​ ស្លាប់​ម្នាក់​ របួស​៣នាក់​​

9/19/2013 0 Comments A+ a-

ខេត្តប៉ៃលិន ៖ មនុស្សម្នាក់ស្លាប់ភ្លាមនៅនឹងកន្លែង និង៣នាក់ទៀត រងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្តដឹកសំរាម ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ បើកបុកកិនម៉ូតូ៣គ្រឿង ទិសដៅបញ្ច្រាសទិសគ្នា កាលពីវេលាម៉ោង៧ និង២៥នាទីព្រឹកថ្ងៃទី១៩ កញ្ញា ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ចំណុចផ្លូវកែង ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
បើតាមអ្នក ឆ្លើយឆ្លងព័ត៌មាន កោះសន្តិភាពឱ្យដឹងថា អ្នកស្លាប់ និងរងរបួសមិនទាន់ត្រូវគេស្គាល់អត្តសញ្ញាណនៅឡើយ ចំណែកអ្នកបើករថយន្តបង្ក បន្ទាប់ពីកើតហេតុដាក់មេប្រូចគេចខ្លួនបាត់ ស្រមោល ។
បច្ចុប្បន្នរថយន្ត និងម៉ូតូត្រូវនគរបាលចរាចរយកទៅរក្សាទុកនៅ អធិការដ្ឋានស្រុកសាលាក្រៅរង់ចាំការដោះស្រាយ ៕






ផ្តល់សិទ្ធដោយ កោះសន្តិភាព