បុរស​វ័យក្មេង​ដេកស្លាប់ ចោល​កូនប្រុស​ស្រីតូចៗ ​២ នាក់ ពេល​ប្រពន្ធ​ទៅ​ផ្សារ​

9/27/2013 0 Comments A+ a-

​រាជធានី​ភ្នំពេញ ៖ បុរស​វ័យក្មេង​ម្នាក់ ខណៈ​​ដេក​​នៅ​ក្នុង​​ផ្ទះ ជា​មួយ​​កូន​តូចៗ​​ចំនួន ២ នាក់ បាន​​សា្ល​ប់​​ដោយ​​គ្មាន​​មូល​ហេតុ ហើយ​​សាច់​ញាតិ​​បាន​​អះ​អាង​ថា បណ្តាល​មក​ពី​​ ជំងឺ​​​គាំង​បេះ​ដូង ដោយ​សារ​តែ​​ជន​រង​គ្រោះ​ ធ្លាប់​មាន​​ជំងឺខ្សោយបេះដូង និង​ជំងឺលើសឈាម ក្នុងនោះ​នគរបាល​ចុះទៅពិនិត្យ​សាកសព បានស្នើ​ឲ្យ​ក្រុមគ្រួសារ ពិនិត្យ​មើ​ក​អីវ៉ាន់​នៅក្នុង​ផ្ទះ ក្រែងលោ​កមាន​បាត់បង់ ប៉ុន្តែ​ក្រុមគ្រួសារ អះអាងថា ពុំមាន​អ្វី​បាត់បង់​នោះឡើយ
​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១​និង​៣០ នាទី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅក្នុង​ផ្ទះល្វែង​គ្មាន​លេខ កែង​ក្រោយ​ផ្សារ​ត្រពាំង​ថ្លឹង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជនរងគ្រោះ​មានឈ្មោះ ផន សុខ​ខេង ភេទ​ប្រុស​អាយុ ២៥ ឆ្នាំ រស់នៅ​ផ្ទះកើតហេតុ មាន​ស្រុកកំណើត​នៅ​ខេត្តសៀមរាប មាន​ប្រពន្ធ​ឈ្មោះ សុខ ស្រីអូន អាយុ ៣៣ ឆ្នាំ​ជាជាង​អ៊ុតសក់ រស់នៅ​ជាមួយគ្នា ក្នុងផ្ទះ​កើតហេតុ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម  មានកូន​ពីរ​នាក់ ស្រី​១​ប្រុស​១ កូនស្រី​បង​អាយុ​ទើបបាន ៣ ឆ្នាំ
​បើ​យោងតាម​ប្រពន្ធ របស់​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​គាត់​បាន ទុក​កូន​ទាំងពីរ​នាក់ ឲ្យ​នៅ​ជាមួយ​ជនរងគ្រោះ ដោយ​គាត់​ទៅ​ផ្សារ លុះ​រហូតដល់​ម៉ោង​ប្រហែល ១​រសៀល គាត់​បាន​ទូរស័ព្ទ មកកាន់​ប្តី​ដោយ​ចង់​សួរសុខទុក្ខ​កូន​ប្អូន ដែល​គេ​ក្តៅខ្លួន បាន​ធូរស្រាល ឬមួយ​យ៉ាងណា ?  ប៉ុន្តែ​ប្តី​របស់គាត់ ពុំ​បានទទួល​ទូរស័ព្ទ​នោះទេ  បែរជា​កូន​បង​ទទួល​ទូរស័ព្ទ ដោយ​និយាយថា ឪពុក​ដេកលក់​ហើយ​។​
​ពេលដែល​កូន​ដាស់​មិន​ងើប ទើប​នាង​សង្ស័យ​ក៏​ទូរស័ព្ទ មកកាន់​អ្នកជិតខាង ឲ្យ​ជួយ​មើល​ប្តី​របស់គាត់​ផង ។ ពេល​អ្នកជិតខាង​ដើរមក​មើល ហៅ​មិនឮ​ទ្វារ​ជាប់​ខ្ទាស់​សោ​ខាងក្នុង ទើប​កាន់តែ​សង្ស័យ ក៏​មក​ផ្ទះ ពេលនោះ​ហៅ​មិន​ងើប​ឲ្យ​កូន​ដាស់​ក៏​មិន​ភ្ញាក់ ទើប​ហៅ​ជាង​មក​ដោះ កញ្ចក់ទ្វារ​ដក​គន្លឹះ​ឃើញថា ប្តី របស់​នាង​ស្លាប់​បាត់ទៅហើយ ។ បន្ទាប់ពី​នគរបាល​ពិនិត្យ​រួចរាល់ សាកសព​ត្រូវ​ក្រុមគ្រួសារ ដឹកយក​ទៅ​ស្រុកកំណើត ឯ​ខេត្តសៀមរាប ដើម្បី​បុណ្យ ទៅតាម​ប្រពៃណី​៕
_____________________
ប្រភពពីវត្តភ្នំ