ចោរ២នាក់ យកខ្សែ ចងទទឹងផ្លូវ ទាក់ប្លន់ យកម៉ូតូបុរសម្នាក់ បានសម្រេច
ភ្នំពេញ៖ បុរសម្នាក់ ជាអ្នកភូមិក្រាំងស្វាយ ត្រូវបានជនសង្ស័យ២នាក់ ចងខ្សែនីឡុងទទឹងផ្លូវទាក់ បណ្តាលឲ្យ ដួល ហើយជនសង្ស័យ ធ្វើសកម្មភាពវាយប្លន់ យកម៉ូតូទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង ៤និង៣០ នាទី ព្រឹកព្រលឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣ នៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោរាជធានី ភ្នំពេញ។
សមត្ថកិច្ច នគរបាលប៉ុស្តិ៍ក្រាំ ងពង្រ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គីង សុ ផាត ភេទប្រុស អាយុ ៦១ឆ្នាំ មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោរាជធា នីភ្នំពេញ។ ជនរងគ្រោះជិះម៉ូតូ ម៉ាក ហុងដាឌ្រី ម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លា កលេខ ភ្នំពេញ 1V-6295 ហើយជនសង្ស័យមានគ្នា២នាក់ ស្លៀក ពា ក់ស៊ីវិល មធ្យោបាយថ្មើរជើង។
នាយផ្នែកព្រហ្មទណ្ឌ ខណ្ឌដង្កោ លោ កឈឹម ប៊ុនរ័ត្ន បានប្រាប់ឲ្យដឹងថា ជនរងគ្រោះ ជាមន្ត្រីយោធា អាយុ ៦១ឆ្នាំ ជនរងគ្រោះប្រាប់ថា គាត់តែងតែក្រោ កពីព្រលឹមអុរ ជិះម៉ូតូទៅបន្ទាយរបស់គាត់ ហើយអង្គុយផឹកកាហ្វេ នៅ បន្ទាយ ស្រាប់តែគាត់ជិះម៉ូតូចេញពីផ្ទះ មក ក៏បានទាក់ខ្សែទទឹងផ្លូវដួលម៉ូតូ ហើយក៏ឃើញជនសង្ស័យម្នាក់ យកឈើដំបងដើមស្មាច់ វា យគាត់ធ្លាក់ទឹក ហើយពេលនោះ គាត់ក៏វាយតបតវិញ ជនសង្ស័យនិងជនរងគ្រោះ ប្រតាយប្រតប់គ្នា ដោយខាងជនសង្ស័យមានគ្នាដល់ទៅពីរនាក់ ទើ បជនសង្ស័យយកម៉ូតូ ជិះឡើងទៅថ្នល់ ជាតិលេខ៣ គេ បាត់ខ្លួនបាត់ទៅ។
លោកឈឹម ប៊ុនរ័ត្ន បន្តថា ជនរងគ្រោះរបួសក្បាល ត្រូវក្រុ មជនសង្ស័យវាយធ្លាក់ទឹក ជនសង្ស័យមាន ២នាក់ ហើយសមត្ថកិច្ចយើង ក៏បានកំណត់រួច ដើម្បីបន្តស្រាវជ្រាវ ចាប់ខ្លួ នឲ្យខាងតែបាន៕ផ្តល់សិទ្ធិដោយ dap-news.com
Read more: http://www.cambodiapage.info/?p=14830#ixzz2ekn2gJuM