សហរដ្ឋអាមេរិក ប្រារព្ធខួបទី ១២ឆ្នាំ រលឹកដល់ជនរងគ្រោះ ដែលបានស្លាប់ក្នុងអំពើភេរវកម្ម ឆ្នាំ ២០០១
កាលពីម្សិលមិញ សហរដ្ឋអាមេរិក បានប្រារព្ធពិធីរលឹកដល់ ជនរងគ្រោះដែលបានស្លាប់ដោយការ វាយប្រហារ កាលពីថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០០១ ដែលនេះជាខួបទី ១២ឆ្នាំហើយ។
រលឹកដល់ថ្ងៃទី ១១ នៃឆ្នាំនោះ ការវាយប្រហារនេះ បានសម្លាប់មនុស្ស ជិត ៣,០០០នាក់ នៅញូយ៉ក, នៅតំបន់វ៉ាស៊ិនតោន និងនៅ ភិនីស៊ីលវ៉ាននាល សហរដ្ឋអាមេរិក។ ជាមួយគ្នានោះ នៅក្នុងតំបន់រងគ្រោះទាំងនោះ សុទ្ធសឹងតែប្រារព្ធពិធីរលឹក ដល់វិញ្ញាណក្ខន្ធ ដែលនៅក្នុងនោះ នៅញូយ៉ក មានក្រុមគ្រួសារនៃជនរងគ្រោះ ជាច្រើនបាននាំគ្នា រលឹកក៏ដូចជាអានឈ្មោះ របស់ជនរងគ្រោះម្នាក់ម្ដងម្នាក់ ដែលបានស្លាប់ នៅក្នុងអគារពាណិជ្ជកម្មនោះផងដែរ។
តួយ៉ាង លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក៏បានបង្ហាញវត្ដមាននៅក្នុង កម្មវិធីរលឹកនេះ នៅខាងក្រៅ Pentagon ដែលជាស្ថាប័នការពារជាតិរបស់ សហរដ្ឋអាមេរិកផងដែរ ហើយលោកក៏មិនបាននិយាយរឿងអ្វី ដែលជាប់ទាក់ទងនឹងនយោបាយនោះដែរ។ សម្រាប់ការវាយប្រហារនេះ បានក្លាយជាសង្គ្រាមដ៏វែងអន្លាយនៅក្នុង ប្រទេសអាហ្វាហ្គានីស្ដង់ ហើយក៏បង្កើតឲ្យមានការកើនឡើង នៃអំនាចរបស់រដ្ឋាភិបាល ដែលកាលពីពេលថ្មីៗនេះរឿងរ៉ាវទាំងនេះ បានក្លាយជាប្រធានបទដ៏ក្ដៅគគុក ក្នុងការជជែកវែកញែកនោះ។
សូមមើលរូបភាពទាំងអស់គ្នា៖
ការវាយប្រហារ ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១
ខ្មែរឡូត