ក្រសួងអប់រំយុវជន និងកីឡាលើកពេល សម័យប្រឡង សញ្ញាបត្រមធ្យម សិក្សាបឋមភូមិ ដោយសារមហាបាតុកម្ម
រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចលើកពេលប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ដែលសម័យប្រឡងគ្រោងធ្វើនៅថ្ងៃទី១៦-១៧ កញ្ញា នៅក្របខ័ណ្ឌទូទាំងប្រទេស ទៅធ្វើនៅថ្ងៃទី២៦-២៧ កញ្ញាវិញ ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងអប់រំដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១៥ កញ្ញា ។
ទោះបីជាក្រសួងមិនបានបញ្ជាក់ពីមូលហេតុ នៃការលើកពេលប្រឡងយ៉ាងណាក្តី ប៉ុន្តែជាទូទៅសាធារណមតិពិតជាបានដឹងថា ការលើកពេលសម័យប្រឡងនេះគឺបណ្តាល មកពីមហាបាតុកម្មដឹកនាំដោយ គណបក្សសង្គ្រោះជាតិ ដែលបានចាប់ផ្តើមនៅថ្ងៃទី១៥ កញ្ញា ហើយនឹងបន្ត២ថ្ងៃទៀត ទោះបីត្រូវបានក្រសួងមហាផ្ទៃអនុញ្ញាត ឱ្យធ្វើតែពេលថ្ងៃក្តី ដោយសំអាងថា ការធ្វើបាតុកម្មនោះនឹងប៉ះពាល់ដល់សម័យប្រឡង ។
មន្ត្រីនៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបាន មានប្រសាសន៍ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋម ភូមិត្រូវធ្វើនៅថ្ងៃទី១៦-១៧ កញ្ញានេះ ប៉ុន្តែនៅមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ គេសង្កេតឃើញបេក្ខជនប្រមាណ ៣០ភាគរយប៉ុណ្ណោះដែលបានមកមើលឈ្ មោះនៅតាមមណ្ឌលប្រឡងរបស់ខ្លួន ។

មន្ត្រីរូបនោះអះអាងថា ប្រហែលជាពួកគេមានការ ភ័យខ្លាចមហាបាតុកម្មដែលដឹកនាំ ដោយគណបក្សសង្គ្រោះជាតិ ព្រោះតាមមណ្ឌលមួយចំនួនស្ងប់ស្ងាត់ ។ យ៉ាងណាក៏ដោយ មន្ត្រីរូបនេះបញ្ជាក់ថា វិញ្ញាសាប្រឡង ត្រូវបានបញ្ជូនទៅដល់មណ្ឌលនីមួយៗរួចហើយ ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ កញ្ញា ក្រសួងអប់រំ យុវជន និងកីឡា បានចេញនូវសេចក្តីជូនដំណឹង មួយជូនមាតាបិតា ឬអាណាព្យាបាលបេក្ខជនឱ្យបានដឹងថា ក្រសួងបានសម្រេចលើកពេលប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិចំណេះទូទៅ និងបំពេញវិជ្ជាទៅធ្វើនៅថ្ងៃទី២៦-២៧ កញ្ញាវិញ ។
សេចក្តីជូនដំណឹងនេះធ្វើឡើងនៅចំថ្ងៃដែលបេក្ខជនត្រូវ ទៅពិនិត្យមើលឈ្មោះនៅតាមមណ្ឌលប្រឡង និងត្រូវថ្ងៃដែលគណបក្សសង្គ្រោះជាតិ
ធ្វើមហាបាតុកម្មផងដែរ ៕
សេចក្តីជូនដំណឹងនេះធ្វើឡើងនៅចំថ្ងៃដែលបេក្ខជនត្រូវ ទៅពិនិត្យមើលឈ្មោះនៅតាមមណ្ឌលប្រឡង និងត្រូវថ្ងៃដែលគណបក្សសង្គ្រោះជាតិ
ធ្វើមហាបាតុកម្មផងដែរ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព