លួច​ទូរស័ព្ទ​អាយ​ហ្វូ​ន​៥​ ម្ចាស់​ហាង​បាន​កន្លះ​ខែ​ម្ចាស់​ ឃើញ​វិញ​ចាប់​ឱ្យ​នគរបាល​

9/27/2013 0 Comments A+ a-

ភ្នំពេញ​ ៖​ យុវជន​ម្នាក់​ត្រូវ​បាន​ជន​ រង​គ្រោះ​ចាប់​ឃាត់ខ្លួន​ប្រគល់​ឱ្យ​នគរ​ បាល​ខណ្ឌ​សែន​សុខ​ ខណៈ​ដែល​យុវជន​ សង្ស័យ​រូប​នោះ​បាន​លួច​ទូរស័ព្ទ​អាយ​ ហ្វូ​ន​៥​មួយ​គ្រឿង​កាលពី​កន្លះ​ខែ​មុន​ ហើយ​គេចខ្លួន​បាត់​រហូត​ពេល​នេះ​ទើប​ ឃាត់ខ្លួន​បាន​តែ​ម្ដង​ ។​
​ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ខាង​ លើ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៣​ នៅ​តាម​ បណ្ដោយ​ផ្លូវ​លេខ​១០១៩​ ភូមិ​-​សង្កាត់​ ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។​
​ទូរស័ព្ទ​ដែល​ជនសង្ស័យ​លួច​បាន​កន្លះ​ខែ​នោះ​ម៉ាក​អាយ​ហ្វូ​ន​៥​ ពណ៌​ស​ មាន​ តម្លៃ​ប្រមាណ​៧០០​ដុល្លារ​ ដែល​មាន​ ម្ចាស់​ឈ្មោះ​ ហែម​ ដា​រ៉ា​រ័​ត្ន​ ហៅ​ស្រី​ តូច​ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ​ មុខរបរ​លក់​ ទូរស័ព្ទ​ និង​ជា​ម្ចាស់​ហាង​យីហោ​ហេង​ ហេង​សែន​សុខ​ ដែល​មា​នទី​តាំងនៅ​តាម​ បណ្ដោយ​ផ្លូវ​បេតុង​ ក្នុង​ក្រុម​៣​ ភូមិ​រោង​ ចក្រ​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។​
​លោក​អធិការ​នគរបាល​ខណ្ឌ​សែន​ សុខ​ ម៉ក់​ ហុង​ បាន​ប្រាប់​ភ្នាក់ងារ​យក​ ព័ត៌មាន​នគរវត្ដ​ឱ្យ​ដឹង​ថា​ ទាក់ទិន​នឹង​ ករណី​ចាប់​ជនសង្ស័យ​ពី​បទ​ឆបោក​ខាង​ លើ​នេះ​ យោង​តាម​ពាក្យបណ្ដឹង​របស់​ ជន​រង​គ្រោះ​ ។​ លោក​បន្ដ​ថា​ ជនសង្ស័យ​ ពេជ្រ​ សុវណ្ណ​រ៉ា​ អាយុ​២១​ឆ្នាំ​ មានមុខ​ របរ​ជា​អ្នកចម្រៀង​ច្រៀង​នៅ​បុប្ពា​ជាយ​ ដែន​ ស្នាក់​នៅផ្ទះ​លេខ​៤៣​ ផ្លូវលំ​ ភូមិ​ ក្រាំង​អង្ក្រង​ សង្កាត់​ក្រាំងធ្នង់​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​
​បើ​តាម​ការ​រៀបរាប់​ឱ្យ​ដឹង​ពី​ជន​រង​ គ្រោះ​បាន​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៣​ កន្លង​មក​ ជនសង្ស័យ​ បាន​ចូល​ទៅ​ភោជនីយដ្ឋាន​យីហោ​ ហេង​ ហេង​ រួច​ធ្វើ​ហៅ​ម្ហូប​ និង​គ្រឿង​ភេសជ្ជៈ​ ដោយ​បញ្ជាក់​ប្រាប់​ម្ចាស់​ហាង​ថា​ នឹង​ មាន​មិត្ដភក្ដិ​មក​ជាមួយ​៣-៤​នាក់​ទៀត​។​ លុះ​ពេល​មួយសន្ទុះ​ក្រោយមក​ជន​ សង្ស័យ​រូប​នេះ​ក៏​បាន​ប្រើ​ល្បិច​ហៅ​ម្ចាស់​ ហាង​មក​អង្គុយ​ជាមួយ​ និង​សុំ​ខ្ចី​ទូរស័ព្ទ​ អាយ​ហ្វូ​ន​ខ​ល​ហៅ​មិត្ដភក្ដិ​បន្ដិច​ ស្រាប់​ តែ​ពេល​បាន​ទូរស័ព្ទ​ហើយ​ រូបគេ​ក៏​បាន​ ដើរ​ចេញពី​តុ​ទៅ​ខាងក្រៅ​ ហើយ​បញ្ឆេះ​ ម៉ូតូ​យក​ទូរស័ព្ទ​នោះ​ទៅ​បាត់​តែ​ម្ដង​ ។​
​ប្រភព​ខាងលើ​បានឱ្យ​ដឹង​ទៀត​ថា​ លុះ​ ដល់​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៣​ វេលា​ ម៉ោង​៩​ព្រឹក​ ប្អូន​របស់​ជន​រង​គ្រោះ​ប្រទះ​ ឃើញ​ជនសង្ស័យ​នេះ​ ក៏​ចាច់​ខ្លួន​ប្រគល់​ ឱ្យ​សមត្ថកិច្ច​ចាត់ការ​បន្ដ​តាម​ផ្លូវច្បាប់​។​ ​លោក​អធិការ​ខណ្ឌ​សែន​សុខ​បាន​ សំណូមពរ​ដល់​បងប្អូន​ដែល​រង​គ្រោះ​ ដោយសារ​តែ​ជន​ខាងលើ​នេះ​ឆបោក​ សូម​មក​ដាក់​ពាក្យបណ្ដឹង​ដើម្បី​ឱ្យ​មាន​ ទម្ងន់​ទៅ​លើ​ជន​ដែល​ពូកែ​បោក​នេះ​ ៕
- See more at: http://nokorwatnews.com