ប្រពន្ធនិងប្តីឆេះរោល ខ្លោចដូចជ្រូចខ្វៃ ពេលយកសាំង ចាក់ក្នុងរថយន្ត

9/30/2013 0 Comments A+ a-

ប្រភព៖khmeronlinenews
ភ្នំពេញ : រឿងហេតុដ៏ចៃដន្យបំផុតមិននឹកស្មានដល់ និងកម្រមានជួបប្រទះ បានកើតឡើង
ឡើងទៅលើប្តីប្រពន្ធ២នាក់កាលពីព្រឹកថ្ងៃទី២៩កញ្ញានេះ បង្កភាពភ្ញាក់ផ្អើលឆុលពេញក្នុងភូមិ
ព្រៃទ្រា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ បន្ទាប់ពី ពលរដ្ឋទាំងនោះឃើញបុរសបានយក
កាន(ប៊ីដុង)សាំងដែលមានផ្ទុកសាំងប្រមាណ១០លីត្រ ទៅចាក់ចូលក្នុងធុងសាំងរថយន្ត ដោយសារ
តែរថយន្តរបស់គាត់អស់សាំង ស្រាប់តែឆាបឆេះយ៉ាងសន្ធោរ សន្ធៅ រលាកពេញខ្លួនប្រាណរបស់
គាត់តែម្តង បន្ទាប់ពីគាត់បានស្រែកហៅអោយគេជួយផង! ជួយផង! ។
ពលរដ្ឋខ្លះអះអាងថា មិនដឹងពីមូលហេតុឆេះនោះទេ ស្រាប់តែសុខៗឆេះតែម្តង អាចមក
ពីបុរសនោះជក់បារី ឬប្រហែលមកពីគាត់បានបញ្ឆេះរថយន្តចោល ហើយចាក់សាំងតែម្តង
បណ្តាលអោយមានចំហេះឆាបឆេះឡើង ។រថយន្តម៉ាកកាមរី ឆ្លាមពណ៌ប្រផេះសា្លកលេខ
ភ្នំពេញ2L-6929 ។
ដោយសារតែឃើញប្តីស្រែកយ៉ាងខ្លាំង និងឃើញអណ្តាត ភ្លើងឆេះពេញខ្លួនប្តី ប្រពន្ធរត់
ចេញពីក្នុងផ្ទះស្ទុះមកជួយពន្លត់ដោយភ័យស្លន់ស្លោ ស្រាប់តែអណ្តាតភ្លើងបានជះបក់មកត្រូវ
ស្រ្តីជាប្រភពបណ្តាលអោយរលាកផងដែរ តែរបូសស្រាលប៉ុណ្ណោះ ហើយអ្នកជិតខាងក៏បាននាំ
គ្នាជួយពន្លត់ដោយបាញ់បំពង់ពន្លត់អគ្គីភ័យរហូតទាល់តែរលត់ ហើយក៏ប្រញាប់បញ្ជូនជន
រងគ្រោះទាំង២ទៅមន្ទីរពេទ្យ៕