រំលោភម្តាយ មីងខ្លួនឯង មិនបានសម្រេច ចាក់បួនកាំបិត របួសធ្ងន់
តាកែវ: បុរសម្នាក់ត្រូវបានប៉ូលិស កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣ ពីបទធ្វើសកម្មភាពរំលោភទៅលើម្តាយមីងរបស់ខ្លួន តែមិនបានសម្រេច រួចចាក់ម្តាយមីងចំនួន ៤ កាំបិតចុងស្រួច បណ្តាលឱ្យរងរបួសជាទម្ងន់។
ហេតុការណ៍ក្មួយឯងចាប់រំលោភមីង មិនបានសម្រេចនេះ បានកើតឡើងនៅផ្ទះរបស់ស្ត្រីរងគ្រោះ ដែលស្ថិតក្នុងភូមិផ្សារជ្រៃ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ វេលាម៉ោង ២និង៥នាទី រំលងអធ្រាត ឈានចូលថ្ងៃទី២៦ ខែសីហា ២០១៣។
ប៉ូលិសចាប់ជនសង្ស័យ បានតាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះ នៅពេលដែលគាត់អាចនិយាយរួច បន្ទាប់ពីធ្វើការព្យាបាលនៅមន្ទីរពេទ្យ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣។
លោក ហ៊ុន ហែម អនុប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ញែម អន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុ ជាមួយស្ត្រីរងគ្រោះ ដែលជាម្តាយមីងរបស់ខ្លួន អាយុ ៥៥ឆ្នាំ។
ស្ត្រីរងគ្រោះ បាននិយាយរៀបរាប់ប្រាប់ប៉ូលិសថា នៅពេលដែលគាត់កំពុងតែដេកនៅលើគ្រែក្រោមផ្ទះ (ហើយប្តី និងកូន ដេកនៅលើផ្ទះ ដែលជាទម្លាប់របស់គាត់ ៣ឆ្នាំមកហើយ) ស្រាប់តែមានមនុស្សមកបើកមុងគាត់។ គាត់ក៏ភ្ញាក់ដោយស្មានថា ជាប្តីរបស់ខ្លួន។ គាត់ក៏មិននិយាយអ្វីឡើយ។ បន្ទាប់មកជនមិនស្គាល់អត្តសញ្ញាណនោះ បានចាប់ច្របាច់ ក គាត់ និងខ្ទប់មាត់ ហើយឡើងពោបពីលើ។ ដោយដឹងថា មិនមែនជាប្តីរបស់ខ្លួន គាត់ក៏បានរើបម្រេះរួច ហើយបានប្រតាយប្រតប់ជាមួយជនមិនស្គាល់អត្តសញ្ញាណនោះ រហូតដល់ជននោះ ចាក់រូបគាត់ចំនួន ៤ កាំបិត ចំ ក ២ កន្លែង ចំថ្ពាល់ ១ កន្លែង ចំចង្កា ១ កន្លែង បណ្ដាលឲ្យរងរបួសជាទម្ងន់។ បន្ទាប់មក ជនមិនស្គាល់មុខនោះ បានរត់គេចខ្លួនបាត់ ហើយគាត់ត្រូវក្រុមគ្រួសារ បញ្ជូនទៅកាន់មន្ទីរពេទ្យ។
ជនសង្ស័យឈ្មោះ ញែម អន បានសារភាពប្រាប់ប៉ូលិសថា គាត់ពិតជាបានធ្វើសកម្មភាពរំលោភទៅលើម្តាយមីងបង្កើតរបស់ខ្លួនប្រាដកមែន តែមិនបានសម្រេច ក៏ចាក់ទៅលើម្តាយមីងចំនួន ៤ កាំបិតចិតបន្លែ ដែលខ្លួនសៀតនៅនឹងចង្កេះ។ បន្ទាប់មក គាត់ក៏បានរត់គេចខ្លួនចេញទៅ។ មួយសន្ទុះក្រោយមក គាត់បានដើរចូលផ្ទះធម្មតា ដូចជាមិនដឹងរឿងអ្វីកើតឡើង ហើយកាំបិតនោះ គាត់បានបោះចូលទៅក្នុងទឹកស្រះបាត់ទៅហើយ៕ - See more at: http://cen.com.kh/localnews/show_detail/22?token=NDlhODJiMT#sthash.SkpBysfl.dpuf