លើកគ្នា​មួយ​គ្រួសារ ទៅ​លួច​បង្គោល​ ភ្លើង​ទាំង​កណ្តាល​ថ្ងៃ ត្រូវ​ប៉ូលិស​ចាប់ខ្លួន ៤​នាក់ និង​ឡាន​ពីរ​គ្រឿង​

9/18/2013 0 Comments A+ a-

ភ្នំពេញ: នគរបាល​ខេត្តកំពង់ចាម បាន​ចាប់ខ្លួន​ប្តី​ប្រពន្ធ និង​កូន​មួយ​គ្រួសារ ជាមួយ​រថយន្ត​ស្ទួ​ច​ចំនួន​ពីរ​គ្រឿង ដែល​ផ្ទុក​បង្គោល​ភ្លើង​សង់​ពី​ស៊ីម៉ង់ត៍ ដែល​បាន​ដឹក​ចេញពី​ភូមិ​ទួល​វិហារ ឃុំ​ជី​រោទ៍​២ ស្រុក​ត្បូងឃ្មុំ កាលពី​រសៀល​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៣​។​
​លោក គង់ សី​ហុង នាយប៉ុស្តិ៍​នគរបាល​ឃុំ​ជី​រោទ៍​២​បាន​ប្រាប់ CEN កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ថា ជនសង្ស័យ​ដែល​ថ្លើមធំ ហ៊ាន​លួច​បង្គោល​ភ្លើង​គេ ទាំង​កណ្តាល​ថ្ងៃនោះ ទី​១- ឈ្មោះ ច្រឹង សុភាព អាយុ ៥៣ ឆ្នាំ​ជា​ប្តី ទី​២- ឈ្មោះ សំ ថុល អាយុ ៥៣ ឆ្នាំ​ដែរ ជា​ប្រពន្ធ ទី​៣- ឈ្មោះ ច្រឹង សំ​ណុល ហៅ ឆៃ​ណា អាយុ​២៧​ឆ្នាំ​ជា​កូនប្រុស​មាន​ទីលំនៅ​ភូមិ​ទី​១២ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម និង ទី​៤- ឈ្មោះ រ៉ា​ន់ និរោធ ភេទ​ប្រុស អាយុ​២២ ឆ្នាំ ជា​ព្រូឡាន​។​
​លោកនាយ​ប៉ុស្តិ៍​បាន​ឲ្យ​ដឹង​ទៀតថា ចំណែក​រថយន្ត​អាច​ស្ទូច​ផង និង​ដឹក​ផង មាន​ចំនួន​ពីរ​គ្រឿង​ម៉ាក់​ហ៊ី​យ៉ុង​ដាយ​មួយគ្រឿង ស្លាក​លេខ កំពង់ចាម 3A-3370 ចាប់បាន​នៅ​រង្វង់​នាគព័ន្ធ​ស្រុក​កំពង់សៀម​និង​មួយគ្រឿង​ទៀត លេខ កំពង់ចាម 3A-2250 ចាប់បាន​នៅ​ស្រុក​បាធាយ​។
​សមត្ថកិច្ច​ជំនាញ​របស់​ការិយាល័យ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ចាម កំពុង​សួរចម្លើយ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​៕​ប្រភព ពី CEN


Read more: http://www.cambodiapage.info/?p=15509#ixzz2fDpeFqYY