លោកអូបាម៉ា មានទំនុកចិត្ត ថាសភានឹង អនុញ្ញាតឱ្យ វាយប្រហារលើស៊ីរី
សហរដ្ឋអាមេរិកកាលពីថ្ងៃទី៣ កញ្ញា បានការពារគម្រោងធ្វើអន្តរាគមន៍យោធានៅស៊ីរី ក្នុងនាមនៃផលប្រយោជន៍របស់អាមេរិក និងភាពជឿជាក់របស់សហរដ្ឋអាមេរិកប្រឈមមុខនឹងអុីរ៉ង់ ខណៈដែលអគ្គលេខាធិការ អ.ស.ប លោក បាន គីមូន សម្តែងការព្រួយបារម្ភចំពោះការកើនឡើងនៃជម្លោះ ។
ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា និយាយថា លោកមានទំនុកចិត្តដែលសភានឹងអនុម័តចាប់ពីសប្តាហ៍ខាងមុខនេះនូវសេចក្តីសម្រេចមួយដែលអនុញ្ញាតឱ្យវាយប្រហាររបបប្រធានាធិបតីស៊ីរី លោក បាចា អាសាដ ជាការសងសឹកចំពោះការវាយប្រហារអាវុធគីមី ។
ក្តីសង្ឃឹមថា សភាទាំង២របស់អាមេរិកអនុម័តលើសេចក្តីសម្រេចចិត្តនេះនៅតែពុំទាន់ច្បាស់លាស់ ក៏ប៉ុន្តែលោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃទី៣ កញ្ញា ទទួលបានការគាំទ្រពីគូប្រជែងខាងនយោបាយសំខាន់របស់លោក គឺប្រធានសភាជាអ្នកសាធារណរដ្ឋលោក JOHN BOEHNER ។
លោក អូបាម៉ា ជាថ្មីម្តងទៀតសង្កត់ធ្ងន់លើប្រការដែលថា រាល់អន្តរាគមន៍នៅស៊ីរីនឹងមានកម្រិត និងសមាមាត្រ ។ អន្តរាគមន៍នោះនឹងពុំមានការចូលរួមរបស់កងទ័ពជើងគោកដូចនៅអុីរ៉ាក់ ឬនៅអាហ្វហ្គានីស្ថានឡើយ ។មតិសាធារណៈអាមេរិក ក៏ដូចជាបណ្តាសមាជិកសភាអាមេរិកដែរនៅពុំទាន់បញ្ចុះបញ្ចូលបាន ។ យោងតាមការស្ទាបស្ទង់មតិមួយរបស់ ABC NEWS-វ៉ាស៊ីនតោនប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៣ កញ្ញាថា ពលរដ្ឋអាមេរិក ៥៩% បានប្រឆាំងចំពោះការវាយប្រហារដោយមីស៊ីលបណ្តែតប្រឆាំងស៊ីរី ។
ចំណែកលោក បាន គីមូន ព្រមាននាថ្ងៃទី៣ កញ្ញា ប្រឆាំងគ្រោះថ្នាក់នៃសកម្មភាពដាក់ទណ្ឌកម្មមួយ ដោយលើកឡើងពីផលប៉ះពាល់ដែលអន្តរាគមន៍អាចមានលើបណ្តាការខិតខំប្រឹងប្រែង ដើម្បីរារាំងដល់ការបង្ហូរឈាមដទៃៗទៀត ហើយលោកចង់ឱ្យមានដំណោះស្រាយនយោបាយមួយនៃជម្លោះ ។
ចំណែកលោក បាន គីមូន ព្រមាននាថ្ងៃទី៣ កញ្ញា ប្រឆាំងគ្រោះថ្នាក់នៃសកម្មភាពដាក់ទណ្ឌកម្មមួយ ដោយលើកឡើងពីផលប៉ះពាល់ដែលអន្តរាគមន៍អាចមានលើបណ្តាការខិតខំប្រឹងប្រែង ដើម្បីរារាំងដល់ការបង្ហូរឈាមដទៃៗទៀត ហើយលោកចង់ឱ្យមានដំណោះស្រាយនយោបាយមួយនៃជម្លោះ ។
លោកបន្តថា ខ្ញុំស្នើដល់បណ្តាសមាជិកក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ឱ្យរួបរួមគ្នា ហើយកំណត់ចម្លើយតបសមស្របមួយក្នុងករណីដែលការចោទប្រកាន់លើការប្រើអាវុធគីមីលាតត្រដាងច្បាស់ថាពិត ។ប្រមុខរដ្ឋបារាំងលោក ហ្វ្រង់ស្វ័រ ហូឡង់ កាលពីថ្ងៃទី៣ កញ្ញា បង្ហាញពីការប្តេជ្ញាចិត្តរបស់លោកវាយប្រហារស៊ីរី ពេលរង់ចាំការអនុម័តរបស់សភាអាមេរិកលើរឿងនោះ ។ ប្រធានាធិបតីបារាំងចង់ពង្រីកក្រុមប្រទេសដែលចូលរួមក្នុងការតបតប្រឆាំងលោក អាសាដ ដោយបង្កើតក្រុមចម្រុះមួយដែលរួមមាន សហរដ្ឋអាមេរិក អឺរ៉ុប និងបណ្តាប្រទេសអារ៉ាប់ ៕