ទង្វើ 7 យ៉ាងមិនគួរប្រើនៅ ក្នុងខណៈពេលនៅលើគ្រែ
ប្រភព៖វត្តភ្នំ
កិច្ចការនៅលើគ្រែគ្មាននរណាពូកែជាងនរណានោះទេតែទាំងអស់នេះអាចរលូនទៅបានដោយការចេះយល់ចិត្ដគ្នា ។ ជាពិសេសត្រូវលាតត្រដាងពីតម្រូវការរៀងៗខ្លួនឱ្យបានយល់ចិត្ដគ្នារួចហើយចាប់ផ្ដើមដំណើរការបែបណាដើម្បីឱ្យអ្នកទាំងពីរទទួលបានប្រយោជន៍ដូចៗគ្នា ។ បញ្ហា សិចនេះមានសុភាព ស្ដ្រីជាច្រើននាក់ណាស់ ដែលនាងមាន ការខ្មាសអៀនមិនហ៊ាន ទំលាយពីអារម្មណ៍ពិតៗឱ្យគេដឹងទេ ។ រឿងបែបនេះវាជា ឧបសគ្គមួយដែល រារាំងមិនឱ្យ អ្នកទាំងពីរឈានទៅដល់ ចំណុចនៃគោលដៅព្រមគ្នាបាន ។
១-ព្យាយាមខ្សឹបពាក្យ អាសអាភាសដាក់ ក្បែរត្រចៀកនាងដោយ អារម្មណ៍ត្រេកត្រអាល ព្រោះគិតថា នេះជាវិធីមួយ ជួយភ្ញោចដល់អារម្មណ៍នាង ។ ប៉ុន្ដែការពិតស្ដ្រី មិនចូលចិត្ដពាក្យ បែបនោះឡើយ ស្រួលមិនស្រួលអាចធ្វើឱ្យនាង ខូចអារម្មណ៍ទៀតផង ។
២-នៅអំឡុងពេលអ្នកពុះកញ្ជ្រោលអ្នក សម្ដែងឫកពាដោយ ឈ្លេចមួលក្បាលសុដន់របស់ នាងយ៉ាងងប់ងុល ។ អ្នកគួរដឹងថា ស្ដ្រីមានអារម្មណ៍ឈឺណាស់ សូមកុំធ្វើនៅត្រង់នោះ ពីព្រោះប្រៀបដូចជាគ្រឿងចក្រ យកល្អគួរធ្វើការបបោស អង្អែលទើបប្រសើរ ។
៣-យកអវយវៈភេទខ្លួនឯងទៅត្រដុសនឹង អវយវៈភេទរបស់នាង ដើម្បីបង្ហាញពីតម្រូវការ ។ ទង្វើនេះអាចធ្វើឱ្យនាង មានអារម្មណ៍ធុញទ្រាន់ ហើយក៏អាចធ្វើឱ្យអស់ អារម្មណ៍រួមភេទដែរ ។
៤-ទង្វើដែលអ្នក ព្យាយាមវាយលុកនៅ ត្រង់ចំណុចនោះរបស់នាងខ្លាំងពេក មុននាងមានអារម្មណ៍យល់ ព្រមទាំងកាយនិងចិត្ដ ។ នេះគឺជាការដើរបញ្ច្រាស អារម្មណ៍គ្នាយ៉ាងធ្ងន់ធ្ងរ មួយសម្រាប់ស្ដ្រី ។ មធ្យោបាយដែលល្អបំផុត គួរហ៊ានពោលប្រាប់គ្នាទៅវិញទៅមក ដើម្បីឱ្យយល់ចិត្ដគ្នាមុន នឹងចាប់ផ្ដើមធ្វើអ្វីមួយ ។
៥-ចាប់ដៃរបស់នាង ដាក់លើអវយវៈភេទខ្លួនឯង មុនពេលនាងព្រមព្រៀង ដំណើរការលើគ្រែ ។ គ្រាន់តែបបោស អង្អែលថ្មមៗក៏នាងអាច ដឹងពីអារម្មណ៍ គួរធ្វើបែបណាដែរ អ្នកមិនចាំបាច់ពុះកញ្ជ្រោល បញ្ជូនសញ្ញាដល់ម្លឹងនោះទេ ។
៦-ខណៈពេលអ្នកកើតមាន នូវអារម្មណ៍ផ្លូវភេទយ៉ាងក្លៀវក្លា ដោយការរុញច្រានក្បាលរបស់ គេទៅឈ្មុលត្រង់រូតខោ របស់អ្នកដោយចេតនា ។ រឿងបែបនេះ ស្ដ្រីភាគច្រើន គ្មានចំណូលចិត្ដទេ វាហាក់ដូចជាការបង្ខិតបង្ខំទៅវិញ ។
៧-ឈប់ថើបនាងហើយ ប្រឹងផ្ដោតទៅលើ តែសកម្មភាពត្រង់នោះតែមួយមុខគត់ ។ ការពិតនាងចូលចិត្ដ ការឱបថើបបបោសអង្អែល ច្រើនជាងការប្រឹង ប្រញាប់ប្រញាល់ឱ្យឆាប់ ទៅដល់កោះត្រើយជាង ៕