អង្គការសហ ប្រជាជាតិ​លាត ត្រដាង​ការប្រើ​ អាវុធ​គីមី​នៅ​ស៊ី​រី​​

9/17/2013 0 Comments A+ a-

​ក្រុមអធិការកិច្ច​របស់​អង្គការ​សហប្រជាជាតិ ​បាន​បង្ហាញ​របាយការណ៍ និង​ភស្តុតាង​ដែល​បង្ហាញ​ថា រដ្ឋាភិបាល​ស៊ី​រី​របស់ លោក បា​សា អាល់អា​សាដ​ ប្រើ​អាវុធ​គីមី​សម្លាប់​ប្រជាពលរដ្ឋ​ខ្លួនឯង​យ៉ាង​ឃោរឃៅ​ កាលពី​ខែ​សីហា​។​
​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូន បាន​ធ្វើ​បទ​បង្ហាញ ពី​របាយការណ៍​ដែល​ក្រុមអធិការកិច្ច​នៃ​ប្រទេស​ជា​​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​ ស្តី​លទ្ធផល​នៃ​ការស៊ើបអង្កេត​លើ​ការប្រើ​អាវុធ​គីមី​នៅ​ស៊ី​រី​។ ក្នុង​បទ​បង្ហាញ​នោះ លោក គីមូន ក៏​បាន​បង្ហាញ​របាយ​ការ​ណ៍​របស់​អ្នកជំនាញ​ថា រដ្ឋាភិបាល​របស់​ លោក ​អា​សាដ បាន​ប្រើ​អាវុធ​ដែល​មាន​សារធាតុ​គីមី​ឈ្មោះ​សារិន វាយប្រហារ​លើ​ក្រុមប្រឆាំង​កាលពី​ថ្ងៃ​ទី​២១ ​ខែ​សីហា នៅ​ទីក្រុង​ដា​ម៉ាស​។​
​មូលហេតុ​នៃ​ការវាយប្រហារ​ដោយ​អាវុធ​គី​មីនេះ បាន​ធ្វើឲ្យ​សហរដ្ឋអាមេរិក បារាំង​ និង​ប្រទេស​លោកខាងលិច​ផ្សេងទៀត កំពុង​ត្រៀម​លក្ខណៈ​យោ​ធា​វាយប្រហារ​លើ​រដ្ឋាភិបាល​ស៊ី​រី​របស់ លោក អា​សាដ ដើម្បី​អន្តរាគមន៍​បញ្ឈប់​ការវាយប្រហារ​ដោយ​អាវុធ​គីមី​លើ​ជន​ស៊ីវិល​។
​ការត្រៀម​កម្លាំង​ជា​លក្ខណៈ​អន្តរជាតិ​នេះ បន្ទាប់​ពី​សហរដ្ឋអាមេរិក និង​រុស្ស៊ី ព្រមព្រៀង​គ្នា​ដាក់​បញ្ហា​អាវុធ​គីមី​នៅ​ស៊ី​រី ឲ្យ​ស្ថិតនៅក្រោម​ការគ្រប់​គ្រង​​របស់​អន្តរជាតិ ចំណែក​របាយការណ៍​ភស្តុតាង​របស់​អង្គការសហប្រជាជាតិ កាន់តែ​មាន​ឥទ្ធិពល​លើ​ចំណាត់​ពី​សហគមន៍​អន្តរជាតិ​លើ​រដ្ឋា​ភិបាល​​របស់ ​លោក អាសាដ ​ថែមទៀត៕ប្រភព ពីវីអូឌី