ម៉ូតូ២គ្រឿងពន្លះ គ្នាពេញទំហឹងស្លាប់ម្នាក់ របួសធ្ងន់២នាក់
រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ខណៈពេលម៉ូតូ២គ្រឿង បុកគ្នាចំពីមុខយ៉ាង ពេញទំហឹងកាលពីវេលា ម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១៥ កញ្ញា ២០១៣ ស្ថិតនៅតាមមហាវិថីព្រះមុនីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះប្រាក់ វណ្ណី ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។ អ្នករួមដំណើររងរបួសធ្ងន់ឈ្មោះម៉ម វណ្ណា ភេទប្រុស អាយុ២៤ឆ្នាំ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចធ្វើការវាស់វែង និងពិនិត្យរួចហើយបានប្រគល់សពឱ្យ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព