កាប់​ប្លន់​យក​គ្រឿង អលង្ការ​មិត្ដភក្ដិ​ពេល​ ចាប់​បាន​ថា​សងសឹក​ ព្រោះ​នារី​រង​គ្រោះ ​ធ្លាប់​ដាក់​ថ្នាំ​សណ្ដំ​ ឱ្យ​គេ​រំលោភ​

9/12/2013 0 Comments A+ a-

ភ្នំពេញ​ ៖​ ចោរ​ស្រី​វ័យក្មេង​ម្នាក់​បាន​ ប្លន់​យក​គ្រឿងអលង្ការ​មិត្ដភក្ដិ​ខ្លួន​តែ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​បាន​ភ្លាមៗ​ ខណៈ​ចោរ​ ស្រី​នេះ​បាន​យក​កាំបិតប៉័ងតោ​និង​អង្រែ​បុក​គ្រឿង​កាប់​និង​វាយ​យក​ខ្សែ​ក​ ក្រវិល​ ចិញ្ចៀន​ កងដៃ​ពី​មិត្ដភក្ដិ​របស់​ខ្លួន​ធ្វើ​ឱ្យ​ នារី​រង​គ្រោះជា​មិត្ដភក្ដិ​សន្លប់​ស្ដូកស្ដឹង​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់​ នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​រាយការណ៍​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចាប់​នារី​ដៃដល់​ និង​ហៅ​រថយន្ដ​សង្គ្រោះ​ដឹក​នារី​រង​ គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ ម៉ែ​ត​ជា​បន្ទាន់​ ។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ស្ថិត​ក្នុងភូមិ​អង្គ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ ស្ដ្រី​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ ផា​ន​ ដា​លី​ន​ អាយុ​ជាង​២០​ឆ្នាំ​ មុខរបរ​ កម្មការិនី​រោងចក្រ​កាត់​ដែរ​មានស្រុក​ កំណើត​នៅ​ភូមិ​-​សង្កាត់​ព​ន្សាំ​ង​ ខណ្ឌ​ ពោធិ៍​សែន​ជ័យ​ ចំណែក​នារី​សង្ស័យ​ឈ្មោះ​ អែ​ល​ រ៉ូ​ហ្វី​អាស​ ជា​ជនជាតិ​ខ្មែរ​អ៊ិ៍​ស្លា​ម​ អាយុ​២០​ឆ្នាំ​ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៤០៦​ ជាន់​ទី​៣​ក្នុងភូមិ​កើតហេតុ​ខាងលើ​ ។​ វត្ថុ​តាង​ដែល​នារី​សង្ស័យ​ប្រើប្រាស់​មាន​ កាំបិតប៉័ងតោ​១​ និង​អង្រែ​បុក​គ្រឿង​១​។​
​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ នារី​សង្ស័យ​បាន​ហៅ​នារី​រង​គ្រោះជា​មិត្ដភក្ដិ​មក​លេង​នៅ​បន្ទប់​ជួល​ភូមិ​កើត​ ហេតុ​ខាងលើ​ ខណៈ​នារី​រង​គ្រោះ​កំពុង​ ដេក​ស្រាប់តែ​នារី​សង្ស័យ​បាន​យក​អង្រែ​បុក​គ្រឿង​វាយ​ក្បាល​និង​យក​កាំបិត​ប៉័ង​ តោ​កាប់​ទៅ​លើ​ក្បាល​ ក​ ដៃ​ ហូរ​ឈាម​ ជោកជាំ​រួច​នារី​សង្ស័យ​បាន​ដោះ​យក​គ្រឿង​ អលង្ការ​មាន​ក្រវិល​ ចិញ្ចៀន​ ខ្សែ​ក​ កង​ ដៃ​(​បា្ល​ទី​ន​)​ ពី​នារី​រង​គ្រោះ​ ។​ ក្រោយមក​ នារី​រង​គ្រោះ​បាន​រត់​ចេញពី​បន្ទប់​របស់​ នារី​សង្ស័យ​មក​ក្រោម​ហើយ​បាន​ប្រាប់​ អ្នក​នៅ​ជិតខាង​ថា​ នារី​នៅ​បន្ទប់​លេខ​ ៤០៦​ ជាន់​ទី​៣​បាន​កាប់​និង​វាយ​ខ្លួន​ប្លន់​ យក​គ្រឿ​អលង្ការ​របស់​ខ្លួន​ ហើយ​នារី​រង​គ្រោះ​ក៏​សន្លប់​ស្ដូកស្ដឹង​នៅ​កន្លែង​នោះ​តែ​ម្ដង​ទៅ​ ។​
​ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ដ​ថា​ ក្រោយ​ពេល​ដែល​នារី​រង​គ្រោះ​សន្លប់​ស្ដូកស្ដឹង​ប្រជាពលរដ្ឋ​បាន​ឡើង​ទៅ​បន្ទប់​ខាងលើ​មើលឃើញ​ឈាម​ប្រឡាក់​តាម​កាំជណ្ដើរ​ពី​ជាន់​ទី​៣​មក​ដល់​ក្រោម​ ។​
​ក្រោយ​កើតហេតុ​ប្រជាពលរដ្ឋ​បាន​ រាយការណ៍​ដល់​សមត្ថកិច្ច​មូលដ្ឋាន​សមត្ថ​ កិច្ច​ក៏​បាន​ចុះ​មក​កន្លែង​កើតហេតុ​ធ្វើការ​សាកសួរ​និង​ឃាត់​នារី​សង្ស័យ​បាន​ភ្លាមៗ​យក​មក​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​ចោម​ចៅ​និង​កសាង​ សំណុំរឿង​បញ្ជូន​បន្ដ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​បន្ដ​ ។​
​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នាង​ អែ​ល​ រ៉ូ​ហ្វី​អាស​ បាន​សារភាព​ថា​ នាង​ពិតជា​ បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​នារី​រង​គ្រោះ​ ប្រាកដ​មែន​ ប៉ុន្ដែ​មិនមែន​ប្លន់​ទេ​ គឺជា​ ការ​សងសឹក​ប៉ុណ្ណោះ​ ព្រោះ​កន្លង​មក​នារី​ រង​គ្រោះ​បាន​ដាក់​ថ្នាំ​សណ្ដំ​ឱ្យ​នាង​សន្លប់​ រួច​ឱ្យ​បុរស​ម្នាក់​ចាប់រំលោភ​ ។​
​ទោះជា​មានការ​អះអាង​បែប​នេះ​ក៏​ ដោយ​សមត្ថកិច្ច​ចាត់​ទុក​ការ​ឆ្លើយ​នេះ​ ជា​ការ​ដោះ​បន្ទុក​ប៉ុណ្ណោះ​ ដូច្នេះ​សមត្ថ​ កិច្ច​ត្រូវ​តែ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​ ៕
_________________________
ប្រភពព័ត៌មានពី៖ នគវត្ត