ផឹកវង្វេងស្មារតី សំងំដុតខ្លួនផ្ទះជួល ពេលប្រពន្ធទៅ លក់ដូរនៅផ្សារ
ខេត្ដកំពង់ឆ្នាំង ៖ ម៉ូតូមួយគ្រឿងរួម នឹងសម្ភារក្នុងបន្ទប់ផ្ទះជួលត្រូវភ្លើង ឆាបឆេះស្ទើរអស់បន្ទាប់ពីបុរសវង្វេង ស្មារតីដោយសារតែស្រាម្នាក់យកសាំង មកចាក់ដុតខ្លួននិងម៉ូតូនៅក្នុងបន្ទប់នោះ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបាន កើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៣ នៅក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
បុរសដែលយកសាំងចាក់ដុតខ្លួនឯង និងម៉ូតូនេះមានឈ្មោះ គឹម ចំរើនអាយុ ជាង៤០ឆ្នាំជាជនជាតិវៀតណាមស្នាក់ នៅភូមិឃុំកើតហេតុខាងលើ ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា បុរសជនជាតិវៀតណាម រូបនេះមានប្រពន្ធជនជាតិខ្មែរ ។ កាលពី មុនគឺជាមនុស្សត្រឹមត្រូវណាស់ធ្វើជា មេជាងសំណង់ ប៉ុន្ដែដល់ផឹកខ្លាំងពេក ទៅក៏ក្លាយជាមនុស្សវង្វេងស្មារតីលែង ដឹងខុសត្រូវ ។ ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុស្ដ្រីជាប្រពន្ធបាន ចេញទៅលក់ដូរនៅផ្សារ ហើយបាន ចាក់សោប្ដីនៅក្នុងបន្ទប់ព្រោះខ្លាចចេញទៅក្រៅរករឿងគេឯង ។ លុះមកនៅពេលកើតហេតុស្រាប់តែគេឃើញមានផ្សែងហុយចេញពីក្នុងបន្ទប់ និងមាន អណ្ដាតភ្លើងឆេះសន្ធោសន្ធៅក៏បាននាំ គ្នាចេញទៅជួយពន្លត់ភ្លាមៗ ធ្វើឱ្យភ្លើង រលត់តែភ្លើងបានឆេះម៉ូតូនិងសម្ភារ ក្នុងផ្ទះតិចតួចហើយបុរសស្រវឹងខួបនេះរងរបួសស្រាល ៕
_____________________
ប្រភពព័ត៌មានពី៖ នគវត្ត
ប្រភពព័ត៌មានពី៖ នគវត្ត