ខឹង​ម្តាយ​ស្តីបន្ទោស​ បន្តិចបន្តួចចងក​សម្លាប់ខ្លួន

9/27/2013 0 Comments A+ a-

ខេត្តកំពង់ឆ្នាំង​: យុវជន​ម្នាក់​បាន​សម្រេចចិត្ត​ធ្វើអត្តឃាត ដោយ​យក​ក្រមា​ចងក​សម្លាប់ខ្លួន នឹង​ធ្នឹម​ផ្ទះ​ដោយ​គ្រាន់តែ​ម្តាយ​ស្តីបន្ទោស បន្តិចបន្តួច រឿង​ដើរ​ផឹកស៊ី មិន​ជួយ​ធ្វើ​ការងារ​។ ករណីនេះ បានកើត​ឡើង កាលពី​វេលា​ម៉ោងជាង​៤​រសៀល ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៣ នៅក្នុង​ភូមិ​ត្រពាំង ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង​។​
​អត្តឃាត​ជននេះ មានឈ្មោះ​អ៊ុន សំអុល អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​
​សមត្ថកិច្ច​មូលដ្ឋាន បានអោយដឹងថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ឈ្មោះ​អ៊ុន សំអុល បាន​ដើរ​ផឹកស៊ី​ជាប់​រហូត មិនបាន​ជួយ​ធ្វើការ ឪពុកម្តាយ​ទេ ហើយ​នៅក្នុង​ថ្ងៃកើតហេតុ ម្តាយ​បាន​ស្តីបន្ទោស​បន្តិចបន្តួច ក្នុង​បំណង​អប់រំ​កូន​អោយ​ល្អ ប៉ុន្តែ​កូនប្រុស បែរជា​មានចិត្ត​ខឹង​ចងក សម្លាប់ខ្លួន​តែម្តង​។
​គេ​មិនបាន​ដឹងថា អត្តឃាត​ជននេះ ចងក​សម្លាប់ខ្លួន តាំងពី​ពេលណា​មក​ទេ ប៉ុន្តែ​មាន​ប្អូនស្រី​ម្នាក់ បាន​ប្រទះឃើញ​សព​មុនគេ នៅវេលា​ម៉ោងជាង ៤ រសៀល ទើប​មានការ​ផ្អើលឆោឡោ​តែម្តង​៕​


Read more: http://www.cambodiapage.info/?p=16872#ixzz2g4GynvW1