ខ្យល់ព្យុះ សម្លាប់ មនុស្សម្នាក់ ទៀត នៅឃុំបុសមន ខេត្តស្វាយរៀង

9/01/2013 0 Comments A+ a-

ស្វាយរៀង  ប្រជាពលរដ្ឋម្នាក់ បានស្លាប់ដោយសារគ្រោះ ធម្មជាតិខ្យល់ព្យុះ នៅឃុំបុសមន ស្រុករំដួល ខេត្ត ស្វាយរៀង ខណៈរូបគាត់ កំពុងនៅក្រោមផ្ទះ ពេលដែលមានភ្ញៀងធ្លាក់ និងមានខ្យល់បក់បោកខ្លាំង ធ្វើឲ្យ រលំផ្ទះសង្កត់គាត់ស្លាប់តែម្តង។
លោក កឹង ឃន ស្នងការនគរបាល ខេត្តស្វាយរៀងបានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៣ថា ស្រី្តដែលស្លាប់ដោយខ្យល់ព្យុះនេះ មានអាយុប្រហែលជា ៥០ឆ្នាំ រស់នៅក្នុងឃុំបុសមន មុនពេល កើតហេតុរូបគាត់ នៅខាងក្រោមផ្ទះម្នាក់ឯង ខណៈដែលប្តី និងកូនផ្សេងទៀតនៅលើផ្ទះ ស្របពេលជាមួយ គ្នានេះក៏មាភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់បក់ខ្លាំងផង ស្រាប់តែមួយសន្ទុះក្រោយមក ខ្យល់ក៏បាន បក់ខ្លាំងហើយមកប៉ះ ចំត្រូវផ្ទះគាត់ដោយមានការរ បើកដំបូល និងបាក់សសរផ្ទះរលំ សង្កត់គាត់ស្លាប់តែម្តង។
លោកបន្តថា ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣ នៅវេលាម៉ោង ប្រមាណជា ៦ល្ងាច។ លោកថាបន្ទាប់ពីកើតហេតុនេះរួចមក ថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំកាកបាទក្រហម ខេត្តបានយក អំណោយ និងថវិកាមួយចំនួន ទៅចូលរួមធ្វើបុណ្យជាមួយ ក្រុមគ្រួសារសព។
លោកស្នងការបានបញ្ជាក់ទៀតថា នៅក្នុងឃុំបុសមន ខ្យល់ព្យុះបានធ្វើឲ្យរលំផ្ទះទាំងស្រុង របស់ប្រជាពលរដ្ឋ ១៣ខ្នង និងរបើកដំបូល ២២ខ្នង ហើយថ្នាក់ដឹកនាំខេត្ត និងមន្រ្តីកាកបាទក្រហម ប្រចាំខេត្ត នឹងយកថវិកាមួយ ចំនួនទៅជួយ សម្រួលបញ្ហាលំបាក របស់ពួកគេនៅពេលខាងមុចនេះបន្តទៀត៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល