វាមិនមែនជា រឿងចម្លែកទេ ដែលកូនខ្លាលេង ជាមួយទន្សាយ?

9/12/2013 0 Comments A+ a-

រូបភាពជាច្រើនសន្លឹក ត្រូវបានផ្តិតយកបាននៅសួនសត្វឈីងតោ ស្ថិតនៅភាពខាងកើតខេត្តសានតុង នៃប្រទេសចិន បានបង្ហាញពីសកម្មភាពកូនខ្លាចំនួន២ក្បាល ប្រលែងលេងជាមួយទន្សាយ គួរឲ្យស្រឡាញ់។
បើតាមអ្នកមើលការខុសត្រូវក្នុងសួនសត្វ បានឲ្យដឹងថា លោកបានបោះទន្សាយមួយក្បាលចូលក្នុងទ្រុងកូនខ្លា ដើម្បីសាកល្បងសមត្ថភាព របស់កូនខ្លាទាំងពីរ ថាតើពួកវាអាចធ្វើការប្រមាញ់ទន្សាយនោះដែររឺទេ ប៉ុន្តែអ្វីដែលចម្លែកនោះគឺ ពួកវាទាំងបីបែរជាប្រលែងលេងជាមួយគ្នា យ៉ាងសប្បាយ គួរឲ្យហួសចិត្តទៅវិញ។
បើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនារូបភាពខាងក្រោម ដូចតទៅ៖













តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?
ដោយ RoMeo
ខ្មែរឡូត