មិន​ដែល​ស្គាល់​ សោះ​ហេតុតែ​ចង់ បាន​ប្រាក់​ទូ​រ​ស័ព្ទ​ គំរាមកំហែង​គេ​

9/20/2013 0 Comments A+ a-

​ខេត្ដកំពង់ធំ​ ៖​ មន្ដ្រី​កង​រាជ​អាវុធ​ ហត្ថ​ខេត្ដកំពង់ធំ​បាន​កសាង​សំណុំរឿង​ និង​បញ្ជូន​ស្ដ្រី​ម្នាក់​ដែល​ត្រូវ​បាន​ចាប់​ ខ្លួន​ កាលពី​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​ ២០១៣​ យោង​ទៅ​តាម​ពាក្យបណ្ដឹង​ របស់​ជន​រង​គ្រោះ​ដែល​ចោទ​ស្ដ្រី​រូប​ នេះ​បាន​រំខាន​ ដល់​គ្រួសារ​របស់​គាត់​និង​គំរាម​ទារ​ ប្រាក់​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ ។​
​ទ​ង្វើ​និង​សកម្មភាព​ដ៏​ស្ទើរភ្លើង​របស់​ ស្ដ្រី​រូប​នេះ​ បច្ចុប្បន្ន​វា​ហួស​សម័យ​ទៅ​ ហើយ​ សូម​ស្ដ្រី​គ្រប់​រូប​កុំ​យកតម្រាប់​ តាម​ព្រោះ​វា​គ្រោះថ្នាក់​ណាស់​ ។​
​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ដ្រី​កង​រាជ​អាវុធ​ ខេត្ដកំពង់ធំ​បាន​បញ្ជាក់​ថា​ ស្ដ្រី​ដែល​ ជាប់ចោទ​ពី​ករណី​រំខាន​ទៅ​លើ​គ្រួសារ​ របស់​គេ​ និង​គំរាម​ទារប្រាក់​តាម​ប្រព័ន្ធ​ ទូរស័ព្ទ​ដែល​ត្រូវ​បាន​ស្រាវជ្រាវ​ចាប់ខ្លួន​ នេះ​ គឺ​ធ្វើ​ឡើង​នៅ​មុខ​សណ្ឋាគារ​អា​រុណ​ រះ​ ក្នុងភូមិ​លេខ​៧​ សង្កាត់​កំពង់ធំ​ ក្រុង​ ស្ទឹង​សែន​ ។​
​លោក​ ប៊ុ​ន​ ឃី​ អនុប្រធាន​មន្ទីរ​ ស្រាវជ្រាវ​ និង​យុត្ដិធម៌​នៃ​កង​រាជ​អាវុធ​ ហត្ថ​ខេត្ដកំពង់ធំ​បានឱ្យ​ដឹង​ថា​ ស្ដ្រី​ដែល​ ចាប់ខ្លួន​ឈ្មោះ​ ជា​ លៀង​ហៀ​ប​ អាយុ​ ២៤​ឆ្នាំ​ មានស្រុក​ កំណើត​ភូមិ​ ឃុំ​ដារ​ ស្រុក​មេមត់​ ខេត្ដកំពង់ចាម​ និង​មាន​ មុខរបរ​មិន​ច្បាស់លាស់​ ។​ ចំណែក​ជន​ រង​គ្រោះ​ត្រូវ​បាន​គេ​ដឹង​ថា​ជាម​ន្ដ្រី​រាជ​ ការ​មួយ​រូប​បម្រើ​ការងារ​នៅ​ក្នុង​ខេត្ដ​ កំពង់ធំ​ ហើយ​ក្នុង​ការ​ជំរិត​ទារប្រាក់​តាម​ ប្រព័ន្ធ​ទូរស័ព្ទ​នេះ​គឺ​ជនសង្ស័យ​ទាមទារ​ ចំនួន​៥​ពាន់​ដុល្លារ​ ។​ តែ​ជន​រង​គ្រោះ​បាន​ តថ្លៃ​រហូត​ធ្លាក់​មក​នៅ​ត្រឹម​៥០០​ដុល្លារ​ ទើប​ណាត់​មក​ជួប​ឱ្យ​ទទួល​ប្រាក់​រួច​ចាប់ខ្លួន​តែ​ម្ដង​ ។​
​បើ​តាម​ការ​រៀបរាប់​ពី​ជន​រង​គ្រោះ​ ប្រាប់​សមត្ថកិច្ច​ថា​ រូប​គាត់​និង​នារី​ជា​ ជនសង្ស័យ​នោះ​ មិន​ដែល​ស្គាល់គ្នា​និង​ មាន​ទំនាក់ទំនង​អ្វី​ឡើយ​ តែ​មួយ​រយៈ​ កន្លង​មក​ មិនដឹង​ថា​នាង​បាន​លេខ​ទូរស័ព្ទ​ របស់​គាត់​ពី​ណា​នោះ​ទេ​ ។​ គេ​ចេះ​តែ​ទូរ​ ស័ព្ទ​ចូល​រំខាន​ជា​ញឹកញាប់​រហូត​ដល់​ គ្រួសារ​របស់​គាត់​ថ្នាំងថ្នាក់​ចោទប្រកាន់​ថា​គាត់​មាន​ស្រី​ក្រៅ​ទៀត​ផង​ ។​
​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ទៀត​ថា​ ដោយ​ មិន​អស់ចិត្ដ​ពី​ការ​គំរាម​តាម​ទូរស័ព្ទ​ជា​ ញឹកញាប់​នោះ​មក​ គាត់​បាន​ប្ដឹង​ទៅ​ សមត្ថកិច្ច​ឱ្យ​ជួយ​ស្រាវជ្រាវ​ហើយ​ក៏​ ណាត់ជួប​ដើម្បី​ឱ្យ​លុយ​ ទើប​ចាប់ខ្លួន​បាន​។​
​ជនសង្ស័យ​ជា​ លៀង​ហៀ​ប​ បាន​ឆ្លើយ​ សារភាព​ចំពោះ​សមត្ថកិច្ច​ថា​ ខ្លួន​និង​ ជន​រង​គ្រោះ​មិន​ដែល​ស្គាល់គ្នា​នោះ​ឡើយ​ តែ​ឮ​គេ​ថា​ គាត់​ជា​អ្នកមាន​ជីវភាព​ធូរ​ ធារ​ ក៏​បាន​ស្រាវជ្រាវ​សួរ​គេ​សួរ​ឯង​រក​ លេខ​ទូរស័ព្ទ​បាន​ហើយ​ក៏​ទំនាក់ទំនង​ រួច​ បែកគំនិត​គំរាម​ដើម្បី​ចង់បាន​ប្រាក់​។​ ប៉ុន្ដែ​ទ​ង្វើ​ដ៏​ល្ងង់ខ្លៅ​បែប​នេះ​ត្រូវ​បាន​បរាជ័យ​ក្រោម​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ ហើយ​កិត្ដិយស​របស់​ខ្លួន​ត្រូវ​បាន​ជះ​ភាយ​ស្អុយ​ចេញ​មក​ក្រៅ​ព្រោះតែ​ភាព​ចង់​ បាន​និង​លោភលន់​ ៕
_________________________
ប្រភពពីនគរវត្ត