ប្រើប្រាស់រូបភាព ធ្វើជាមានផ្ទៃពោះ ដើម្បីដឹកជញ្ជូនថ្នាំញៀន ត្រូវចាប់ខ្លួន
កាលពីថ្មីៗនេះ ប៉ូលីសកូឡំប៊ី បានធ្វើការឃាត់ខ្លួនស្ត្រីជនជាតិកាណាដា អាយុ ២៨ឆ្នាំម្នាក់ ដោយចាប់ចោទពីបទដឹកជញ្ជូនថ្នាំញៀន ប្រភេទកូកាអ៊ីន ចំណុះ២គីឡូក្រាម នៅព្រលានយន្តហោះ ប៊ូហ្គូតា នាសាធារណៈរដ្ឋ កូឡំប៊ី។
បើតាមប៉ូលីសនៅតំបន់នោះ បានឲ្យដឹងថា ស្ត្រីម្នាក់នេះបានប៉ុនប៉ងលួចដឹកជញ្ជូន កូកាអ៊ីនចំណុះ ២គីឡូក្រាម ក្រោយរូបភាពមានផ្ទៃពោះ ដោយប្រើប្រាស់ពោះសិប្បនិមិត្ត។ ប៉ុន្តែដោយមានការសង្ស័យ ដោយពោះសិប្បនិមិត្តនោះមានលក្ខណៈរឹង និងត្រជាក់ ទើបប៉ូលីសបានធ្វើការឃាត់ខ្លួន និងឆែកឆេរ រហូតរកឃើញថ្នាំញៀនតែម្តង។
គួរបញ្ជាក់ផងដែរថា មានជនបរទេសចំនួន ៨៧៤នាក់ មកហើយដែលត្រូវបានឃាត់ខ្លួន ដោយអាជ្ញាធរកូឡំប៊ី ដែលភាគច្រើនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះល្បិចលួចដឹកជញ្ជូនគ្រឿងញៀនថ្មីនេះ?
ដោយ RoMeo
ខ្មែរឡូត