ចាញ់បោក​ប្ដី​ជន ជាតិ​ចិន​ធ្វើបាប​អំពាវ នាវ​កុំឱ្យ​ស្ដ្រី​ខ្មែរ​ជឿ​មេអណ្ដើក​

9/18/2013 0 Comments A+ a-

​ខេត្ដកណ្ដាល​ ៖​ ស្ដ្រី​វ័យក្មេង​ម្នាក់​ដែល​បាន​រៀប​ការ​ជាមួយ​ជនជាតិ​ចិន​និង​ទៅ​រស់នៅ​ប្រទេស​ចិន​យូរ​ខែ​មក​ ហើយ​ត្រូវ​ប្ដី​ធ្វើបាប​បាន​វិល​ត្រឡប់​ មក​ដល់​ស្រុក​កំណើត​វិញ​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ហើយ​នាង​បាន​អំពាវ​នាវ​  កុំឱ្យ​ស្ដ្រី​ខ្មែរ​លង់ខ្លួន​ជឿ​តាម​មេអណ្ដើក​ ទៅ​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ចិន​ឱ្យ​ សោះ​ព្រោះ​នាង​បាន​ភ្លក់​រសជាតិ​ល្វីង​ជូរ​  ចត់​ជាមួយ​ប្ដី​ចិន​ហើយ​ ។​
​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ស្ដ្រី​រង​ គ្រោះ​រូប​នេះ​ឈ្មោះ​ កៀង​ ម៉ា​រ៉ា​ អាយុ​ ២២​ឆ្នាំ​ រស់នៅ​ភូមិ​ពពាលខែ​ ឃុំ​ដីឥដ្ឋ​ ស្រុក​កៀនស្វាយ​ ។​ នាង​បាន​រៀបរាប់​ឱ្យ​ ដឹង​ថា​ ដោយ​ចង់ឱ្យ​ក្រុម​គ្រួសារ​មាន​ ជីវភាព​ធូរធា​នាង​ក៏​បាន​យល់ព្រម​តាម​ ការ​លួងលោម​របស់​មេខ្យល់​ម្នាក់​ ដែល​ រស់នៅ​ក្នុង​ឃុំ​ជាមួយ​គ្នា​ដើម្បី​រៀប​ការ​ ជាមួយ​បុរស​ជនជាតិ​ចិន​ម្នាក់​កាលពី​ថ្ងៃ​ ទី​១០​ ខែមីនា​ ឆ្នាំ​២០១៣​ ។​ ប៉ុន្ដែ​ពេល​ទៅ​រស់នៅ​ជាមួយ​ប្ដី​ឯ​ប្រទេស​ចិន​ត្រូវ​ បាន​ប្ដី​ធ្វើបាប​រហូត​ទ្រាំ​មិន​បាន​ក៏​វិល​ ត្រឡប់​មក​ប្រទេស​កំណើត​វិញ​។​
​ការ​ធ្វើបាប​នោះ​ត្រូវ​បាន​ស្ដ្រី​រូប​នេះ​ និយាយ​ថា​ ប្ដី​កំណាច​ជា​ជនជាតិ​ចិន​បង្ខំ​ ឱ្យធ្វើ​ការ​ក្នុងផ្ទះ​ពី​ព្រឹក​ដល់​យប់​គ្មាន​ ពេល​សម្រាក​ឡើយ​ ។​ មាន​ពេល​ខ្លះ​គេ​ វាយដំច្រំធាក់​បង្អត់អាហារ​ក៏​មាន​ដែរ​ ព្រោះតែ​នាង​និយាយ​តមាត់​តក​ និង​ លើស​ពី​នេះ​ទៀត​គេ​បង្ខំ​រួម​ភេទ​ប្រៀប​ ដូច​ជា​ទាសករ​អ៊ីចឹង​ ។​
​ជាមួយ​គ្នា​ស្ដ្រី​រង​គ្រោះ​រូប​នេះ​បាន​ បញ្ជាក់​ថា​ មាន​ស្ដ្រី​ដែល​រង​គ្រោះ​ដូច​ នាង​១០​នាក់​ទៀត​ ក៏​បាន​វិល​ត្រឡប់​មក​ ផ្ទះ​វិញ​ដែរ​ ។​
​បច្ចុប្បន្ន​ស្ដ្រី​ជា​មេខ្យល់​ដែល​ធ្លាប់​ បោកប្រាស​រូប​នាង​និង​ស្ដ្រី​ដ៏​ទៃ​ទៀត​ កំពុង​តែ​បន្ដសកម្មភាព​បញ្ចុះបញ្ចូល​ ទាក់ទាញ​ស្ដ្រី​ខ្មែរ​ឱ្យ​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ចិន​ និង​កូរ៉េ​យ៉ាង​គ្រ​ហ៊ើៗ​ ដោយ​ ពុំ​មាន​មន្ដ្រី​អាជ្ញាធរ​ណា​ដឹង​ឡើយ​ ។​
​ដូច្នេះ​នាង​សូម​អំពាវនាវ​កុំឱ្យ​ស្ដ្រី​ខ្មែរ​ជឿ​លើ​ការ​ឃោសនា​របស់​មេអណ្ដើក​ម្នាក់​នេះ​ឱ្យ​សោះ​ ។​ ជា​ពិសេស​សូម​ឱ្យ​ អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​ ចំពោះ​មេខ្យល់​នាំ​ក្មេង​ស្រី​រៀប​ការ​ជាមួយ​ ជនជាតិ​ចិន​នេះ​ ដើម្បី​ចាប់​យក​ទៅ​ផ្ដន្ទា​ ទោស​ឱ្យ​ខាង​តែ​បាន​ បើ​ពុំ​ដូច្នោះ​ទេ​ច្បាស់​ ជា​មាន​នារី​ខ្មែរ​ច្រើន​នាក់​ទៀត​ចាញ់បោក​ពួក​គេ​មិន​ខាន​ ៕
___________________
ប្រភពពីនគរវត្ត