2GUNS​ បាញ់​ប្រហារ​គ្រប់​ ឈុត​ឆាក​​ចាប់​បញ្ចាំង​​ ពី​​ថ្ងៃនេះ​ហើយ​

9/19/2013 0 Comments A+ a-

Robert Trench និង Michael Stigman ត្រូវ​ប៉ូលិស​ការពារ​សន្តិសុខ​តាម​ព្រំ​ដែន​ចាប់​ខ្លួន បន្ទាប់​ពី​អ្នក​ទាំង​ពីរ​​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ជាប់ពាក់ព័ន្ធ​​​ជា​មួយ​មេ​ខ្លោង​រត់​ពន់​ថ្នាំ​ញៀន​​នៅ​ម៉ិចសិចកូ។
Criminals Robert Trench និង Michael Stigman
ស្ថិត​ក្នុ​ដំណាក់​កាល​គេច​ខ្លួន​នេះ Stigman ​ មាន​បំណង​ចង់​ប្លន់​លុយ ៣ លាន​ដុល្លារ​ពី​មេខ្លោង​លក់​ចែក​ចាយ​ថ្នាំ​ញៀន​​ Papi Greco ដែល​ជា​អ្នក​ធ្វើ​ឲ្យ​ពួក​គេ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នេះ។ រឿង​ដែល​មិន​គួរឲ្យ​នឹក​ស្មាន​​ដល់​នោះ​គឺ​ ទូ​លុយ​ដែល​ពួក​គេ​ប្លន់​​បាន​​មិន​មែន​មាន​លុយ​ ៣ លាន​ដុល្លារ​ទេ គឺ​រហូត​ដល់​​​ ៤៣ លាន​ដុល្លារឯណោះ។
បន្ទាប់​ពី​ប្លន់​លុយ​ពី​សេដ្ឋី​លក់​ថ្នាំ​​ញៀន​នេះ​ហើយ ពួក​គេ​ក៏​នាំ​គ្នា​រត់​គេច​ខ្លួន​ទៅ​ព្រំប្រទល់​ប្រទេស​ម៉ិចសិចកូ ដើម្បី​ចែក​លុយ​គ្នា។ ដល់​កន្លែង​ចែក​លុយ​គ្នា Stigman ទើប​ដឹង​ថា Trench ជា​ភ្នាក់ងារ​ DEA (ភ្នាក់ងារ​តាមដាន​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​​ក្នុង​ប្រទេស) ដែល​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​ពី​ FBI របស់​អាមេរិក។​
ដើម្បី​បញ្ចប់​សាច់​រឿង​ Stigman បាញ់​ Trench មួយ​គ្រាប់​ចំ​ដៃ​ខាង​ឆ្វេង រួច​ក៏​បើក​ឡាន​យក​លុយ ៤៣ លាន​ដុល្លារ​នោះ​ចេញ​ទៅ។ យ៉ាង​ណា​ក៏​ដោយ លុយ ៤៣ លាន​ដុល្លារ​ក្នុង​ដៃ មិន​​បាន​ធ្វើ​ឱ្យ​គេ​រស់​នៅ​ដោយ​សេចក្តី សុខ​ឡើយ​​ ព្រោះ​មេ​ខ្លោង​ថ្នាំ​ញៀន​ ​​បាន​ចាត់​​កូន​ចៅ​ឲ្យ​ស្វែង​រក​លុយ​នោះ​មក​វិញ។
មិន​យូរ​ប៉ុន្មាន Stigman និងTrench​ បាន​ជួប​គ្នា​វិញ ប៉ុន្តែ​​លុយ​ ៤៣ លាន​ដុល្លារ​នោះ Stigman មិន​បាន​ប្រាប់​ពី​កន្លែង​លាក់​ទុក​នោះ​ទេ ព្រោះ​គេ​នៅ​មិន​ទាន់​ទុក​ចិត្ត Trench។
បេសសកម្ម​ស្វែង​រក​​លុយ ៤៣​ លាន​ដុល្លារ ត្រលប់​មក​វិញ​ ចាប់​ផ្ដើម​ផ្ទុះ​ក្នុង​ពេល​ព្រម​គ្នា។ ​ភ្នាក់​ងារ DEA , FBI និង​មេខ្លោង​លក់​ថ្នាំ​ញៀន សុទ្ធ​តែ​មាន​គោល​ដៅ​ដូច​គ្នា។ តើ Stigman និង Trench អាច​រត់​រួច​ដែរ​ឬ​ទេ បើ​ពួក​គេ​មាន​តែ​កាំភ្លើង​ម្នាក់​មួយ​ដើម​នោះ? ​
ចង់​ដឹង​សាច់​រឿង​បន្ត កុំ​ភ្លេច​ចូល​រួម​ទស្សនា​ទាំង​អស់​គ្នា​នៅ​រោង​កុន​លំដាប់​អន្តរជាតិ Platinum Cineplex ផ្សារ​ទំនើប​សូរិយា​ជាន់​ទី ៥ ចាប់​ពី​ថ្ងៃ​នេះ​តទៅ៕
ដោយ៖ តុង