ភ្លើងប្រចណ្ឌ ស្ត្រី២នាក់វាយតប់ គ្នាផ្អើលពេញផ្សារទំនប់ទាំងព្រឹក
ស្ត្រីបង្កហេតុឈ្មោះអ៊ុក ធុរ៉េន អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ៦៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក មានកូន៥នាក់ ចំណែកស្ត្រីរងគ្រោះឈ្មោះអ៊ួង ហួច អាយុ៤៤ឆ្នាំ មានទីលំនៅផ្ទះលេខ៤០៦ ផ្លូវ៥៩៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌទួលគោក រងរបួសមុខនិងម្រាមដៃ មានប្តីនិងកូនហើយដែរ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពឱ្យដឹងថា ស្ត្រី២នាក់ខាងលើជាអ្នកស្គាល់រាប់អានគ្នា ។ នៅព្រឹកថ្ងៃកើតហេតុស្ត្រីបង្កបានទៅផ្សារទំនប់ ហើយឃើញស្ត្រីរងគ្រោះ ក៏ស្ទុះទៅប្រវាយប្រតប់ បោចសក់ក្រញៅរយះមុខ រួចស្រែកជេរថាលួចស្រឡាញ់ប្តីរបស់គាត់ បង្កឱ្យមានការភ្ញាក់ផ្អើលពេញផ្សារតែម្តង ៕